លោក តុ វ៉ាន់ចាន់ អតីតតំណាងរាស្ត្របក្សប្រឆាំងសូមចូលរួមជីវ ភាព នយោបាយ ជាមួយគណបក្សប្រជាជនកម្ពុជា

ភ្នំពេញ៖ លោក តុ វ៉ាន់ចាន់ អតីតសមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍ និងជាអតីតតំណាងរាស្ត្រនៃអតីតគណបក្សសង្គ្រោះជាតិ មណ្ឌលខេត្តកណ្តាល បានស្នើសុំសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ចូលរួមជីវ ភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា ដើម្បីរួមចំណែកអភិវឌ្ឍន៍ និងការពារ ប្រទេសជាតិ។ នេះបើយោងតាមលិខិតរបស់លោកតុ វ៉ាន់ចាន់ គោរពជូនសម្តេចតេជោ ហ៊ុន សែន នៅថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៣។

ជាមួយគ្នានេះ លោក តុ វ៉ាន់ចាន់ បានសន្យាថា នឹងដើរតាម គោល នយោបាយរបស់គណបក្សប្រជាជនកម្ពុជា ដោយស្មោះត្រង់ឥតងាករេ ហើយបម្រើ និងការពារគណបក្សប្រជាជនកម្ពុជា ចាប់ពីពេលនេះតទៅ៕
ដោយ៖ពលជ័យ

ads banner