ឯកឧត្តមឧត្តមសេនីយ៍ឯក ស ថេត ឧបត្ថម្ភអំណោយ ៤៥គ្រួសារ និងបំពាក់គ្រឿងឥស្សរិយយសជូនអតីតយុទ្ធជន ២៦នាក់

ភ្នំពេញ៖ ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត  ប្រធានសមាគមអតីតយុទ្ធកម្ពុជា រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៣ អនុវត្តតាមគោលការណ៍ដឹកនាំរបស់សមាគមអតីតយុទ្ធជនកម្ពុជាបានអញ្ជើញសំណេះសំណាល សាកសួរសុខទុក្ខ ឧបត្ថម្ភនូវអំណោយ ជូនសមាជិកអតីតយុទ្ធជន ៤៥គ្រួសារ នៅក្នុងខណ្ឌចំនួន៣ គឺខណ្ឌទួលគោក ខណ្ឌជ្រោយចង្វារនិងខណ្ឌប្ញស្សីកែវ រាជធានីភ្នំពេញ និងបំពាក់គ្រឿងឥស្សរិយយសព្រះរាជាណាចក្រកម្ពុជាជូនអតីតយុទ្ធជនចំនួន ២៦នាក់ ជូនសមាជិកអតីតយុទ្ធជនដែលមានគុណតម្លៃចំពោះជាតិនិងមាតុភូមិ ។

ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត បានសំណេះសំណាលជាមួយបងប្អូនអតីតយុទ្ធជនដោយលើកឡើងតាងនាមជំនួសមុខថ្នាក់ដឹកនាំសមាគមអតីតយុទ្ធជនកម្ពុជា គ្រប់ជាន់ថ្នាក់សូមពាំនាំនូវបណ្តាំសាកសួរសុខទុក្ខចំពោះបងប្អូនក្រុមគ្រួសារអតីតយុទ្ធជន ដែលថ្នាក់ដឹកនាំតែងមានការនឹករលឹកគិតគូរពីសុខទុក្ខរបស់បងប្អូនជានិច្ច ។ ជាពិសេស អនុវត្តតាមគោលនយោបាយដឹកនាំដ៏ឈ្លាសវៃបំផុត ប្រកបដោយគតិបណ្ឌិតពីសំណាក់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា បានប្រែក្លាយលើកកម្ពស់ជីវភាពរស់នៅ និងការដោះស្រាយជីភាពចំពោះបងប្អូនអតីតយុទ្ធជនឱ្យកាន់តែមានភាពប្រសើរឡើង។ និយាយដោយឡែក រាជធានីភ្នំពេញ កន្លងទៅនេះ ក្រុមការងារសមាគមអតីតយុទ្ធជនកម្ពុជា រាជធានីភ្នំពេញ បានអញ្ជើញសំណេះសំណាលសាកសួរសុខទុក្ខ និងឧបត្ថម្ភជាអំណោយជាប្រចាំជូនដល់បងប្អូនសមាជិកអតីយុទ្ធជនដែលមានជីវភាពខ្វះទីទ័លក្នុងការចូលរួមដោះស្រាយទុក្ខលំបាករបស់បងប្អូន។

ឯកឧត្តម ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា រាជធានីភ្នំពេញបានលើកឡើងទៀតថាអ្វីដែលជាការដោះស្រាយរបស់រាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាសមាគមអតីតយុទ្ធជនកម្ពុជាកន្លងមកគឺបានដោះស្រាយ សមាជិកសមាគមដែលបានទទួលមរណភាពនិងដោះស្រាយថវិកាប្រាក់ធានារ៉ាប់រងសង្គម និងប្រាក់បូជាសព ដែលថវិកាទាំងនេះជាការឧបត្ថម្ភដ៏ថ្លៃថ្លារបស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុនរ៉ានីហ៊ុនសែន ដោយចំណាយក្នុងក្នុង០១ខែៗរាប់សិបលានរៀលនិងក៏បានសាងសង់ផ្ទះជូនដល់សមាជិកដែលគ្មានផ្ទះពិតប្រាកដ រួមនឹងដោះស្រាយដីធ្លីសម្រាប់បង្កបង្កើនផលលើកស្ទួយជីវភាព របស់បងប្អូនផងដែរ។

ឯកឧត្តម ប្រធាន ក៏បានអំពាវនាវដល់បងប្អូនអតីតយុទ្ធជនកម្ពុជា ត្រូវបន្តគាំទ្រ រាជរដ្ឋាភិបាលកម្ពុជា ដើម្បីប្រទេសជាតិទទួលបានសុខសន្តិសភាព ស្ថិរភាពនិងកាន់តែមានការអភិវឌ្ឍន៍រីកចម្រើនទៅមុខថែមទៀត។ជាពិសេសនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះ សូមអញ្ជើញទៅបោះឆ្នោតជ្រើសរើសតំណាងរាស្រ្តរដ្ឋសភានីតិកាលទី៧ឱ្យបានគ្រប់គ្នា ដើម្បីការពារសន្តិភាពឱ្យបានថិតថេរសម្រាប់កូនចៅយើងគ្រប់ជំនាន់។

សូមបញ្ជាក់ថា៖ក្នុងពិធីសំណេះសំណាល់សាកសួរសុខទុក្ខនេះផងដែរ ក៏មានការអញ្ជើញចូលរួមពីសំណាក់លោកលោកស្រីអនុប្រធានសមាគមអតីតយុទ្ធជនកម្ពុជា រាជធានីភ្នំពេញ លោកលោកស្រីប្រធានកិត្តិយស និងប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ទាំង០៣ខណ្ឌ និងក្រុមការងារមួយចំនួនទៀតផងដែរ។សមាជិកអតីតយុទ្ធជន៤៥គ្រួសារខាងលើដោយ០១គ្រួសារទទួលបានថវិកា១០ម៉ឺនរៀល អង្ករ ៥០គីឡូក្រាម ,ត្រីខ០១យួរ,ទឹកត្រី០១យួរ,ទឹកស៊ីអ៊ីវ០១យួរ,ទឹកក្រូច ០១កេស, ទឹកសុទ្ធ ០២កេស,និងមី ០១កេស៕ ដោយ / គ្រី សម្បត្តិ

គ្រី សម្បត្តិ
គ្រី សម្បត្តិ
ជាអ្នកយកព័ត៌មាននៅស្ថានីយ៍វិទ្យុ និងទូរទស្សន៍អប្សរា។ ដោយសារទេពកោសល្យ និងភាពប៉ិនប្រសប់ ក្នុងការសរសេរអត្ថបទ ថត និងកាត់តព័ត៌មាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner