សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ដឹកនាំគណៈប្រតិភូ កម្ពុជា ទស្សនៈកិច្ច នៅក្រុមហ៊ុន Viettel

(ទីក្រុងហាណូយ)៖ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានអញ្ជើញដឹកនាំគណៈប្រតិភូ កម្ពុជា ទស្សនៈកិច្ច នៅក្រុមហ៊ុន Viettel នារសៀលថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៣ ។

ឯកឧត្តម តាវ ឌឹកថាំង ប្រធានក្រុមប្រឹក្សាភិបាល ក្រុមហ៊ុន Viettel បានមានប្រសាសន៍ថា ៖ បណ្តាញទូរគមនាគមន៍ Viettel គឺជាបណ្តាញទូរគមនាគមន៍នាំមុខគេនៅប្រទេសវៀតណាម និងបានពង្រីកទៅបណ្តាប្រទេសអាស៊ាន ក្នុងនោះក៏មានកម្ពុជាផងដែរ ។ ឯកឧត្តម បានបន្តទៀតថា ចំពោះក្រុមហ៊ុន Viettel នៅកម្ពុជាទទួលបានការគាំទ្រច្រើន និងទទួលបានជោគជ័យ ។

សម្តេចកិត្តិសង្គហបណ្ឌិត ក៏បានថ្លែងនូវការកោតសសើរចំពោះក្រុមហ៊ុន Veittel បានអភិវឌ្ឍន៍ខ្លួនយ៉ាងឆាប់រហ័ស ពីមានដើមទុនតិចតួច រហូតក្លាយជាក្រុមហ៊ុននាំមុខផ្នែកបច្ចេកវិជ្ជា ព័ត៌មានវិទ្យា និងសម្ភារៈបរិក្ខាយោធា ។

ទស្សនកិច្ចនេះផងដែរធ្វើឡើងក្នុងគោលបំណងពង្រឹងពង្រីកចំណងមិត្តភាព សាមគ្គីភាព កិច្ចសហប្រតិបត្តិការរវាងប្រជាជន និងប្រទេសទាំងពីរ ព្រមទាំងចូលរួមអបអរសាទរក្នុងឱកាសខួបអនុស្សាវរីយ៍លើកទី៥៦ នៃថ្ងៃបង្កើតទំនាក់ទំនងការទូតកម្ពុជា-វៀតណាម និងឆ្នាំមិត្តភាពកម្ពុជា-វៀតណាម ៕ ដោយ ៖ ថេត វិចិត្រ

ថេត​ វិចិត្រ
ថេត​ វិចិត្រ
ជាការីថត និងយកព័ត៌មានប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា។ មានបទពិសោធន៍ច្រើនឆ្នាំ លើវិស័យព័ត៌មាន និងមានទំនាក់ទំនងល្អជាមួយអង្គភាព និង ស្ថាប័នផ្សេងៗផងដែរ។ កត្តាទាំងនេះ នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានប្រកបដោយវិជ្ជាជីវៈ។
ads banner
ads banner
ads banner