ម្ចាស់គម្រោង Dragon Land 598 ប្តេជ្ញាបន្តដំណើរការសាងសង់គម្រោងរបស់ខ្លួន ទោះស្ថិតក្នុងស្ថានភាពសេដ្ឋកិច្ចមិនច្បាស់លាស់

ទោះស្ថានភាពសេដ្ឋកិច្ចពិភពលោកនាពេលបច្ចុប្បន្ននេះ ក្រោយការរាតត្បាតនៃជំងឺកូវីដ១៩ ត្រូវបានមើលឃើញថា នៅមិនទាន់មានភាពប្រាកដប្រជា១០០ភាគរយនៅឡើយក្ដី តែគម្រោងអភិវឌ្ឍន៍មួយចំនួននៅតែបន្តដំណើរការ ស្របពេលដែលគម្រោងមួយចំនួនទៀតបានផ្អាកដំណើរការ។ យ៉ាងណាមិញ ម្ចាស់គម្រោង Dragon Land 598 នៅតែមានសុទិដ្ឋិនិយមចំពោះគម្រោងខ្លួន ហើយប្តេជ្ញាបន្តដំណើរការសាងសង់ប្រកបដោយភាពជឿជាក់។

លោក សេម ផេ ប្រធានផ្នែកប្រតិបត្តិការនៃក្រុមហ៊ុន Dragon Land 598 បានឱ្យដឹងថា គម្រោងអភិវឌ្ឍន៍វីឡាទំនើបដំបូងគេនៅកម្ពុជា នៅតែបន្តអភិវឌ្ឍន៍ដោយភាពជឿជាក់ ដោយសារតែម្ចាស់ភាគហ៊ុននៃគម្រោងដ៏ធំមួយនេះ សុទ្ធតែអ្នកដែលមានហិរញ្ញវត្ថុរឹងមាំ ដោយមិនមានការខ្វះខាតឡើយ ដូច្នេះគម្រោងនេះនឹងនៅតែបន្តដំណើរការសាងសង់ ដើម្បីផ្ដល់នូវទំនុកចិត្តដល់អតិថិជនរបស់ខ្លួន។

លោកបន្តថា គម្រោងលំនៅឋានទំនើបដំបូងគេនេះ បានសម្រេចជ្រើសរើសយកទីតាំងនៅតាមបណ្ដោយផ្លូវ៥៩៨ ឬផ្លូវឯកឧត្តមជា សុផារ៉ា ដែលជាតំបន់ដែលមានសក្ដានុពលខ្ពស់ ជាតំបន់ដែលមានការអភិវឌ្ឍខ្លាំង មានស្ថាប័នកំពូលៗរបស់ជាតិ មានផ្សារទំនើបតូចធំជាច្រើនផងដែរ។

លោកប្រធានផ្នែកប្រតិបត្តិការបន្ថែមថា ក្នុងកាលៈទេសៈនេះផងដែរ សម្រាប់វិនិយោគិនដែលមិនមានទុនគ្រប់គ្រាន់ គឺមិនល្អសម្រាប់ការវិនិយិោគឡើយ ហើយសម្រាប់វិនិយោគដែលមានទុនគ្រប់គ្រាន់រួចហើយ គឺជាឱកាសក្នុងការវិនិយោគដើម្បីរកប្រាក់ចំណេញ ហើយសម្រាប់ក្រុមហ៊ុន Dragon Land គឺមានភាពជឿជាក់លើការដឹកនាំរបស់រាជរដ្ឋាភិបាលបច្ចុប្បន្ន ដែលអាចទប់ស្កាត់បញ្ហា និងធ្វើឱ្យសេដ្ឋកិច្ចកម្ពុជាមានភាពរឹងមាំ និងមានកំណើនបន្ថែមទៀត៕

អត្ថបទ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner