Samsung កំពុងពិចារណាបោះទុនជិត៣០០លានដុល្លារ ដើម្បីសាងសង់រោងចក្រផលិតបន្ទះឈីបនៅជប៉ុន

សេអ៊ូល៖ ក្រុមហ៊ុន Samsung Electronics បានបញ្ជាក់ថា ខ្លួនបាននិងកំពុងធ្វើការពិចារណាសាងសង់រោងចក្រអភិវឌ្ឍ និងស្រាវជ្រាវបន្ទះឈីប (R&D) នៅក្នុងប្រទេសជប៉ុន។

នាយកប្រតិបត្តិរបស់ក្រុមហ៊ុន Samsung បានបង្ហាញពីផែនការវិនិយោគនៅជប៉ុននេះ នៅក្នុងកិច្ចប្រជុំជាមួយនាយករដ្ឋមន្រ្តីជប៉ុន លោក ហ៊្វូមីអូ គីស៊ីដា និងអ្នកតំណាងមកពីក្រុមហ៊ុនផលិតបន្ទះឈីបអន្តរជាតិធំៗ។

ប្រភពបានបង្ហើបឱ្យដឹងថា រោងចក្រ (R&D) អាចនឹងសាងសង់ឡើងនៅក្នុងទីក្រុងយ៉ូកូហាម៉ា ស្ថិតនៅក្បែរទីក្រុងតូក្យូ ជាក្រុងដែលក្រុមហ៊ុន Samsung មានកន្លែងស្រាវជ្រាវសម្រាប់ឧបករណ៍អគ្គិសនីក្នុងផ្ទះ។

បើតាមកាសែតរ៉យទ័រ ក្រុមហ៊ុន Samsung អាចនឹងចំណាយប្រាក់រហូតដល់៤០ពាន់លានយ៉េន ឬប្រហែល២៩០លានដុល្លារ ដើម្បីសាងសង់រោងចក្រផលិតបន្ទះឈីបថ្មី (R&D) នៅក្នុងប្រទេសជប៉ុន៕

ប្រភព៖ NHK ប្រែសម្រួលដោយ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner