សម្តេចតេជោ ហ៊ុន សែន ប្រាប់អ្នកវិនិយោគចិនថា គោលដៅទី១ កម្ពុជាចង់បាន គឺការវិនិយោគបច្ចេកវិទ្យាជាន់ខ្ពស់មកកាន់កម្ពុជា

ព្រះសីហនុ៖ ក្នុងពិធីសំណេះសំណាលជាមួយកម្មករនិយោជិតជាង ២ម៉ឺននាក់, ទស្សនាពិព័រណ៌សមិទ្ធផលក្នុងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ និងសម្ពោធដាក់ឱ្យដំណើរការរោងចក្រផលិតសំបកកង់ ដើម្បីអបអរសាទរខួបលើកទី១០ នៃគំនិតផ្ដួចផ្ដើមខ្សែក្រវាត់ និងផ្លូវ ដែលជាសមិទ្ធផលកើតចេញនយោបាយ ឬគំនិតផ្តួចផ្តើម «ខ្សែក្រវាត់ និងផ្លូវ» នៅព្រឹកថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៣ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានបញ្ជាក់ជូនចំពោះអ្នកវិនិយោគរបស់ចិននៅតំបន់សេដ្ឋកិច្ចពិសេស ថា ទី១ កម្ពុជាមានគោលដៅកែច្នៃផលិតផលក្នុងស្រុក។ ជាក់ស្តែង កម្ពុជា មានវត្ថុធាតុដើមស្រាប់ ដូចជាការធ្វើរោងចក្រកែច្នៃកងរថយន្តក្នុងពេលដែលកម្ពុជាមានជ័រកៅស៊ូឈើត្រឹមត្រូវណាស់ ។

សម្តេច បញ្ជាក់ថា «កម្ពុជាចង់បានឧស្សាហកម្មដែលកែច្នៃវត្ថុធាតុដើមដែលកម្ពុជាមានស្រាប់លើកៅស៊ូ ទៅលើចេក ស្វាយចន្ទី ស្រូវអង្ករ និងទៅលើផលិតផលដទៃទៀត»។

សម្តេចតេជោ បានបន្តថា «កម្ពុជាមានសក្ដានុពលពីវត្ថុធាតុដើម ដើម្បីបង្កើនតម្លៃបន្ថែមសម្រាប់សេដ្ឋកិច្ចជាតិ បង្កើនប្រាក់ចំណូលរបស់ប្រជាជន »។ សម្តេច ក៏បានប្រាប់អ្នកវិនិយោគចិនថា «គោលដៅទី១ កម្ពុជា ចង់បាន គឺការវិនិយោគបច្ចេកវិទ្យាជាន់ខ្ពស់មកកាន់កម្ពុជា »។

ជាមួយគ្នានេះ សម្តេចតេជោ ហ៊ុន សែន ក៏បានថ្លែងស្នើឲ្យអ្នកវិនិយោគចិនដែលកំពុងវិនិយោគនៅកម្ពុជា ជួយទាក់ទាញអ្នកវិនិយោគចូលមកក្នុងតំបន់ឧស្សាហកម្មកម្ពុជាបន្ថែម។ សម្តេចតេជោ នាយករដ្ឋមន្ត្រី ក៏បានស្នើឲ្យអគ្គរដ្ឋទូតចិនគាំទ្រចំពោះការជំរុញអ្នកវិនិយោគចិនមកតំបន់សេដ្ឋកិច្ចពិសេសរបស់កម្ពុជាបន្ថែមទៀត៕

ដោយ ៖ ស៊ូ វណ្ណលុក ,វេង លឹមហួត ,សួង ពិសិដ្ឋ

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner