អ្វីដែលយើងនឹងទទួលបានពីភាពជាម្ចាស់ផ្ទះនៃការប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី១២

អត្ថបទដោយ៖
AMS OneMinute

មិនមែនត្រឹមតែជាការទទួលស្គាល់ពីពិភពលោក ចំពោះសមត្ថភាពរបស់កម្ពុជាក្នុងការដឹកនាំ និងគ្រប់គ្រងព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗប៉ុណ្ណោះទេ ប៉ុន្តែជាការទាញអារម្មណ៍បន្ថែមឱ្យពិភពលោកយល់កាន់តែច្បាស់ពីការយកចិត្តទុកដាក់ និងការផ្តល់តម្លៃខ្ពស់ដល់ជនដែលមានពិការភាព ហើយនេះជាការគោរពដល់សិទ្ធិជាសារវ័ន្តរបស់ពួកគាត់។

កម្ពុជាធ្លាប់បានហែលឆ្លងទុក្ខលំបាក និងភាពខ្ទេចខ្ទាំដោយសារភ្លើងសង្រ្គាម ដូច្នេះកម្ពុជាពិតជាយល់ច្បាស់ណាស់ពីទុក្ខវេទនារបស់ជនដែលមានពិការភាព។ ដើម្បីបញ្ជៀសឱ្យខាងតែបាននូវទុក្ខវេទនានេះ កម្ពុជាបានខិតខំអស់ពីកម្លាំងកាយ និងចិត្ត ក្នុងការកសាងសន្តិភាព និងការពារនូវអត្ថិភាពនៃសន្តិភាពឱ្យខាងតែបាន ដើម្បីបង្កើតមុខមាត់ថ្មីមួយ ដែលជាក្តីសង្ឃឹមសម្រាប់មនុស្សគ្រប់គ្នា។

✍🏼 UYFC

#ams1minute

ads banner