ឯកឧត្តម នេត្រ ភក្ត្រា៖ ពលរដ្ឋខ្មែរថ្លែងអំណរគុណសម្តេចតេជោ ដែលបានជួយសង្គ្រោះជាតិនិងប្រជាជនពីរបបខ្មែរក្រហម

កំពត៖ «៤៤ ឆ្នាំក្រោយរបបខ្មែរក្រហមដួលរំលំ ប្រជាពលរដ្ឋខ្មែរនៅតែចង ចាំជានិច្ចនូវអំពើសាហាវឃោរឃៅយង់ឃ្នងដែលខ្មែរក្រហមបានប្រព្រឹត្តមកលើជាតិនិងប្រជាជនកម្ពុជា, ការកាប់សម្លាប់, ការជម្លៀសប្រជាពលរដ្ឋ ចេញ ពីផ្ទះសម្បែង, ការបង្ខំឱ្យធ្វើការងារយ៉ាងទម្ងន់រួមនឹងអំពើអមនុស្សធម៌ ផ្សេងៗទៀត។ ការចងចាំនេះគឺជាផ្នែកមួយយ៉ាងសំខាន់ក្នុងការចូល រួម ទប់ស្កាត់ និងបង្ការកុំឱ្យរបបសាហាវឃោរឃៅនេះកើតឡើងសាជាថ្មីនៅលើ ទឹកដីកម្ពុជា។ កម្ពុជាដែលបច្ចុប្បន្ននេះរស់និងរីកចម្រើនក្រោមដំបូលសុខ សន្តិភាពពេញលេញក្រោមការអនុវត្តនយោបាយឈ្នះឈ្នះដាក់ចុះដោយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី»។

នេះគឺជាការថ្លែងរបស់ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការក្រសួងបរិស្ថាន និងជាអនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានក្រុងបូកគោ ខេត្ត កំពត នៅព្រឹកថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៣ ក្នុងឱកាសនៃការប្រារព្ធ ទិវាជាតិនៃការចងចាំ ២០ ឧសភា ដោយមានការអញ្ជើញចូលរួមពីលោក អ៉ឹង ឆាយ អភិបាលរងខេត្តកំពត លោក លោកស្រីថ្នាក់ដឹកនាំក្រុងបូកគោ ប្រជាពលរដ្ឋ និងសិស្សានុសិស្សសរុបជាង ៤០០ នាក់ក្នុងបរិវេណវត្តដួងកែវ ហៅវត្តរកា ក្រុងបូកគោ។

 ឯកឧត្តម នេត្រ ភក្ត្រា បានគូសបញ្ជាក់ថាទិវាជាតិនៃការចងចាំគឺជាបុណ្យ ជាតិត្រូវបានប្រារព្ធឡើងជារៀងរាល់ឆ្នាំដើម្បីរំឭកនិងចងចាំជានិច្ចនូវអំពើឃោរឃៅព្រៃផ្សៃរបស់ខ្មែរក្រហមមកលើប្រជាពលរដ្ឋកម្ពុជា, ដើម្បីរំឭកវិញ្ញាណ ក្ខន្ធ ជនរងគ្រោះនៃរបបខ្មែរក្រហម, ដើម្បីស្តារកិត្តិយស និងសេចក្តីថ្លៃថ្នូររបស់ ជនរងគ្រោះទោះជានៅរស់ ឬក៏បានបាត់បង់ជីវិតក្តី, ដើម្បីប៉ះប៉ូវដល់ការឈឺ ចាប់ផ្លូវចិត្ត និងផ្នែកសង្គមដល់ជនរងគ្រោះ និងក្រុមគ្រួសារ។ ទិវាជាតិនៃការ ចងចាំបានចូលរួមក្នុងការផ្សះផ្សាជាតិ និងជំរុញឱ្យមានសុខដុមនីយកម្ម ក្នុងសង្គមកម្ពុជា និងលើកកម្ពស់ការផ្សព្វផ្សាយ និងការយល់ដឹងអំពី អំពើឃោរឃៅដែលបានកើតមាននៅក្នុងរបបកម្ពជាប្រជាធិបតេយ្យ ក៏ដូចជាទប់ស្កាត់និងបង្ការកុំឱ្យកើតមានឡើងសាជាថ្មីនូវរបបខ្មែរក្រហម។ 

    ឯកឧត្តមរដ្ឋលេខាធិការបានថ្លែងថា៖«យើងខ្ញុំជាប្រជាពលរដ្ឋខ្មែរសូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានយកជីវិតធ្វើជាដើមទុន លះបង់សព្វបែបយ៉ាងដើម្បីបុព្វហេតុជាតិនិងមាតុភូមិកម្ពុជា សង្គ្រោះជាតិនិងប្រជាជន នាំយកសុខសន្តិភាពពេញលេញជូនជាតិ និងបានផ្តួចផ្តើមគំនិតក្នុងការបង្កើតតុលាការដើម្បីជំនុំជម្រះក្តីលើអតីតមេដឹកនាំខ្មែរក្រហមនិងអ្នកទទួលខុសត្រូវខ្ពស់ក្នុងឧក្រិដ្ឋកម្មធ្ងន់ធ្ងរប្រព្រឹត្តក្នុងរបបកម្ពុជាប្រជាធិបតេយ្យ នាំយកយុត្តិធម៌និងការពិតជូនជនរងគ្រោះ ដែលបាន បាត់បង់ជីវិត និងអ្នកដែលកំពុងរស់រានមានជីវិត ក៏ដូចជាការពង្រឹងនិង ថែរក្សា សន្តិភាព ការបង្រួបបង្រួមជាតិការផ្សះផ្សា ជាតិនិង ការអភិវឌ្ឍសង្គម កម្ពុជាឱ្យបានរឹងមាំស្ថិតស្ថេរជាយូរអង្វែង»។ 
     ឯកឧត្តមបានគូសបញ្ជាក់ថាប្រវត្តិសាស្ត្រ និងប្រជាជនកម្ពុជាចងចាំថា ជាតិនិងប្រជាជនកម្ពុជាត្រូវបានសង្គ្រោះពីរណ្តៅមរណៈរបស់ខ្មែរក្រហមដោយថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជាដែលយកជីវិតធ្វើជាដើមទុន ហើយចងចាំថារបបខ្មែរក្រហមត្រូវបានបញ្ចប់ទាំងស្រុងទាំងផ្នែកយោធានយោបាយដោយនយោបាយឈ្នះ-ឈ្នះ បញ្ចប់សង្គ្រាមនាំយកសន្តិភាពពេញ លេញ និងនាំយកយុត្តិធម៌ជូនពលរដ្ឋខ្មែរ ក្រោមការដឹកនាំប្រកបដោយ គតិបណ្ឌិតរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។ 
     ជាមួយគ្នានេះឯកឧត្តមបានថ្លែងផងថា ប្រជាពលរដ្ឋខ្មែរគាំទ្ររាជរដ្ឋា ភិបាលកម្ពុជាដឹកនាំដោយគណបក្សប្រជាជនកម្ពុជា គាំទ្រសម្តេចតេជោ ហ៊ុន សែន ជាបេក្ខភាពនាយករដ្ឋមន្ត្រី និងឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បេក្ខភាពនាយករដ្ឋមន្ត្រីសម្រាប់អនាគត និងប្តេជ្ញាការពារឱ្យបានសុខ សន្តិភាព ដែលកម្ពុជារកបានដោយលំបាកនេះឱ្យបានគង់វង្សសម្រាប់ មនុស្សរាប់ជំនាន់ទៅមុខទៀត»៕

ដោយ៖ ម៉ាដេប៉ូ

ជិន ម៉ាដេប៉ូ
ជិន ម៉ាដេប៉ូ
អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។
ads banner
ads banner
ads banner