សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី១០ ឧសភា ២០២៣

១. កម្ពុជា និងដៃគូរអន្តរជាតិ កំពុងរួមគ្នាជំរុញការអប់រំលើជំនាញបៃតង ដើម្បីជួយកាត់បន្ថយការប្រែប្រួលអាកាសធាតុសកល – AMS Central

២. សមាគមភស្តុភារកម្ម៖ វិស័យដឹកជញ្ចូនតាមផ្លូវទឹកនៅកម្ពុជាកាន់តែរីកចម្រើន ក្រោយកំពង់ផែខ្នាតអន្តរជាតិក្នុងខេត្តកោះកុងត្រៀមបើកដំណើរការ – RFI

៣. កីឡាអុកចត្រង្គ ត្រូវបានសមាគមកីឡាអាស៊ីអាគ្នេយ៍ បញ្ចូលទៅក្នុងធម្មនុញ្ញ ដោយមានការចាត់បញ្ជូនកីឡាករចូលរួមការប្រកួតនៅគ្រប់ទិសទីទាំងអស់ – ស៊ីស៊ីថាមស៍

៤. ក្រុមមេដឹកនាំនៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) បានអំពាវនាវឱ្យបញ្ចប់ជាបន្ទាន់នូវអំពើហិង្សានៅមីយ៉ាន់ម៉ា ដែលជាកិច្ចខិតខំប្រឹងប្រែងមួយដើម្បីបើកផ្លូវដល់ការសន្ទនាស្វែងរកដំណោះស្រាយជាបន្ទាន់ និងការផ្តល់ជំនួយមនុស្ស ធម៌ – Reuters

៥. ជប៉ុន និងកូរ៉េខាងត្បូង នឹងភ្ជាប់ប្រព័ន្ធរ៉ាដាជាមួយគ្នាដើម្បីតាមដានមីស៊ីលរបស់កូរ៉េខាងជើង – The Japan Times

#ams1minute

ads banner