កីឡាករប្រណាំងម៉ូតូឆ្លងកាត់ឧបសគ្គកោតសើរថាព្រឹត្តិការណ៍ប្រណាំងម៉ូតូឆ្លងកាត់ឧបសគ្គឆ្នាំ២០២៣ការរៀបចំស្តង់ដារល្អដូចនៅបរទេស
ភ្នំពេញ៖លោក តុងលី កីឡាករប្រណាំងម៉ូតូឆ្លងកាត់ឧបសគ្គ បានកោតសរ សើរថា ព្រឹត្តិការណ៍ប្រណាំងម៉ូតូឆ្លងឧបសគ្គដណ្តើមជើងឯកឆ្នាំ២០២៣ រៀបចំស្តង់ដារល្អដូចនៅបរទេសដែរ។

ព្រឹត្តិការណ៍ប្រណាំងម៉ូតូឆ្លងឧសគ្គដណ្តើមជើងឯកឆ្នាំ២០២៣ ដែលរៀបចំ រយៈពេលពីរថ្ងៃ នៅទីលានសន្តិភាព ស្ថិតនៅសង្កាត់ស្វាយប៉ាក ខណ្ឌ ព្រែក ព្នៅ ជាប់គល់ស្ពានព្រែកព្នៅ ក្នុងតំបន់ដីអ្នកឧកញ៉ាលី យ៉ុងផាត់ ផ្លូវវិមាន ឈ្នះឈ្នះ បានបញ្ចប់ដោយភាពជោគជ័យ ទទួលបានការកោតសសើរពី កីឡាករជាតិនិងអន្តរជាតិថា ការរៀបចំប្រកដដោយស្តង់ដារដូចនៅបរទេស។

លោក តុងលី កីឡាករប្រណាំងម៉ូតូលើវិញ្ញសាAនិងBដែលជា កីឡាករ ជំនាញ បានបញ្ជាក់ថា ព្រឹត្តិការណ៍ប្រណាំងម៉ូតូឆ្លងកាត់ឧបសគ្គ ដណ្តើម ជើង ឯកឆ្នាំ២០២៣ ការរៀបចំពិតជាល្អស្តង់ដារទាំងផ្លូវ សម្រាប់ ប្រណាំង និងគណៈកម្មការបច្ចេកទេស។
កីឡាករជំនាញរូបនេះ បញ្ជាក់ទៀតថា សម្រាប់វិញ្ញាសាប្រណាំងវិញ គឺ កីឡាករ មានការពេញចិត្តជាខ្លាំង ពីព្រោះវិញ្ញាសាប្រណាំងនីមួយៗ មានដាក់សមាសភាពកីឡាករត្រូវនិងវិញ្ញាសា ដែលធ្វើឲ្យការប្រកួត ប្រជែង គ្នាមានតម្លាភាពនិងត្រឹមត្រូវយុត្តិធម៌។

លោក ពេជ្រ សុខា អ្នករៀបចំព្រឹត្តិការណ៍ប្រណាំង បានលើកឡើងថា ព្រឹត្តិការណ៍ប្រណាំងម៉ូតូឆ្លងឧបសគ្គដណ្តើមជើងឯកឆ្នាំ២០២៣ បានបញ្ចប់ ដោយភាពជោគជ័យជាមួយនិងការប្រកួតប្រជែងកាន់តែខ្ពស់ ពីព្រោះថា កីឡាករកីឡាការិនីចូលរួមប្រណាំង គឺមានសមត្ថភាពកាន់ឡើងខ្លាំងជាង កាលពីឆ្នាំមុនៗកន្លងទៅ។
លោក អះអាងថា ប្រសិនបើឆ្នាំ២០២៤ លោកទទួលបានការឧបត្ថម្ភពី ក្រុមហ៊ុន បណ្តាដៃគូមានទំហំធំជាងឆ្នាំ២០២៣នេះ លោក នឹងពង្រីក ព្រឹត្តិការណ៍ប្រកួតមួយនេះឱ្យកាន់តែធំ ដោយនឹងអញ្ជើញកីឡាករ ប្រទេសជិតខាងមកប្រកួតប្រកួតប្រជែង ដើម្បីលើកកម្ពស់វិស័យប្រណាំង ម៉ូតូនៅកម្ពុជាឱ្យកាន់តែរីកចំរើននិងផុសផុលដូចបណ្តាប្រទេសក្នុងតំបន់ផងដែរ។ ជាមួយគ្នានេះ ក្នុងនាមអ្នករៀបចំព្រឹត្តិការណ៍ប្រណាំង លោក សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការចូលរួមឧបត្ថម្ភគាំទ្រធ្វើឱ្យការរៀបចំរយៈពេលពីរថ្ងៃបានបញ្ចប់ដោយភាពជោគជ័យនិងសប្បារីករាយ។

សូមបញ្ជាក់ថា ព្រឹត្តិការណ៍ប្រណាំងម៉ូតូឆ្លងកាត់ឧបតសគ្គដណ្តើមជើងឯក ឆ្នាំ២០២៣នេះ បានដំណរការប្រកួតរយៈពេល២ថ្ងៃ ដោយប្រកួតលើ ៩វិញ្ញាសា មានកីឡាករកីឡាការិនីចូលរួមប្រណាំងជាង១០០នាក់ ។ក្នុងនោះ មានកីឡាករការិនីបរទេសចូលរួមប្រណាំងជាង១០នាក់សុទ្ធសឹងជាបរទេសរស់នៅកម្ពុជា៕អត្ថបទ៖ ជាវ ចន្ធូ
