អនុប្រធានក្រុមការងារចុះមូលដ្ឋានស្រុកស្ទោង សំណូមពរដល់ពលរដ្ឋ ខិតខំបង្កបង្កើនផលចិញ្ចឹមសត្វ ដើម្បីដោះស្រាយជីវភាពគ្រួសារឲ្យកាន់តែប្រសើរឡើង

កំពង់ធំ៖ ឯកឧត្តម សោម ស៊ុន អនុប្រធានក្រុមការងារចុះមូលដ្ឋានស្រុកស្ទោង និងជាប្រធានក្រុមការងាររបស់រាជរដ្ឋាភិបាលថ្នាក់ខេត្តចុះមូលដ្ឋានឃុំបន្ទាយស្ទោង ស្រុកស្ទោង ខេត្តកំពង់ធំ បានសំណូមពរដល់ប្រជាពលរដ្ឋទាំងអស់ត្រូវខិតខំប្រឹងប្រែងបង្ករបង្កើនផលចិញ្ចឹមសត្វ ដើម្បីដោះស្រាយជីវភាពគ្រួសារឲ្យកាន់តែប្រសើរឡើង ។

ឧត្ឯកឧត្តម សោម ស៊ុន សំណូមពរដូចនេះក្នុងឱកាសនាំយកអំណោយនាយឧត្តមសេនីយ៍បណ្ឌិត ហ៊ុន ម៉ាណែត និងលោកជំទាវ ផ្ដល់ជូនប្រជាពលរដ្ឋខ្វះខាតនៅឃុំបន្ទាយស្ទោង ស្រុកស្ទោង ខេត្តកំពង់ធំ នៅរសៀលថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៣ ។

ឯកឧត្តម សោម ស៊ុន ក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវរួមគ្នាអនុវត្តន៍ឲ្យបានជោគជ័យនូវគោលនយោបាយភូមិ-ឃុំ មានសុវត្ថិភាព និងត្រូវរួមគ្នាថែរក្សាឲ្យបាននូវសុខសន្តិភាព ដែលយើងកំពុងមានដូចសព្វថ្ងៃនេះឱ្យនៅគង់វង្សជារៀងរហូត និងអញ្ជើញទៅបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ខាងមុខនេះ ឲ្យបានគ្រប់ៗគ្នា ៕ ដោយ ៖ ប៊ុន រដ្ឋា

ads banner