សម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យម្ចាស់រោងចក្រសហគ្រាស គិតគូរពីសុខទុក្ខ និងសុខភាពរបស់កម្មករ កម្មការិនី
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន ក៏បានអំពាវនាវឱ្យភាគីម្ចាស់រោងចក្រសហគ្រាស គិតគូរពីសុខទុក្ខ និងសុខភាពរបស់កម្មករកម្មការិនី និងការបណ្តុះបណ្តាលបន្ថែមទៅដល់ពួកគេផងដែរ។ សម្ដេចតេជោ នាយករដ្ឋមន្ត្រី បានអំពាវនាវដូច្នេះក្នុងពិធីសំណេះសំណាលជាមួយបងប្អូនកម្មករ និយោជិត នៅក្នុងតំបន់ សេដ្ឋកិច្ចពិសេស រ៉ូយ៉ាល់ គ្រុប ភ្នំពេញ (ROYAL GROUP PHNOM PENH SEZ) សរុបចំនួន ១៩.០០០នាក់ មកពីរោងចក្រ ម៉ាវ៉ល ហ្គាមិន (Marvel Garment), Rongwing Garment និង រោងចក្រ DNQIAN TEXTILE CAMBODIA នាព្រឹកថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៣ ។
សម្តេចតេជោ បានបញ្ជាក់ថា ម្ចាស់សហគ្រាស រោងចក្រ ត្រូវប្រែក្លាយរោងចក្រសហគ្រាស ឱ្យក្លាយទៅជាសហគមន៍សុខសាន្តមួយសម្រាប់និយោជកនិងកម្មករនិយោជិត។ សម្តេចតេជោ ហ៊ុន សែន បានណែនាំដល់កម្មករកម្មការិនីជាថ្មីម្តងទៀត ឱ្យរួបរួមគ្នាការពារសន្តិភាព និងស្ថិរភាព នយោបាយដែលជាគន្លឹះនៃការអភិវឌ្ឍ។
ជាមួយគ្នានេះ សម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏បានអំពាវនាវឱ្យភាគីម្ចាស់រោងចក្រសហគ្រាស គិតគូរពីសុខទុក្ខ និងសុខភាពរបស់កម្មករកម្មការិនី និងការបណ្តុះបណ្តាលបន្ថែមទៅដល់ពួកគេផងដែរ៕ អត្ថបទ៖ វណ្ណលុក, រូបភាព៖ វ៉េង លីមហួត និង សួង ពិសិដ្ឋ


