ជនសង្ស័យ ៤៣នាក់ ត្រូវបានឃាត់ខ្លួន ក្នុងបទល្មើសព្រហ្មទណ្ឌ និងបទល្មើសគ្រឿងញៀនកាលពីថ្ងៃទី១០ ខែឧសភា
អត្ថបទដោយ៖
ជឹម ភារ៉ា
ភ្នំពេញ៖ នាយឧត្តមសេនីយ៍ ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃ បានប្រាប់ដល់បណ្តាញ ព័ត៌មាន ឱ្យដឹងនៅថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៣នេះ មានជនសង្ស័យចំនួន ៤៣នាក់ ត្រូវបាន សមត្ថកិច្ច ជំនាញឃាត់ខ្លួនក្នុងបទល្មើសព្រហ្មទណ្ឌ និងបទល្មើសគ្រឿងញៀន នៅទូទាំងប្រទេសកម្ពុជា នាថ្ងៃទី១០ ខែឧសភា ម្សិលមិញ។
នាយឧត្តមសេនីយ៍ ខៀវ សុភ័គ បញ្ជាក់បន្ថែមថា ក្នុងចំណោម ជនសង្ស័យទាំង ៤៣នាក់នោះ មាន ២០នាក់ ត្រូវបានឃាត់ ខ្លួននៅក្នុងបទល្មើសព្រហ្មទណ្ឌ ១៣ករណី និងជនសង្ស័យ ២៣នាក់ ត្រូវបានឃាត់ខ្លួនក្នុងបទល្មេីសគ្រឿងញៀន១៣
ករណី៕
ដោយ ៖ ភារ៉ា និងប៊ុនធី
ជឹម ភារ៉ា
អ្នកយកព័តមានសន្តិសុខសង្គម នៃស្ថានីយទូរទស្សន៍អប្សរា ចាប់ពីឆ្នាំ២០១៤ ដល់ឆ្នាំ២០២២ រហូតមកដល់បច្ចប្បន្ននេះ ដោយធ្លាប់ឆ្លងកាត់បទពិសោធន៍ និងការលំបាក ព្រមទាំងបានចូលរួមវគ្គបណ្ដុះបណ្ដាលវិជ្ជាជីវៈអ្នកសារព័ត៌មានជាច្រើនលើកផងដែរ ៕