សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី១៧ ឧសភា ២០២៣

១. ស្ថាប័នរដ្ឋ និងអង្គការដៃគូ កំពុងសិក្សាឱកាសប្រែក្លាយសំណល់វាយនភ័ណ្ឌ សម្រាប់វាយនភ័ណ្ឌសម្លៀកបំពាក់ និងស្បែកជើងវិលជុំនៅកម្ពុជា សំដៅកាត់បន្ថយផលប៉ះពាល់ដល់បរិស្ថាន – AMS Central

២. មន្ទីរពេទ្យតេជោសែនកោះធំ គ្រោងដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នៅដើមខែសីហា ឆ្នាំ២០២៣ ខាងមុខនេះ – AMS Central

៣. ការដ្ឋានហេដ្ឋារចនាសម្ព័ន្ធនៅច្រកទ្វារអន្តរជាតិស្ទឹងបត់ ជាប់ព្រំដែនថៃ សម្រេចបានជាង ៨៥% ខណៈកម្ពុជា និងថៃ គ្រោងដាក់ដំណើរការបណ្តោះអាសន្នច្រកអន្តរជាតិនេះ
ឆាប់ៗ – ស៊ីស៊ីថាមស៍

៤. UN អំពាវនាវសុំថវិកាជិត ២,៦ប៊ីលានដុល្លារ សម្រាប់តម្រូវការជំនួយមនុស្សធម៌នៅស៊ូដង់ដែលកំពុងជួបជម្លោះប្រដាប់អាវុធរ៊ាំរ៉ៃ – Reuters

៥. កូរ៉េខាងត្បូងយល់ព្រមផ្តល់កញ្ចប់ជំនួយហិរញ្ញវត្ថុចំនួន ១៣០លានដុល្លារ មួយថ្ងៃបន្ទាប់ពីភរិយាលោកប្រធានាធិបតី Zelenskyy បានស្នើសុំជំនួយយោធា – AFP

#ams1minute

ads banner