ឃាត់ខ្លួនជនសង្ស័យម្នាក់ បន្ទាប់ពីឆក់ទូរស័ព្ទដៃបានសម្រេច

ភ្នំពេញ ៖ ជនសង្ស័យម្នាក់បានជិះម៉ូតូ១គ្រឿងទៅធ្វើសកម្មភាព (ឆក់ទូរស័ព្ទដៃ) ពីបុរសម្នាក់កំពុងជិះលេីម៉ូតូកង់បីបានសម្រេច នៅវេលាម៉ោង០៤និង:១០នាទី ទាបភ្លឺ ថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២៣ នៅចំណុចលើស្ពានអាកាស៥មករា ផ្លូវ១១០ ភូមិ១៤ សង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក រហូតនៅព្រឹកថ្ងៃដដែលក៏ត្រូវបានសមត្ថកិច្ចស្រាវជ្រាវឃាត់ខ្លួន។

ជនរងគ្រោះឈ្មោះ សឿន វ៉ាន់ណេត ភេទប្រុស អាយុ២៦ឆ្នាំ ជនជាតិខ្មែរ មុខរបររត់ម៉ូតូកង់បី មានទីលំនៅសង្កាត់ស្វាយរលំ ក្រុងតាខ្មៅ ខេត្តកណ្តាល។ ចំណែកជនសង្ស័យឈ្មោះ ស្មាន ហ្វាហ្សី ភេទប្រុស អាយុ៣៥ឆ្នាំ ជនជាតិខ្មែរ-ឥស្លាម មុខរបរមិនពិតប្រាកដ មានទីលំនៅ ភូមិ៤ សង្កាត់ច្រាំងចំរេះទី១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ(មានសារធាតុញៀន)។
*សម្ភារៈបាត់បង់
(គ្មាន)
*សម្ភារៈដកហូតរួមមាន÷
១/ទូរស័ព្ទដៃ១គ្រឿងម៉ាក IPHONE 12 PRO MAX ពណ៌ទឹកសមុទ្រ គ្មានសុីម (របស់ជនរងគ្រោះ)។
២/ម៉ូតូ១គ្រឿងម៉ាក HONDA SCOOPY ពណ៌ក្រហម ពាក់ផ្លាកលេខ ភ្នំពេញ1GT-4485។

លោកវរសេនីយ៍ឯក ហ៊ាង ថារ៉េត អធិការខណ្ឌប្ញស្សីកែវ បានអោយដឹងថា នៅថ្ងៃទី០៥ ខែឧសភា ឆ្នាំ.២០២៣ វេលាម៉ោងប្រហែល០៤:និង១០នាទីព្រឹក ជនរងគ្រោះជិះម៉ូតូកង់៣មានគ្នា៣នាក់ ចេញពីម្តុំវត្តបទុមវតី ដើម្បីទៅរកអីញាំ លុះពេលដល់ចំណុចកើតហេតុ ស្រាប់តែមានជនសង្ស័យ០១នាក់ជិះម៉ូតូម៉ាកScoopy ពណ៌ក្រហម ធ្វើសកម្មភាពឆក់ទូរស័ព្ទដៃម៉ាកខាងលើ បានសម្រេចហើយក៏រត់គេចខ្លួនបាត់ទៅ ។ ភ្លាមៗនោះជនរងគ្រោះបានឡើងទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលទឹកល្អក់ទី១ បន្ទាប់មកក៏ឆែកក្នុងប្រព័ន្ធអាយក្លោដមើល ក៏ឃើញលោតនៅចំណុចមូលដ្ឋានសង្កាត់ច្រាំងចំរេះទី២ ទើបកម្លាំងនៃអធិការដ្ឋាននគរបាលខណ្ឌទួលគោក ចុះមកសហការជាមួយកម្លាំងជំនាញនៃអធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ ធ្វើការស្រាវជ្រាវ កំណត់មុខសញ្ញាឈានដល់ការឃាត់ខ្លួនបានជនសង្ស័យខាងលើបាននៅថ្ងៃខែឆ្នាំដដែល វេលាម៉ោង០៨:៣០នាទី ត្រង់ចំណុច លើផ្លូវជាតិលេខ៥ ក្រុមទី៨ ភូមិឃ សង្កាត់ច្រាំងចំរេះទី២ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។

បច្ចុប្បន្ននេះ ជនសង្ស័យរួមទាំងវត្ថុតាងខាងលើ សមត្ថកិច្ចយើងបានប្រគល់ឲទៅកម្លាំងជំនាញនៃអធិការដ្ឋាននគរបាលខណ្ឌទួលគោក ដើម្បីធ្វើការសាកសួរនិងកសាងសំណុំរឿងបញ្ជូនតាមនិតិវិធី ៕ ដោយ ៖ ភារ៉ា និងប៊ុនធី

ស៊ូ ប៊ុនធី
ស៊ូ ប៊ុនធី
ការីផ្នែកសង្កម-សន្តិសុខ ធ្លាប់បំរើការងារលើវិស័យព័ត៌មានជាច្រើនឆ្នាំ ជាពិសេស លើព័ត៌មានសន្តិសុខសង្គម និងបម្រើនៅស្ថានីយ៍វិទ្យុ និងទូរអប្សរា ចាប់ពីឆ្នាំ ២០១០ រហូតមកដល់បច្ចប្បន្ននេះ ។
ads banner
ads banner
ads banner