ស្លឹកងប់ប្រើធ្វើជាបន្លែស្លស្រឡក់ ,បន្លែបន្សាបសម្លទំពាំង និងឱសព្យាបាលរោគជំងឺ

ភ្នំពេញ៖ងប់ គឺជារុក្ខជាតិ ដែលប្រជាជនខ្មែរយើងនិយមដាំ ឬ ដុះតាមធម្មជាតិនៅតាមទីជនបទ ស្រុកស្រែចម្ការ ។ រុក្ខជាតិប្រភេទនេះគេតែងបេះយកត្រួយ និងស្លឹកខ្ចីៗ ធ្វើជាបន្លែដែលមានរស់ជាតិឆ្ងាញ់ពិសារ។រុក្ខជាតិប្រភេទនេះដែរ វាមានប្រភពដើមនៅអាស៊ីភាគអាគ្នេយ៍។

បើតាមទំព័រហ្វេសប៊ុករបស់ក្រសួងបរិស្ថានបានបង្ហាញពីសារៈសំខាន់ៗរបស់ស្លឹកងប់មួយចំនួនដូចជា៖

  • លក្ខណៈរូបសាស្ត្រ៖ ជាគុម្ពព្រឹក្ស មានកម្ពស់ ៣-៤ម បែកមែកច្រើនពីគល់។ ស្លឹករាងពងក្រពើ តម្រៀបជាពីរជួរ (distichous)។ មានផ្កាញី និងផ្កាឈ្មោល លើដើមតែមួយ (monoecious)។ កញ្ចុំផ្កាជាចង្កោម ដុះចេញពីគល់ស្លឹក (axillary)។ ផ្កាពណ៌បៃតង លាយលឿង ឬក្រហម។ ផ្កាឈ្មោល មានត្របក ៣ គ្មានស្រទាប់ កេសរឈ្មោល ៣ មានទងជាប់គ្នា (androphore) ផ្កាញីមានត្របក៣ កេសរញី ៣ រួមគ្នា។ ផ្លែពណ៌ស ទន់មូល។ គ្រាប់ ៥-៦ ពណ៌ស ឬខ្មៅ ប្រហោងក្នុង។
  • លក្ខណៈជីវសាស្ត្រ ៖ បន្តពូជដោយដំណុះគ្រាប់ ឬកាច់មែកចាស់យកមកដាំ។

លក្ខណៈអេកូឡូស៊ី ៖ ប្រភេទនេះដុះល្អលើដីសើម នៅតំបន់ក្តៅ មានភ្លៀង ឬត្រជាក់ មធ្យម។

  • ការប្រើប្រាស់៖
  • បន្លែ៖ ស្លឹកខ្ចីៗ យកធ្វើជាបន្លែស្លស្រឡក់ និងប្រើជាបន្លែបន្សាបសម្លទំពាំង។
  • ជាឱសថ៖ គេស្ងោរឫស ហើយយកទឹកផឹក ដើម្បីបញ្ចុះកំដៅ គ្រុន។ ស្លឹក ផ្លែ និងផ្កា សម្រាប់ព្យាបាលទល់លាមក ឬឈឺខ្លួនប្រាណ៕ដោយ ៖ ម៉ាដេប៉ូ
ជិន ម៉ាដេប៉ូ
ជិន ម៉ាដេប៉ូ
អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។
ads banner
ads banner
ads banner