ក្តីសង្ឃឹមប្រកបដោយមោទកភាព និងជំនឿចិត្តថាចំនួនសត្វកម្រជិតផុតពូជមួយចំនួននឹងត្រូវបានកើនឡើងក្នុងជម្រកធម្មជាតិ ក្រោយពេលក្រុមអ្នកជំនាញ ទទួលបានជោគជ័យក្នុងការបង្កាត់ពូជក្រៅជម្រកធម្មជាតិ
អត្ថបទដោយ៖
AMS OneMinute
សត្វកម្រជិតផុតពូជនៅលើពិភពលោកចំនួន ៤ ប្រភេទរួមមាន៖ អណ្តើកហ្លួង, ក្រពើភ្នំ, កន្ធាយក្បាលកង្កែប, សត្វខ្សឹប ដែលមានចំនួនតិចតួចនៅលើពិភពលោក ត្រូវបានអ្នកជំនាញធ្វើការបង្កាត់ពូជ ភ្ញាស់ប្រកបដោយភាពជោគជ័យ និងចិញ្ចឹមថែរក្សាឱ្យធំធាត់ដើម្បីលែងចូលជម្រកធម្មជាតិ។ នេះគឺជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងរួមដើម្បីថែរក្សាការពារឱ្យប្រភេទសត្វព្រៃកម្រៗនៅស្ថិតស្ថេរគង់វង្សនៅលើភពផែនដីរបស់យើងនេះ។
✍🏽 Neth Pheaktra