នគរបាលខណ្ឌឫស្សីកែវ ឃាត់ខ្លួនជនសង្ស័យ ២នាក់ ក្រោយធ្វើសកម្មភាពលួចម៉ូតូ នៅក្នុងមូលដ្ឋាន
ភ្នំពេញ ៖ ជនសង្ស័យ២នាក់ ត្រូវកម្លាំងនគរបាលខណ្ឌឫស្សីកែវ ឃាត់ខ្លួន ក្រោយធ្វើសកម្មភាពជាក់ស្តែង លួចម៉ូតូ មិនបានសម្រេច នៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ ២០២៣ វេលាម៉ោង ១៤រសៀល នៅចំណុចផ្លូវបេតុង ក្រុមទី២ ភូមិបាក់ទូក សង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ។
លោកវរសេនីយ៍ឯក ហ៊ាង ថារ៉េត អធិការខណ្ឌប្ញស្សីកែវ បានអោយដឹងថា ម្ចាស់ម៉ូតូ ឈ្មោះ ប៊ុត ភីដែត ភេទស្រី អាយុ២២ឆាំ្ន មុខរបរអ៊ុតសក់ មានទីលំនៅផ្ទះជួល ផ្លូវលំ សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឫស្សីកែវ។
ចំណែកជនសង្ស័យមានគ្នា០២នាក់ ៖
១-ឈ្មោះ កេ សុខនី ភេទប្រុស អាយុ ១៩ឆ្នាំ មុខរបរ មិនពិតប្រាកដ មានទីលំនៅបន្ទប់ជួល ក្នុងសង្កាត់បឹងកក់១ ខណ្ឌទួលគោក (ប្រេីប្រាស់សារធាតុញៀន) ។ ២-ជនសង្ស័យឈ្មោះសារុន ចាន់រះ ភេទប្រុស អាយុ១៨ឆាំ្ន មុខរបរមិនប្រាកដ មានទីលំនៅបន្ទប់ជួល សងា្កត់បឹងកក់១ ខណ្ឌទួលគោក (ប្រើសារធាតុញៀន) ។ សម្ភារដកហូតមាន៖ ១-ដែកសំប៉ែតចុងស្រូចចំនួន ០១ ។ ២-ម៉ូតូ០១គ្រឿងម៉ាកហុងដាឌ្រីម C125 ពណ៌ខ្មៅ ពាក់សា្លកលេខភ្នំពេញ1BE-3022 ។ ៣-ម៉ូតូ០១គ្រឿងម៉ាកTODAY ពណ៌ស ពាក់សា្លកលេខភ្នំពេញ1W-4192(បានប្រគល់ជូនម្ចាស់វិញ) ។
លោកវរសេនីយ៍ឯក ហ៊ាង ថារ៉េត អធិការខណ្ឌប្ញស្សីកែវ បានអោយដឹងថា នៅថ្ងៃកេីតហេតុវេលាម៉ោងខាងលេី មានជនសង្ស័យចំនួន០២នាក់ ជិះម៉ូតូ០១គ្រឿងម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ សា្លកលេខម៉ូតូភ្នំពេញ1BE-3022 មកអែបឈប់នៅមុខផ្ទះអ៊ុតសក់បម្រុងលួចឆ្កឹះសោម៉ូតូក៏ត្រូវជនរងគ្រោះឃើញស្រែកឆោឡាថាចោរៗ ធ្វើឱ្យឃាត់ជនសង្ស័យបានចំនួន ២នាក់ យកមកប្រគល់អោយសមត្ថកិច្ចអនុវត្តតាមនីតិវិធី៕ ដោយ ប៊ុនធី និង ភារ៉ា
