អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ ឆ្មក់បង្ក្រាបទីតាំងល្បែងស៊ី២កន្លែង ឃាត់ខ្លួនមនុស្ស២០នាក់និងដកហូតវត្ថុតាងមួយចំនួន
ភ្នំពេញ ៖ មនុស្សប្រុសស្រី មានទាំងជនជាតិចិន និងខ្មែរ ចំនួន២០នាក់ ត្រូវបានកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌពោធិ៍សែនជ័យដឹកនាំដោយលោក សក់ ច័ន្ធកញ្ញារិទ្ធ អភិបាលខណ្ឌ ឆ្មក់បង្ក្រាបនូវទីតាំងល្បែងស៊ីសងខុសច្បាប់ចំនួន២កន្លែង ដោយឃាត់ខ្លួន និងដកហូតសម្ភារមួយចំនួន។
ក្នុងប្រតិបត្តិការ ខាងលេីនេះបានធ្វេីឡេីងកាលពីវេលាម៉ោង៤និង៣០នាទី រសៀល ថ្ងៃទី១៩ ខែ ឧសភា ឆ្នាំ២០២៣ នៅក្នុងបុរីញ៉ូថោន ភូមិព្រៃទា១ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
តាមប្រភពព័ត៌មានពីអាជ្ញាធរបានឱ្យដឹងថា ក្រោយពីទទួលព័ត៌មាន ពីប្រជាពលរដ្ឋរាយការណ៍សម្ងាត់មកថា ទីតាំងខាងលេីបានលួចបេីកល្បែងស៊ីសង ប្រភេទកាស៊ីណូ ដោយថៅកែជាជនជាតិចិន។
បន្ទាប់ពីទទួលបានព័ត៌មានភ្លាមលោក សក់ ច័ន្ធកញ្ញារិទ្ធ អភិបាលនៃគណៈអភិបាលខណ្ឌពោធិ៍សែនជ័យបានដឹកនាំកម្លាំងចុះពិនិត្យជាក់ស្តែងឃេីញថាទីតាំងខាងលេីពិតជាមានបង្កប់ល្បែងស៊ីសងពិតប្រាកដមែនទេីបធ្វេីការឃាត់ខ្លួនមនុស្សប្រុសស្រីចំនួន២០នាក់ ស្រី១១នាក់ជាជនជាតិខ្មែរ និងដកហូតសម្ភារមួយចំនួន។
ក្រោយពីឃាត់ខ្លួនមនុស្សប្រុសស្រីទាំង២០នាក់ខាងលេីរួច អាជ្ញាធរមូលដ្ឋានបានបញ្ជូនទៅអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ រង់ចាំចាត់ការតាមនិតិវិធី ។ ដោយឡែនទីតាំងខាងលេី ត្រូវបានបិទជាបណ្តោះអាសន្នផងដែរ ៕ ដោយ៖ ភារ៉ា និងប៊ុនធី





