ឯកឧត្តមរដ្ឋមន្រ្តី ជា វ៉ាន់ដេត លើកទឹកចិត្តឱ្យអភិវឌ្ឍន៍ថ្នាលប្រព័ន្ធបច្ចេកវិទ្យាដើម្បីឱ្យការគ្រប់គ្រងសាកលវិទ្យាល័យកាន់តែល្អ
ភ្នំពេញ៖ ឯកឧត្តម រដ្ឋមមន្រ្តី ជា វ៉ាន់ដេត បានលើកទិកចិត្តឱ្យធ្វើការអភិវដ្ឍន៍ប្រព័ន្ធថ្នាលបច្ចេកវិទ្យាដើម្បីឱ្យការគ្រប់គ្រង់សាកលវិទ្យាល័យរបស់ខ្លួនបានកាន់តែល្អ។ ឯកឧត្តម រដ្ឋមន្រ្តីបន្ថែមថា ការអភិវឌ្ឍន៍ប្រព័ន្ធនេះ មានជោគជ័យ មានបរាជ័យ យើងអាចយកមកប្រើប្រាស់បាននៅពេលយើងជោគជ័យ។ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ក៏និងធ្វើការសហការ ជាមួយនិងអ្នកអភិវឌ្ឍន៍ ដើម្បីរៀបចំប្រព័ន្ធនេះ អោយសាកលវិទ្យាល័យមួយចំនួនដែលមានបំណងចង់ប្រើប្រាស់ គឺអាចចូលរួមបាន។
ការលើកឡើងនេះធ្វើឡើងកាលពីរសៀលថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៣ នៅក្នុងឱកាស ដែលឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍ និងទូរមនាគមន៍ អញ្ជើញជាអធិបតីភាពក្នុងពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្ដីពីកិច្ចសហប្រតិបត្តិការក្នុងការដាក់ឱ្យប្រើថ្នាលផ្ទៀងផ្ទាត់ឯកសារ verify.gov.kh ការរៀបចំប្រព័ន្ធបច្ចេកវិទ្យាឌីជីថល និងការរៀបចំហេដ្ឋារចនាសម្ព័ន្ធនិងការតភ្ជាប់អ៊ីនធឺណិត រវាង ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងគ្រឹះស្ថានឧត្ដមសិក្សា ចំនួន ១១ ។
ឯកឧត្តម រដ្ឋមន្រ្តី លើកឡើងបន្តថា បច្ចុប្បន្ននេះ ក្រសួងបានជ្រើសយកសាកលវិទ្យាល័យចំនួន ៣ ដើម្បីធ្វើការសាកល្បងប្រើប្រាស់ប្រព័ន្ធនេះ គឺសាកលវិទ្យាល័យព្រែកលៀប សកលវិទ្យាល័យអាមេរិកកាំងភ្នំពេញ និងបណ្ឌិតសភាបច្ចេកវិទ្យាកម្ពុជា ហើយក្នុងករណីបើល្អនិងធ្វើការពង្រីកជាបន្តបន្ទាប់នៅតាសកលវិទ្យាល័យផ្សេងៗទៀត ។ ឯកឧត្តម ជា វ៉ាន់ដេត បន្ថែមថា ធ្វើដូច្នេះទៅថ្ងៃក្រោយ ករណីសកលវិទ្យាល័យណាមួយធ្វើការអភិវឌ្ឍន៍ប្រព័ន្ធនេះ បានល្អយើងយកមប្រើប្រាស់រួមគ្នា។
ជាមួយគ្នានេះ ឯកឧត្តម រដ្ឋមន្រ្តី បានលើកទឹកចិត្តឱ្យអ្នកអភិវឌ្ឍន៍ប្រព័ន្ថបច្ចេកវិទ្យា បើទោះបីជានៅក្នុងសកលវិទ្យាល័យ ឬនៅខាងក្រៅសកលវិទ្យាល័យ អាចអភិវឌ្ឍន៍គ្រប់គ្រងសកលវិទ្យាល័យ បើមានតម្រូវការអាចជួបពិភាក្សាជាមួយក្រសួង ករណីឃើញថាគម្រោងនេះល្អ អ្នកអភិវឌ្ឍន៍ប្រព័ន្ធបច្ចេកវិទ្យានេះ មានគុណវុឌ្ឋន៍ ក្រសួងអាចនិងផ្តល់ថវិកាជូនដើម្បីធ្វើការងារនេះ។ ករណីនៅតាមសកលវិទ្យាល័យដែលអាចអភិវឌ្ឍន៍បានប៉ុន្តែខ្វះថវិកាក្រសួងក៏អាចជួយបានដែរ ព្រោះថាក្រសួងចង់ឃើញចេះអភិវឌ្ឍន៍ប្រព័ន្ធនេះ ករណីពិនិត្យឃើញថាប្រព័ន្ធមួយណាល្អ យើងនិងធ្វើការភ្ជាប់គ្នា ។
ឯកឧត្តម ជា វ៉ានដេត បានគូសបញ្ជាក់ថា ប្រសិនបើប្រព័ន្ធគ្រប់គ្រងនេះ ដើរបានដោយរលូននោះ កម្រិតគុណភាព នៃវិស័យអប់រំ ក៏និងកើនឡើង មួយកម្រិតទៀត ជាឧទាហរណ៍ទី១ ការបង្រៀនតាមថ្នាលបច្ចេកវិទ្យានេះអាចចែករំលែកគ្រូបង្រៀនល្បីៗនៅក្នុងសកលវិទ្យាល័យ ទៅតាមបណ្តាសាលាផ្សេងទៀតដែលខ្វះធនធានមនុស្ស ជាមួយគ្នានេះ យើងអាចចែរំលែកភ្ជាប់ទៅសាកលវិទ្យាល័យផ្សេងទៀត តាមរយៈបណ្ណាល័យអេឡិចត្រូនិច ខណៈដែលនៅតាមបណ្តាល័យសកលវិទ្យាល័យនីមួយៗមានឯកសារតិច សិស្សនិស្សិត ចាប់អានមានការខ្វះខាតឯកសារច្រើន ប្រសិនបើយើងធ្វើបណ្ណាល័យមួយដែលយើងបញ្ចូលគ្នាទាំងអស់ នោះនិស្សិតសាលាផ្សេៗទៀតអាចចូលអាន ស្រាវជ្រាវ បានច្រើន នោះនិងក្លាយទៅជាបណ្ណាល័យមួយដែលអាចផ្ទុកឯកសារច្រើន នៅទូទាំងប្រទេស ហើយការចំណាយក៏ធ្លាក់ចុះ គុណភាពក៏មានការកើនឡើង៕ អត្ថបទ ង៉ាន់ ទិត្យ រូបភាព រិន រចនា


