យុវជននៅខេត្តសៀមរាបចំនួន ៣០០ នាក់ ទទួលការបណ្តុះបណ្តាលផ្នែកបដិសណ្ឋារកិច្ចរយៈពេល ៦ ខែ

អត្ថបទដោយ៖
CPA

សៀមរាប: យុវជននៅខេត្តសៀមរាបចំនួន ៣០០ នាក់ បាន ទទួលការបណ្តុះបណ្តាល បដិសណ្ឋារកិច្ច ផ្នែកការិយាល័យជួរមុខ គេហកិច្ច សេវាកម្មម្ហូបអាហារ និងភេសជ្ជៈ នា សាកលវិទ្យាល័យអង្គរ រយៈពេល  ៦ខែ ពីសមាគមក្លឹបទេសចរណ៍សៀមរាប ដើ ម្បី រួមចំណែកលើកកម្ពស់ សេវាកម្មទេសចរណ៍ ឡើងវិញក្រោយវិបត្តិកូវីដ១៩។ 
រដ្ឋបាលខេត្តសៀមរាបបាន ឱ្យដឹងនៅថ្ងៃទី ២៣ ខែឧសភា ថា វគ្គបណ្តុះបណ្តាល ត្រូវបានរៀបចំបើកសិក្សា នៅថ្ងៃទី ២៣ ខែឧសភា ក្រោមវត្តមាន ឯកឧត្តម ប៉ាក់ សុខុម រដ្ឋលេខាធិការក្រសួងទេសចរណ៍ ឯកឧត្តម ទៀ សីហា អភិបាលខេត្ត ព្រមទាំង ថ្នាក់ដឹកនាំមន្ទីរពាក់ព័ន្ធ និងអាជ្ញាធរក្រុង ស្រុកជាច្រើនរូប។

រដ្ឋលេខាធិការក្រសួងទេសចរណ៍ប៉ាក់ សុខុម បានលើកឡើង ក្នុងឱកាសនោះថា នេះជា កម្មវិធីបណ្តុះបណ្តាលប្រ កបដោយស្តង់ដា និងធនធានគ្រូបង្គោលល្អៗ ហើយបច្ចុប្បន្នដៃគូពាក់ព័ន្ធរបស់ក្រសួង កំពុងធ្វើការជាមួយគណៈកម្មការគ្រប់គ្រងគម្រោងហូកា (HOKA) ដើម្បីរៀបចំទៅជាកម្មវិធីបណ្តុះបណ្តាលពេញម៉ោង (Full-time training)។
លោកថា ក្នុងនោះ ជាអាទិ៍ សាលាបណ្តុះបណ្តាលបដិសណ្ឋារកិច្ច និងទេសចរណ៍ ស្ពូន ខេត្តសៀមរាប, អង្គការមជ្ឈ មណ្ឌ លធនធានវិស័យទេសចរណ៍ ខេត្តព្រៃវែង, មជ្ឈមណ្ឌលអប់រំបច្ចេកទេសមិត្តភាពកម្ពុជា-ជប៉ុន ខេត្តសៀមរាប និងជាពិសេ សស មាគមន៍ទេសចរណ៍ខេត្តសៀមរាប បានកំពុងធ្វើការបណ្តុះបណ្តាលដោយប្រើប្រាស់កម្មវិធី និងឯកសារបណ្តុះបណ្តាលរបស់ហូកា។

លោកមានប្រសាសន៍ថា ៖ «តាមផែនការទៅថ្ងៃអនាគត យើងនឹងជំរុញឲ្យកម្មវិធីបណ្តុះបណ្តាលបដិសណ្ឋារកិច្ច ហូកា ក្លាយទៅជាកម្មវិធីបណ្តុះបណ្តាលថ្នាក់ជាតិស្របតាមប្រព័ន្ធគុណវុឌ្ឍិជាតិកម្ពុជា ដែលមានការទទួលស្គាល់ប្រកបដោយស ង្គតិភាពពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ដែលជាការបង្កើតឱកាសការងារដល់យុជន ដើម្បីទទួលបានប្រាក់ចំណូលសមរម្យ និងមានវិថីអភិវឌ្ឍន៍ជំនាញច្បាស់លាស់»
នាឱកាសនោះដែរ លោក ហ្វីលីព សែតកៅ ប្រធាន ក្លឹបទេសចរណ៍សៀមរាប បានឲ្យដឹងថា ការបណ្ដុះបណ្ដាលនេះ ធ្វើឡើងដើម្បីបំពេញកម្លាំងពលកម្មផ្នែកបដិសណ្ឋាកិច្ចវិស័យទេសចរណ៍ក្នុងខេត្តសៀមរាប បន្ទាប់ពីវិស័យមួយនេះទទួលរងផលប៉ះពាល់យ៉ាងខ្លាំង ក្នុងអំឡុងពេលនៃការឆ្លងរាលដាលជាសកលជំងឺកូវីដ១៩។
លោកបានបន្តថា ក្នុងអំឡុងពេលនៃការឆ្លងរាលដាលជាសកលជំងឺកូវីដ១៩នេះ បានធ្វើឲ្យប៉ះពាល់ដល់បុគ្គលិកសរុបចំនួន ៣២ ៨១១ នាក់ ក្នុងចំណោមអាជីវកម្មសរុបចំនួន ២ ២៣៣ អាជីវកម្មដែលត្រូវបានបិទ-ផ្អាកទូទាំងប្រទេស តាមស្ថិតិត្រឹមថ្ងៃទី៣១ខែធ្នូ ឆ្នាំ២០២១។

សម្ដេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន បាន ផ្តល់ជាអនុសាសន៍ ដោយបានស្នើឲ្យគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ផ្ដល់អទិភាពដ ល់ការដាក់អនុវត្តជាក់ស្ដែង ដើម្បីចូលរួមចំណែកក្នុងការលើកកម្ពស់ «វិស័យទេសចរណ៍ជាមាសបៃតង» ដែលជាវិស័យមួ យចូលរួមដល់ការសម្រេចបាននូវគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពឆ្នាំ ២០៣០ របស់កម្ពុជា។ លោក ហ្វីលីព សែតកៅ បានបន្ថែម។
ជាមួយគ្នានោះដែរ អភិបាលខេត្តសៀមរាប ល
ឯកឧត្តម ទៀ សីហា ក៏បានថ្លែងឡើងដែរថា វគ្គបណ្តុះបណ្តាលនេះថា ពិតជាមានសារៈសំខាន់ណាស់សម្រាប់ស្រទាប់យុវវ័យដើម្បីទទួលបានជំនាញវិជ្ជាជីវៈច្បាស់លាស់ ពាក់ព័ន្ធនឹងវិស័យទេ សចរណ៍ ស្របពេលដែល អាជ្ញាធរខេត្តបាននិងកំពុងពង្រឹង និងពង្រីកវិសាលភាព នៃការបម្រើសេវាកម្មទេសចរណ៍ក្នុងខេត្តឱ្យកា ន់តែល្អប្រសើរ។
លោកមានប្រសាសន៍ថា ៖ «អាជ្ញាធរខេត្តបាននិងកំពុងពង្រឹង និងពង្រីកវិសាលភាព តាមរយៈការកសាងហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ស្ពាន ការផ្គត់ផ្គង់ អគ្គិសនីប្រព័ន្ធទឹកស្អាត ភ្លើងបំភ្លឺសាធារណៈ ការកែលម្អសោភ័ណភាព តំបន់ក្នុងក្រុងឲ្យ កាន់តែមានភាពស្អាតស្រស់បំព្រង ពោរពេញទៅដោយភាពស្អាតតាមទីនានា ដែលសក្តិសមជា ទីក្រុងស្អាត រមណីយដ្ឋានស្អាត សេវាកម្មល្អ និងបដិសណ្ឋារកិច្ចល្អ»។

យោងតាមក្រសួងទេសចរណ៍ សម្រាប់ ឆ្នាំ២០២៣ នេះ កម្ពុជារំពឹងថានឹងទទួលបានទេសចរអន្តរជាតិប្រមាណ ៤ លាននាក់ និងទេសចរជាតិប្រមាណ១៥ លាននាក់ តាមរយៈការដាក់ចេញយុទ្ធនាការ «ឆ្នាំទស្សនាកម្ពុជា ២០២៣» យុទ្ធនាកា រ «យើងជាម្ចាស់ផ្ទះ» រួមជាមួយនឹងចលនាប្រឡងប្រណាំង «ទីក្រុងស្អាត រមណីយដ្ឋានស្អាត សេវាល្អ និងបដិសណ្ឋារកិច្ចល្អ»។
សូមបញ្ជាក់ថា សម្រាប់សិស្សដែលមកពីតំបន់ឆ្ងាយ សមាគមក្លឹបទេសចរណ៍សៀមរាប បានរៀបចំទីកន្លែង និងផ្ទះស្នាក់ នៅជិតសាកលវិទ្យាល័យអង្គរ ហើយក្នុងរយៈពេលបណ្តុះបណ្តាល៦ខែ សិក្ខាកាមនឹងទទួលបានមេរៀនទ្រឹស្តី និងការអនុវត្តន៍ក្នុងថ្នាក់រៀនចំនួន២ខែ ហើយ៤ខែទៀត ជាវគ្គហាត់ការតាមមុខជំនាញរៀងៗខ្លួន នៅតាមបណ្តាសណ្ឋាគារ ភោជនីយដ្ឋាន និងក្រុមហ៊ុននានា ក្នុងខេត្តសៀមរាប។
សូមរម្លឹកដែរថា នៅ ឆ្នាំ ២០២៤ ខាងមុខនេះ សា លាវិជ្ជាជីវៈទេសចរណ៍ចំនួនពីរ ដែល មានទីតាំងនៅ ក្នុង រាជធានីភ្នំពេញ និង ខេត្តព្រះសីហនុ ដែលជា សាលាដំបូងរបស់ក្រសួងទេ សចរណ៍ នឹងលេចជារូបរាងឡើង ជាផ្លូវការ ហើយដែលសាលានេះ ក៏ នឹងក្លាយជាមជ្ឈមណ្ឌលវា យតម្លៃ Center of Excellence ផងដែរដើម្បីទទួលស្គា ល់ អ្ន ក មានបទពិសោធន៍ក្នុងជំនាញទេ សចរណ៍៕
ដោយ:គឹម យុត្ថារ៉ូ

ads banner