រុស្ស៊ីនិងចិនបង្ហាញភាពខ្លាំងនៃដំណើរការសេដ្ឋកិច្ចរបស់ខ្លួនក្រោយកិច្ចប្រជុំកំពូល G7 (Video Inside)
អត្ថបទដោយ៖
Apsara Net
នាយករដ្ឋមន្ត្រីរុស្ស៊ី បានធ្វើទស្សនកិច្ចក្នុងប្រទេសចិនក្នុងសប្តាហ៍នេះ ដែលជាដំណើរទស្សនកិច្ចមួយ បន្ទាប់កិច្ចប្រជុំកំពូល G7 ក្នុងប្រទេសជប៉ុន។ កិច្ចប្រជុំ G7 កាលពីសប្តាហ៍មុន ក្នុងក្រុងហ៊ីរ៉ូស្ហ៊ីម៉ា ជាមួយការចូលរួមពីមេដឹកនាំអ៊ុយក្រែន លោកហ្សេឡិនស្គីផងដែរនោះ ត្រូវគេរាយការណ៍ថា គឺជាកិច្ចប្រជុំបង្ហាញការបែកចែកប្លុក២ដាច់ពីគ្នា ដោយប្លុកមួយគឺដឹកនាំដោយប្រទេសចិន និងរុស្ស៊ី, ចំណែកប្លុកមួយទៀតដឹកនាំដោយសហរដ្ឋអាមេរិក និងប្រទេសលោកខាងលិច។ កិច្ចប្រជុំកំពូល G7 ក្នុងប្រទេសជប៉ុននោះ បានប្រមូលផ្តុំកម្លាំងប្រទេសក្រោមឥទ្ធិពល របស់សហរដ្ឋអាមេរិក រួមគ្នាបន្តដាក់ទណ្ឌកម្មសេដ្ឋកិច្ច និងបន្តប្រឆាំងរុស្ស៊ី និងបង្ហាញការប្រុងប្រយ័ត្នចំពោះប្រទេសចិន។ តើប្រទេសរុស្ស៊ីនិងចិន មានឥរិយាបថតបតវិញដោយរបៀបណា ក្រោយកិច្ចប្រជុំកំពូល G7 នោះរួច? លោក ម៉ារ យ៉ារិទ្ធិ មានសេចក្តីរាយការណ៍