ឯកឧត្តម ជា វ៉ាន់ដេត ៖ កម្ពុជា អាចទទួលធ្វើជាម្ចាស់ផ្ទះលើការប្រកួតកីឡាស៊ីហ្គេមលើកទី៣២បានដោយសារសន្តិភាព

ខេត្តតាកែវ៖ ឯកឧត្តម ជា វ៉ាន់ដេត បានលើកឡើថា កម្ពុជាអាចទទួលធ្វើជាម្ចាស់ផ្ទះលើការប្រកួតកីឡាស៊ីហ្គេមលើកទី៣២បានដោយសារសន្តិភាព ។ឯកឧត្តម បន្ត កម្ពុជាត្រូវរៀបធ្វើជាម្ចាស់ផ្ទះច្រើនលើកច្រើនសារណាស់ ការខកខានរៀបចំការប្រគួតកីឡាស៊ីហ្គេមនេះ ដោយសារយើងមានសង្រ្គាម គឺមិនអាចអោយមានការរៀបចំនៅកម្ពុជានោះទេ។ ឯកឧត្តម បន្តថា ឆ្នាំ២០០៥ នេះកម្ពុជាត្រូវរៀបចំធ្វើជាម្ចាស់ផ្ទះប៉ុន្តែយើងមិនទាន់មានលុយ និងមិនទាន់មានបទពិសោធន៍ ធនធានមនុស្សលើវិស័យកីឡា គ្រប់គ្រាន់នៅឡើយនោះទេ។

ការថ្លែងឡើងបែបនេះ របស់ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ សមាជិកគណៈកម្មាធិការកណ្តាល និងជាប្រធានក្រុមការគណបក្សចុះមូលដ្ឋានស្រុកបាទី ធ្វើឡើងនៅក្នុងឱកាស អញ្ចើញចុះសួរសុខទុក្ខបងប្អូនកម្មករ-កម្មការនី ប្រមាណជា១ពាន់នាក់ កាលពីព្រឹកថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៣ នៅក្នុងឃុំកណ្តឹង ស្រុកបាទី ខេត្តតាកែវ។
ឯកឧត្តម លើកឡើងបន្តថា សង្រ្គាមបានបំផ្លាញទាំងអស់ ទាំងកីឡាផងដែរ អ្វីៗគឺបាត់មុខបាត់មាត់ទាំង ខណៈដែលយុវជនកំពុងចូលរួមច្បាំងនៅសមរភូមិ។ ឯកឧត្តម ជា វ៉ាន់ដេត បន្តែមថា សន្តិភាពមានតំលៃណាស់ បើអត់សន្តិភាពទេ គ្មានអ្វីៗទេ មានសន្តិភាព ទើបមានការអភិវឌ្ឍន៍។

ឯកឧត្តមបន្តថា មានសន្តិភាព ទើបមានកីឡា មានសន្តិភាព ទើបមានវត្តអារាម ប្រជាពលរដ្ឋយើងមានសេចក្តីថ្លៃថ្នូរ ព្រោះថាមនុស្សយើងម្នាក់ៗ កាលពីសម័យសង្រ្គាម ពំមាននរណាម្នាក់ហាននិយាយអំពីសេចក្តីថ្លៃថ្នូរនោះទេ ឈ្នះចាញ់ ខ្លាំងឬខ្សោយអាស្រ័យលើអាវុធនៅនិងដៃ។

ឯកឧត្តម បានរំលេចឡើងដែរថា ការរក្សាបាននូវសុខសន្តិភាពធ្វើឱ្យប្រទេសជាតិមានការរីកចម្រើន ដែលបង្កនូវលក្ខណៈធ្វើឱ្យជីវភាពរបស់បងប្អូនកាន់តែប្រសើរឡើង ក្នុងនោះ គឺអត្ថប្រយោជន៍ផ្សេងៗពីការងារដែលបងប្អូនទទួលបានក្នុងឆ្នាំថ្មីនេះនិងឆ្នាំបន្ទាប់ៗទៀត ព្រមទាំងចំណេះដឹងនិងជំនាញ ដែលកម្ពុជាកំពុងត្រូវការនាពេលបច្ចុប្បន្ន និងជាពិសេសនោះគឺ មោទកភាពជាតិក្នុងការធ្វើជាម្ចាស់ផ្ទះរៀបចំព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ដែលជាព្រឹត្តិការណ៍ជាប្រវត្តិសាស្រ្តរបស់កម្ពុជា និងការសាទរពីបណ្តាប្រទេសជុំវិញពិភពលោក។

ឯកឧត្តម ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកបាទី បានថ្លែងអំណរគុណដល់ប្អូន កូន ក្មួយ កម្មករ កម្មការិនី នៃអង្គពិធីដែលតែងតែគាំទ្រគណបក្សប្រជាជនកម្ពុជានាពេលកន្លងមក និងអញ្ជើញទៅបោះឆ្នោតនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះ ជូនគណបក្សប្រជាជនកម្ពុជា ឱ្យបានគ្រប់ៗគ្នា ដើម្បីបន្តអភិវឌ្ឍន៍ប្រទេសជាបន្តទៅទៀតដែលមានសម្តេចតេជោ ជានាយករដ្ឋមន្ត្រី និងគាំទ្របេក្ខភាព ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីនៅថ្ងៃអនាគត ៕

អត្ថបទ ង៉ាន់ ទិត្យ រូបភាព រិន រចនា

ង៉ាន់ ទិត្យ
ង៉ាន់ ទិត្យ
ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។
ads banner
ads banner
ads banner