សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី២៣ ឧសភា ២០២៣
១. ក្រសួងទេសចរណ៍ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ អង្គការយូណេស្កូ និងអាជ្ញាធរខេត្តបាត់ដំបង បានរៀបចំឯកសារក្នុងការគ្រោងដាក់បញ្ចូលទីក្រុងបាត់ដំបងជាសមាជិក “បណ្តាញទីក្រុងដែលមានភាពច្នៃប្រឌិតរបស់អង្គការយូណេស្កូ” – AMS Central
២. ៥ខែ សហគមន៍ពាមក្រសោប ខេត្តកោះកុង នាំចេញគ្រំជំពុះទាប្រមាណ ២ពាន់តោនទៅទីផ្សារថៃ – ថ្មីៗ
៣. ៤ខែ៖ ចំណូលកំពង់ផែស្វយ័តភ្នំពេញថយចុះ ១៤% ស្មើនឹងប្រមាណ ១០លានដុល្លារ – RFI
៤. ក្រសួងកសិកម្មប្រេស៊ីល ប្រកាសដាក់ប្រទេសក្នុងគ្រាអាសន្ននៃសុខភាពសត្វរយៈពេល ១៨០ថ្ងៃ (៦ខែ) ដើម្បីឆ្លើយតបទៅនឹងការរកឃើញដំបូងនៃករណីវីរុសបង្កជំងឺផ្តាសាយបក្សី H5N1 នៅក្នុងសត្វព្រៃ – Reuters
៥. អង្គការសុខភាពពិភពលោក (WHO) សម្រេចកាត់វត្តមានតៃវ៉ាន់ចេញពីសន្និបាតប្រចាំឆ្នាំរបស់ខ្លួន ក្រោយមានការជំទាស់ពីចិន – The Guardian