សម្តេចតេជោ ហ៊ុន សែន៖ ការសុំទោសរបស់លោកជា ប៉ូច មិនគ្រប់គ្រាន់ទេ ព្រោះលោក ជា ប៉ូច ជាមនុស្សក្រឡេចក្រឡុចបំផុត

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា សម្រាប់ការសុំទោសរបស់លោក ជា ប៉ូច មិនគ្រប់គ្រាន់ទេ ព្រោះលោកជា ប៉ូច ជាមនុស្សក្រឡេចក្រឡុចបំផុត។ សម្តេច និងកូនសម្តេច ក៍ដូចជាមន្ត្រីផ្សេងទៀតបានថ្នាក់ថ្នមលោក ជា ប៉ូច រយៈពេលជាង៤ឆ្នាំ តែទីបំផុតសម្តេចបានក្លាយជាគោលដៅនៃការកម្ចាត់ចោល (ទម្លាក់) របស់លោក ជា ប៉ូច តាមការចង់បានរបស់អាក្បត់ជាតិ៣ជំនាន់ទៅវិញ។​ សម្តេចមិនអាចទុកមនុស្សដូចលោក ជា ប៉ូច ឱ្យបំផ្លាញសម្តេចតាមបញ្ជាអាក្បត់ជាតិ៣ជំនាន់បាននោះឡើយ។ ការបញ្ជាក់របស់សម្តេចនេះ បានធ្វើឡើងតាមរយៈបណ្តាញសង្គមតេឡេក្រាមនៅមុននេះបន្តិច។

សម្តេចតេជោ ហ៊ុន សែន បានសរសេរយ៉ាងដូច្នេះថា “សម្រាប់ខ្ញុំការសុំទោសត្រឹមប៉ុណ្ណេះរបស់ ជា ប៉ូច មិនគ្រប់គ្រាន់ទេព្រោះ ជា ប៉ូច ជាមនុស្សក្រឡេចក្រឡុចបំផុត។ ខ្ញុំនិងកូនខ្ញុំ ក៍ដូចជាមន្ត្រីផ្សេងទៀតបានថ្នាក់ថ្នម ជា ប៉ូច រយៈពេលជាង៤ឆ្នាំ តែទីបំផុតខ្ញុំបានក្លាយជាគោលដៅនៃការកម្ចាត់ចោល (ទម្លាក់) របស់ ជា ប៉ូច តាមការចង់បានរបស់អាក្បត់ជាតិ៣ជំនាន់ទៅវិញ។ គិតខ្លួនឯងទៅ ប៉ូច ព្រោះខ្ញុំមិនអាចទុកមនុស្សដូច ប៉ូច ឱ្យបំផ្លាញខ្ញុំតាមបញ្ជាអាក្បត់ជាតិ៣ជំនាន់បាននោះឡើយ។ ត្រូវចងចាំថា មនុស្សណាក៍ដោយឱ្យតែមានទំនាក់ទំនងជាមួយអាក្បត់ជាតិ៣ជំនាន់ មិនអាចទទួលបានការយោគយល់ពី ហ៊ុន សែន នោះឡើយ ព្រោះអាមួយនេះវាអាក្រក់ពេក ជ្រុលនិយមពេក។ មនុស្សណាក៍ដោយឱ្យតែប្រកាសផ្តាច់ខ្លួនចេញពីអាក្បត់ជាតិនេះ នឹងទទួលបាននូវការលើកលែងឬយោគយល់”៕
ដោយ៖ពលជ័យ

ads banner