ការដ្ឋាន សាងសង់ផ្លូវបេតុង ផ្លូវថ្មមិច និងលូរំដោះទឹក នៅសង្កាត់ព្រែកអំពិល ក្រុងអរិយក្សត្រ ត្រូវបានបើកជាផ្លូវការ

ខេត្តកណ្តាល ៖ ឯកឧត្តម កែវ បេងវឌ្ឍន៍ ទីប្រឹក្សាផ្ទាល់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុន សែន តំណាង ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុន្នីរ័ត្ន ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុប្រធានក្រុមការងារថ្នាក់ជាតិចុះខេត្តកណ្ដាលទទួលបន្ទុកស្រុកខ្សាច់កណ្ដាលស្រុកល្វាឯម ស្រុកកៀនស្វាយ និង ក្រុងអរិយក្សត្រ បានអញ្ជើញក្នុងពិធីបើកការដ្ឋាន សាងសង់ផ្លូវបេតុង ផ្លូវថ្មមិច និងលូរំដោះទឹក នៅសង្កាត់ព្រែកអំពិល ក្រុងអរិយក្សត្រ ខេត្តកណ្តាល នៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៣ ។

ឯកឧត្តម កែវ បេងវឌ្ឍន៍ បានបញ្ជាក់ថា ក្នុងរយៈពេល ៤ឆ្នាំនេះ ក្រុមការងារគណៈពង្រឹងមូលដ្ឋាន រួមជាមួយបងប្អូនយើងទាំងអស់ បានរួមសាមគ្គីគ្នាយ៉ាងសស្រាក់សស្រាំ ក្នុងការចូលរួមអភិវឌ្ឍស្រុកភូមិរបស់យើង ជាពិសេស គឺការកសាងហេដ្ឋារចនាសម្ព័ន្ធនៅក្នុងសង្កាត់ព្រែកអំពិល ។

តាមការផ្តល់របាយការណ៍របស់ក្រុមការងារបច្ចេកទេស គិតមកដល់ពេលនេះ ក្រុមការងារគណៈពង្រឹងចូលរួមកសាងផ្លូវបេតុងបានចំនួន១០ ៦៤៥ ម៉ែត្រ ផ្លូវចាក់ថ្មម៉ិចបាន ១១ ៥៣៨ ម៉ែត្រ លូរំដោះទឹកបាន ១ ២១៣ ម៉ែត្រ។ ដោយឡែក នៅថ្ងៃនេះ យើងបើកការដ្ឋានបន្តសាងសង់ផ្លូវបេតុងប្រវែង ៤៥៩២ ម៉ែត្រ ផ្លូវថ្មមិចប្រវែង ៤២៦៨ ម៉ែត្រ និងលូរំដោះទឹកប្រវែង ៦៥៨ម៉ែត្រ។

ក្នុងនាមឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ក្រុមការងារគណៈពង្រឹងសង្កាត់ព្រែកអំពិល សូមសន្យាថា នឹងបន្តចូលរួមអភិវឌ្ឍហេដ្ឋរចនាសម្ព័ន្ធរបស់សង្កាត់ព្រែកអំពិលឲ្យ ទទួលបានសមិទ្ធផលថ្មីៗបន្ថែមទៀត ។

ឯកឧត្តម កែវ បេងវឌ្ឍន៍ មានប្រសាសន៍ទៀតថា ការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រ សម្រាប់នីតិកាលទី៧ នៃរដ្ឋសភា នឹងប្រព្រឹត្តទៅនៅថ្ងៃទី ២៣ ខែកក្កដា ឆ្នាំ២០២៣ខាងមុខនេះ សូមបងប្អូន ត្រៀមខ្លួនឲ្យបានល្អ ទៅបោះឆ្នោត ជូនគណបក្សប្រជាជនកម្ពុជា ដើម្បីធានាបាននូវសន្តិភាព ការអភិវឌ្ឍ និងដើម្បីលើកកម្ពស់ជីវភាពរបស់យើង គ្រួសារយើង ស្រុកភូមិយើង និងប្រទេសជាតិយើង ៕

ដោយ ៖ ស៊ូ ប៊ុនធី

ស៊ូ ប៊ុនធី
ស៊ូ ប៊ុនធី
ការីផ្នែកសង្កម-សន្តិសុខ ធ្លាប់បំរើការងារលើវិស័យព័ត៌មានជាច្រើនឆ្នាំ ជាពិសេស លើព័ត៌មានសន្តិសុខសង្គម និងបម្រើនៅស្ថានីយ៍វិទ្យុ និងទូរអប្សរា ចាប់ពីឆ្នាំ ២០១០ រហូតមកដល់បច្ចប្បន្ននេះ ។
ads banner
ads banner
ads banner