ហោរាសាស្រ្តប្រចាំថ្ងៃចន្ទ  ១០កើត ខែជេស្ឋ ឆ្នាំថោះ​ បញ្ចស័ក ព.ស​២៥៦៧ត្រូវនឹងថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៣

ឆ្នាំជូត

សម្រាប់លោកអ្នកដែលកើតឆ្នាំជូត នាមសត្វកណ្តុរ ធាតុទឹក ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកថ្ងៃនេះល្អជាមធ្យម។ ហោរាសាស្រ្តអាជីពណែនាំលោកអ្នកកុំអោយចុះចាញ់នឹងការល្បួង។ ប្រហែលជាស្នេហាក្នុងការិយាល័យនឹងនាំមកនូវអារម្មណ៍រវើរវាយមកលើជីវិតរបស់អ្នក ប៉ុន្តែភាគច្រើនលោកអ្នកទំនងជាអាចរារាំងបាន។ ក្នុងថ្ងៃនេះទាំងការងារ និងអាជីវកម្ម មិនឃើញមានការរីកចម្រើនខ្ពស់ណាស់ណានោះទេ ​ដូច្នេះមិនចាំបាច់បោះទុនច្រើន ឬចំណាយកំលាំងលើសលុបពេកនោះទេ។ ក្នុងនោះក៏ត្រូវមានការប្រុងប្រយ័ត្ន ពីព្រោះលោកអ្នកនឹងអាចក្លាយទៅជាអ្នកទោសនៃគំនិត ហេតុនេះសូមលោកអ្នកព្យាយាម ប្រើប្រាស់ហេតុផលជានិច្ច។​

ឆ្នាំឆ្លូវ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំឆ្លូវ នាមសត្វគោ ធាតុដី ពង្សមនុស្សប្រុស។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ លោកអ្នកអាចនឹងសម្រចគោលដៅយ៉ាងពេញចិត្ត ដូច្នេះមិនចាំបាច់មានការស្ទាក់ស្ទើរនឹងព្រឹត្តិការណ៍ ឬពត៌មានផ្សេងៗដែលបានកើតឡើង។ ក្នុងនោះលោកអ្នកទទួលបានការគាំទ្រពីមនុស្សជាច្រើនដែលនៅក្បែរខ្លួន។ មិនត្រឹមតែប៉ុណ្ណោះសូម្បីតែគូប្រជែងដែលតែងតែមានភាពតានតឹងនឹងគ្នាក៏បែរជាមានចិត្តរីករាយនឹងកិច្ចការរបស់អ្នកដែរ។ ក្រៅពីភាពរីកចម្រើនក្នុងការងារ លោកអ្នកកំពុងមានដំណឹងល្អទាក់ទងនឹងជីវិតក្រុមគ្រួសារ និងការរៀបចំពិធីមង្គលផ្សេងៗផងដែរ។ ក្រៅពីនេះ អ្នកនឹង ទទួលបានសេចក្តីសុខក្នុងទំនាក់ទំនងផ្ទាល់ខ្លួនផងដែរ។

ឆ្នាំខាល

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំខាល នាមសត្វខ្លា ធាតុឈើ ពង្សយក្សស្រី។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យម។ ក្នុងវេលានេះទាមទារឲ្យលោកអ្នកយកចិត្តទុកដាក់ក្នុងការរៀបចំគម្រោងផែនការ។ ភាពមិនច្បាស់លាស់ ស្ថានភាពទ្វេរមុខទាំងឡាយ ត្រូវតែជៀសវាងឲ្យបានជាដាច់ខាត។ ក្នុងនោះដែរ សូមកុំរស់នៅជាមួយរឿងតែមួយ ព្យាយាមបង្កើតការងារថ្មីៗ ប្រកបដោយគំនិតច្នៃប្រឌិត និងប្រណិតភាព។ ទន្ទឹមនឹងនោះ សូមបង្កើតកិច្ចសហប្រតិបត្តិការ ផ្សព្វផ្សាយពាណិជ្ជកម្ម និងតាំងបង្ហាញស្នាដៃដែលបានធ្វើកន្លងមក។ ក្នុងពេលនេះ លោកអ្នត្រូវការ ការទទួលស្គាល់ខ្លាំង។ លើសពីនេះ សូមព្យាយាម ប្រមូលពត៌មានននាជានិច្ច។

ឆ្នាំថោះ      

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំថោះ នាមសត្វទន្សាយ ធាតុឈើ ពង្សមនុស្សស្រី។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះស្រុតចុះ។ ក្នុងថ្ងៃនេះអ្នកទំនងជាត្រូវប្រឈមនឹងការបោកបញ្ឆោតពីដៃគូ និងសហការី ដូច្នេះចូររៀបចំផែនការការងារក្នុងរបៀបយ៉ាងណាដើម្បីបញ្ចៀសពីស្ថានភាពទាំងឡាយណាដែលមិនច្បាស់លាស់។ ការជឿទុកចិត្តមនុស្សត្រូវមានកំរិត ក្នុងនោះការផ្តល់ជូនដែលមិនមានមូលដ្ឋានគ្រឹះច្បាស់លាស់ ឬស្ថិតក្នុងការស្រមើស្រមៃមិនចាំបាច់យកចិត្តទុកដាក់នោះទេ ពីព្រោះលោកអ្នកប្រហែលជាគ្មានលទ្ធភាពស្រោចស្រង់ស្ថានការណ៍នោះបានទេ។ ក្រៅពីនេះសូមមានភាពអត់ធ្មត់បំផុត ក្នុងទំនាក់ទំនង និងកិច្ច សហការ។

ឆ្នាំរោង

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរោង នាមសត្វនាគ ធាតុមាស ពង្សទេវតាប្រុស។ ​ ​ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ លោកអ្នកនឹងទទួលបានឳកាសនៃភាពរីកចម្រើនក្នុងការងារច្រើនមិនថាការងារការិយាល័យ និងអាជីវកម្មឡើយ។ លោកអ្នករំពឹងថាទទួលបានដំណឹងដ៏រីករាយនៅចុងបញ្ចប់ការងារល្ងាចនេះ។ ក្នុងនោះដែរ ​ការផ្តល់ជូននានាក្នុងពេលនេះហាក់មានភាពច្បាស់លាស់ណាស់ ដូច្នេះគ្មានអ្វីដែលត្រូវព្រួយបារម្ភនោះទេ។ ចំពោះក្តីសុបិន្ត មិនមហិច្ចតាធំក្នុងការងារ គឺអាចធ្វើទៅបាន ដូច្នេះចូរចាប់ផ្តើមអនុវត្តនៅពេលនេះ។ ដោយឡែក លោកអ្នករំពឹងថាអាចទទួលបានការផ្តល់ជូន ឬការតមើ្លងប្រាក់ ឧបត្ថម្ភជាដើម។

ឆ្នាំម្សាញ់

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំម្សាញ់ នាមសត្វពស់ ធាតុភ្លើង ពង្សមនុស្សប្រុស។ ​​  ​  រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អមធ្យម។ ក្នុងពេលនេះសូមមានការអត់ធ្មត់ខ្លាំង​ លោកអ្នកនៅមានពេលវេលាច្រើនក្នុងការអនុវត្តការងារ ឬធ្វើគម្រោងផែនការដែលអ្នកគ្រោងទុក ដូច្នេះមិនចាំបាច់ប្រញាប់ប្រញាលពេកទេ។ លោកអ្នកមានសមត្ថភាពល្អប្រសើរក្នុងការធ្វើទំនាក់ទំនងគ្រប់ស្ថានភាពការងារ ហើយនេះជាមធ្យោបាយល្អបំផុតសម្រាប់ការងាររបស់អ្នក។ ទោះបីជាយ៉ាងណាក៏ដោយ ព្យាយាមផ្តោតលើការងារ កុំធ្វើឲ្យមិត្តរួមការងារភ្ញាក់ផ្អើលជាមួយនឹងអាកប្បកិរិយារបស់អ្នក។ ទន្ទឹមនឹងនេះ សូមស្វែងយល់ពីរបៀបប្រើប្រាស់ពេលវេលាឲ្យមានប្រសិទ្ធភាព។

ឆ្នាំមមី

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមី នាមសត្វសេះ ធាតុភ្លើង ពង្សទេវតាសី្រ។ រាសីអស់លោកអ្នកក្នុងថ្ងៃឡើងខ្ពស់ត្រដែត។ រាល់អាជីពរបស់អ្នកមានភាពលូតលាស់ណាស់។ អ្នកអាចក្លាយជាអ្នកគ្រប់គ្រងបាន ហើយមនុស្សនៅក្រោមបង្គាប់នឹងស្រលាញ់រាប់អាន ហើយធ្វើតាមគោលការណ៍របស់អ្នកដោយគ្មានផលរំខានឡើយ។ ការតម្លើងប្រាក់បៀវត្សរ៍និងការផ្តល់ជូនរង្វាន់នានាអាចនឹងកើតឡើងបាន។ លោកអ្នកអាចធ្វើការដោះដូរ ចាកចេញពីស្ថានភាពបច្ចុប្បន្ន ឬបង្កើតស្ថានភាពថ្មីឲ្យការងារបានផងដែរ។ ក្នុងនោះដែរ បញ្ហាខ្លះៗអាចនឹងកើតឡើង ប៉ុន្តែមិនអាចក្លាយជាកង្វល់ដល់ការងាររបស់អ្នកបានទេ។ ការអត់ធ្មត់នឹង ធ្វើអោយអ្នកសម្រេចផលកាន់តែប្រសើរ។

ឆ្នាំមមែ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមែ នាមសត្វពពែ សធាតុមាស ពង្សទេវតាស្រី។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យម។ សូមព្យាយាមកាត់បន្ថយបន្ទុកការងារទៅអប្បបរមា។ អ្នកគួរបែងចែកការងារខ្លះទៅឲ្យមិត្តរួមការងាររបស់អ្នក វាគ្មានហេតុផលណាមួយឲ្យអ្នកក្តោបក្តាប់ការងារតែម្នាក់ឯង ហើយរំពឹងទិន្នផលល្អប្រសើរនោះទេ។ ការខ្វះខាតពេលវេលា និងទំហំការងារច្រើន បង្កើតជាកង្វល់ និងជាហេតុឲ្យអ្នកមិនអាចឈានដល់គោលដៅដែលបានគ្រោងទុក។ ជម្លោះថ្ងៃនេះកំពុងមានសញ្ញាណ ដូច្នេះកុំនិយាយស្តីច្រើន កុំប៉ះពាល់រឿងអ្នកដទៃ បើទោះជាអ្នកយល់ថាចារឿងល្អក្តី។ ដោយឡែក លោកអ្នកនឹងអាច ធ្វើការសម្របនឹងស្ថានភាពនានាបានយ៉ាងប្រសើរ។

ឆ្នាំវក

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំវក នាមសត្វស្វា ធាតុដែក ពង្សយក្សប្រុស។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះស្រុតចុះ។ ហោរាសាស្រ្តអាជីពណែនាំអ្នកឲ្យបដិសេធលើការប្រើអារម្មណ៍ ពិសេសទៅលើការសម្រេចចិត្តក្នុងអាជីព។ សូមលោកអ្នកចងចាំថា កំហុសថ្ងៃនេះមានឥទ្ធិពលយូរអង្វែង ដូច្នេះសូមកុំបណ្តោយឲ្យកំហុសណាមួយមកបំផ្លាញការងាររបស់អ្នកឡើយ។ ក្នុងនោះដែរ ប្រហែលជាមនុស្សដែលនៅជុំវិញអ្នកមិនសូវយល់ស្របតាមយោបល់ ឬជួយជ្រោមជ្រែងយកអាសារអ្នកនោះទេ អ្នកគួរត្រៀមផែនការអនុវត្តការងារឲ្យបានល្អិតល្អន់ ហើយការគ្រប់គ្រងពេលវេលាក៏ជារឿងសំខាន់។ ដោយឡែក សូមលោកអ្នក អត់ធ្មត់ចំពោះមតិរិះគន់ខ្លះដែលអាចកើតឡើងនាថ្ងៃនេះ។

ឆ្នាំរកា

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរកា នាមសត្វមាន់ចែ ធាតុដែក ពង្សយក្សប្រុស។ រាសីអស់លោកអ្នកថ្ងៃនេះល្អមធ្យម។ ថ្ងៃនេះមិនមែនជាពេលវេលាសមស្របដើម្បីបំពេញការងារដោយការប្រញាប់ប្រញាល ឬភ័យស្លន់ស្លោ និងការបង្ហាញភាពទន់ខ្សោយនៅចំពោះមុខមិត្តរួមការងារ និងដៃគូជំនួញនោះទេ។ ប្រសិនបើអ្វីៗនៅកន្លែងការងារជាប់គាំង សូមសម្រាករយៈពេលខ្លី ដើម្បីបញ្ចៀសបញ្ហា។ ក្រៅពីនេះ ហោរាសាស្រ្តអាជីពណែនាំមិនឲ្យលោកអ្នករស់នៅក្នុងស្ថានភាពអវិជ្ជមាន។ សូមកុំមានភាពអស់សង្ឃឺម ប៉ុន្តែបន្តការងាររបស់អ្នកជានិច្ច ពីព្រោះសំណាងធំស្ថិតនៅលើគន្លងផ្លូវរបស់អ្នក។ 

ឆ្នាំច

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំច នាមសត្វឆ្កែ ធាតុដី ពង្សយក្សស្រី។ រាសីអស់លោកអ្នកថ្ងៃនេះឡើងខ្ពស់ត្រដែត។ លោកអ្នកអាចមានពេលវេលាគ្រប់គ្រាន់ដើម្បីបំពេញកិច្ចការងារដែលស្ថិតក្នុងការទទួលខុសត្រូវ។ លោកអ្នកទទួលបានអំណោយផលក្នុងការចរចា និងពិភាក្សាការងារសំខាន់ៗ ឬសូម្បីតែកិច្ចការដែលប្រកបដោយភាពចម្រូងចម្រាស់យ៉ាងណាក្តី។ ក្នុងនោះដែរ លោកអ្នកអាចធ្វើការវាយតម្លៃស្ថានភាពការងារ និងសកម្មភាពមនុស្សនៅជុំវិញខ្លួនដោយវិជ្ជមាន​ ដែលអាចធ្វើឲ្យអ្នកបញ្ចៀសឧបស័គ្គបានច្រើន។ ផ្ទុយទៅវិញ ធ្វើ យ៉ាងណារក្សាខ្លួនកុំអោយធ្លាក់ចូលក្នុងភាពទន់ភ្លន់ក្លែងក្លាយ។

ឆ្នាំកុរ​

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំកុរ  នាមសត្វជ្រូក ធាតុទឹក ពង្សមនុស្សស្រី។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះស្រុតចុះ។ ថ្ងៃនេះមិនមែនជាពេលវេលាល្អបំផុតសម្រាប់ធ្វើកិច្ចការនោះទេ ហានិភ័យដែលអ្នកនឹងប្រឈមមុខជាមួយឧបស័គ្គគឺមានបំផុតខ្ពស់បំផុត។ សូមលោកអ្នកយកចិត្តទុកដាក់ និងស្វែងរកដំណោះស្រាយលើកិច្ចការបច្ចុប្បន្នជាជាងចាប់យកការងារថ្មីក្នុងពេលនេះ។ ទន្ទឹមនឹងនេះ ភាពប្រញាប់ប្រញាល និងការភ្លេចភ្លាំងនឹងអាចបង្កើតកំហុសដោយងាយ។ ប៉ុន្តែបើទោះបីជាស្ថានភាពថ្ងៃនេះរឹងស្ទះដល់ការសម្រេចផលយ៉ាងណាក្តី សូមស៊ូទ្រាំបន្តិច អ្វីៗនឹងអាចកែប្រែទៅជាល្អប្រសើរបានក្នុងពេលឆាប់ៗ។

ចំណាំៈ

ឆ្នាំទាំង៤ ឆ្លូវ រោង មមី ច រាសីឡើងខ្ពស់ត្រដែត។        

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner