ហោរាសាស្រ្តប្រចាំថ្ងៃអង្គារ៍ ១១កើត ខែជេស្ឋ ឆ្នាំថោះ បញ្ចស័ក ព.ស២៥៦៧ត្រូវនឹងថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៣
ឆ្នាំជូត
សម្រាប់លោកអ្នកដែលកើតឆ្នាំជូត នាមសត្វកណ្តុរ ធាតុទឹក ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកថ្ងៃនេះឡើងខ្ពស់ត្រដែត។ ថ្ងៃនេះអំណោយផលសម្រាប់ធ្វើកិច្ចព្រមព្រៀង ដូច្នេះកុំពន្យាពេលធ្វើការឆ្លើយតបក្នុងកិច្ចសហការ ឬប្រតិបត្តិការ។ ទោះបីជាយ៉ាងណាក៏ ដោយចាំបាច់ត្រូវអនុវត្តនូវការប្រុងប្រយ័ត្នអោយបានសមហេតុផល និងយកចិត្តទុកដាក់ លើពត៌មានលម្អិតទាំងអស់នែកិច្ចសន្យា។ ហោរាសាស្រ្តអាជីពណែនាំកុំអោយរស់នៅក្នុង ភាពអវិជ្ជមាន។ បន្តធ្វើការងាររបស់អ្នក នោះលាភសំណាងនឹងកើតឡើងចំពោះអ្នកកាន់តែ ច្រើន។ ក្នុងនោះសូមផ្តោតអារម្មណ៍ និងគិតគូរអោយបានរហ័សរហួន។ ផ្ទុយទៅវិញ វិសាល ភាពការងារជាចលករដែលអ្នកត្រូវកំណត់ជាដាច់ខាតសម្រាប់ភាពជោគជ័យ។
ឆ្នាំឆ្លូវ
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំឆ្លូវ នាមសត្វគោ ធាតុដី ពង្សមនុស្សប្រុស។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ ថ្ងៃនេះជាពេលវេលាដ៏ល្អប្រសើរសម្រាប់រាល់ កិច្ចការងារទាំងឡាយរបស់អ្នក។ ការខិតខំប្រឹងប្រែងទាំងឡាយនឹងទទួលបានផលតបស្នង យ៉ាងពេញចិត្ត។ ក្នុងនោះអ្នកប្រហែលជាអាចអនុវត្តផែនការដែលមានមហិច្ចតាបំផុតរបស់ អ្នក។ ប៉ុន្តែហោរាសាស្រ្តអាជីព ព្រមានប្រឆាំងនឹងសកម្មភាពប្រញាប់ប្រញាល ឬប្រថុយ ប្រថាននានា។ ការសម្រេចចិត្តលឿននឹងអាចជះឥទ្ធិពលអាវិជ្ចមានចំពោះការងារ ជា ពិសេសទៅលើកេរ្តិ៍ឈ្មោះអាជីវកម្មផងដែរ។ ផ្ទុយពីភាពវិជ្ជមាននៅក្នុងពេលនេះសូមលោក អ្នកបោះបង់ការសង្ស័យច្រើនចំពោះសកម្មភាព ប៉ុន្តែគួរផ្តោតទៅលើផែនការដែលអ្នកបាន រៀបចំ។
ឆ្នាំខាល
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំខាល នាមសត្វខ្លា ធាតុឈើ ពង្សយក្សស្រី។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ ហោរាសាស្រ្តអាជីពណែនាំលោកអ្នកកុំឲ្យ មានការព្រួយបារម្ភចំពោះបញ្ហាហិរញ្ញវត្ថុ។ ការចំណាយដើមទុនតិចច្រើននឹងទទួលបាន ទិន្នផល ដូច្នេះមិនចាំបាច់ត្រូវព្រួយបារម្ភនោះទេ។ ទន្ទឹមនឹងនេះ ថ្ងៃនេះក៏ជាពេលល្អ សម្រាប់ធ្វើកិច្ចព្រមព្រៀង ឬកិច្ចសន្យានានា ហេតុនេះសូមប្រញាប់ប្រញាល កុំបណ្តោយឲ្យ ឳកាសកន្លងទៅ។ សម្រាប់ថ្ងៃនេះបញ្ហាខ្លះអាចកើតឡើងនៅពេលលោកអ្នកអនុវត្តការងារ ប៉ុន្តែសូមកុំព្រួយបារម្ភព្យាយាមយល់ដឹង និងដោះស្រាយករណីទាំងនោះអោយបានត្រឹម ត្រូវ អ្វីៗនឹងល្អប្រសើរ។
ឆ្នាំថោះ
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំថោះ នាមសត្វទន្សាយ ធាតុឈើ ពង្សមនុស្សស្រី។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ កិច្ចការងារ និងអាជីវកម្មរបស់មានដំណើរការ ល្អប្រសើរ។ អ្នកក៏អាចប្រើប្រាស់ដើមទុនក្នុងអាជីវកម្ម និងការបណ្តាក់ទុនតូចធំបានយ៉ាង ល្អផងដែរ។ ក្នុងពេលនេះអ្នកអាចមានភាពហត់នឿយច្រើនបន្តិច ព្រោះតែទំហំការងារ និង ការទទួលខុសត្រូវ ប៉ុន្តែសូមបន្តព្យាយាមបន្ថែមទៀតសិន ពីព្រោះវាមិនទាន់ដល់ពេលដែល អ្នកសម្រាក ឬបន្ថយល្បឿននៅឡើយ។ សម្រាប់មនុស្សដែលនៅក្បែរ ឬមនុស្សដែលធ្វើការ ជាមួយគ្នាមានភាពរស់រាយរាក់ទាក់ គាំទ្រ និងជួយទំនុកបម្រុងអ្នកខ្លាំងណាស់ ដូច្នេះបញ្ហា នៅក្នុងទំនាក់ទំនងនឹងមិនកើតឡើងនោះទេ។ ក្រៅពីនេះសូមលោកអ្នកព្យាយាមយល់ដឹង អំពីពត៌មាននានាដែលបានកើតឡើងជុំវិញកិច្ចការងារ។
ឆ្នាំរោង
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរោង នាមសត្វនាគ ធាតុមាស ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អមធ្យម។ សូមព្យាយាមរកពេលវេលាអោយបានសម រម្យធ្វើទំនាក់ទំនងជាមួយមិត្តភក្តិ និងមិត្តរួមការងារ។ ភាគច្រើនអ្នកនឹងអាចឈានទៅដល់ ការយល់ដឹងលើបញ្ហាជាច្រើន ប៉ុន្តែក៏ត្រូវត្រៀមខ្លួនសម្រាប់ធ្វើការសម្របសម្រួលអោយបាន ល្អប្រសើរផងដែរ។ ហោរាសាស្រ្តអាជីពណែនាំលោកអ្នកមិនអោយបាត់បង់គោលជំហរ កុំ ធ្លាក់ខ្លួនក្នុងការអស់សង្ឃឹម។ នៅមានបញ្ហាមួយចំនួនដែលតម្រូវអោយអ្នកធ្វើការដោះ ស្រាយ ដូច្នេះសូមព្យាយាមដោះស្រាយអោយអស់ពីលទ្ធភាព នោះអ្វីៗនឹងមានភាពប្រសើរ ឡើងវិញ។ ក្នុងនោះក៏សូមចងចាំថា ការផ្តោតទៅលើភាពលំអិតខ្លាំងពេកនឹងរារាំងការងារ របស់អ្នក។
ឆ្នាំម្សាញ់
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំម្សាញ់ នាមសត្វពស់ ធាតុភ្លើង ពង្សមនុស្សប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះស្រុតចុះ។ កិច្ចការងារ និងអាជីវកម្មរបស់អ្នកហាក់មាន ភាពរអាក់រអួលច្រើនបន្តិចនៅពេលនេះ។ ហេតុនេះសូមកំណត់ចាត់ចែងការងារអោយបាន ត្រឹមត្រូវ។ ជ្រើសរើសការងារចាំបាច់មកបំពេញជាមុន ហើយធ្វើយ៉ាងណាកុំសម្រេចធ្វើការ ងារច្រើនក្នុងពេលតែមួយ ឬការងារដែលមិនសក្តិសមនឹងសមត្ថភាពវិជ្ជាជីវៈរបស់ខ្លួន។ ក្នុង នោះដែរ ហោរាសាស្រ្តអាជីពណែនាំអោយបដិសេធពីប្រតិកម្មផ្លូវអារម្មណ៍ និងការបញ្ចេញ កំហឹង។ ប្រហែលជាសហសេវិករបស់អ្នកមិនតែងតែរំលែកជំនឿរបស់អ្នកនោះទេ។ ប៉ុន្តែនេះ ក៏មិនមែនជាហេតុផលនាំបញ្ហាទៅជារឿងអាស្រូវនោះដែរ។ ក្រៅពីនេះ សូមបន្តការងារ របស់អ្នក ហើយក៏មិនចាំបាច់ដាក់ការទាមទារច្រើនទៅលើទិន្នផលនោះដែរ។
ឆ្នាំមមី
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមី នាមសត្វសេះ ធាតុភ្លើង ពង្សទេវតាសី្រ។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ កិច្ចការងាររបស់អ្នកមានដំណើរការល្អប្រសើរ ប៉ុន្តែ ក៏តម្រូវអោយអ្នកមានការអត់ធ្មត់ និងព្យាយាមសម្របសម្រួលច្រើនផងដែរ។ កុំដោះស្រាយ បញ្ហាច្រើនក្នុងពេលតែមួយ។ ស្វែងយល់ពីរបៀបប្រើប្រាស់ពេលវេលាអោយមានប្រសិទ្ធ ភាព។ ទន្ទឹមនឹងនេះ អ្នកមានភាពច្បាស់លាស់ក្នុងការសម្រេចចិត្ត មានគោលដៅច្បាស់ លាស់ ដូច្នេះអ្វីនឹងដំណើរការទៅល្អប្រសើរ។ អាស្រ័យទៅដោយភាពស្មុគ្រស្មាញ និងភាព ប្រែប្រួលច្រើនក្នុងមជ្ឈដ្ឋានខាងក្រៅ គឺវាមិនមែនជាពេលសក្តិសមអោយអ្នកបោះទុនច្រើន ឬបន្ថែមល្បឿនហួសកំរិតនោះដែរ។ ផ្ទុយទៅវិញ ថ្ងៃនេះអ្នកអាចចុះកិច្ចសន្យា ឬធ្វើកិច្ច ព្រមព្រៀងបាន។
ឆ្នាំមមែ
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមែ នាមសត្វពពែ សធាតុមាស ពង្សទេវតាស្រី។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះស្រុតចុះ។ ស្ថានភាពការងារទាំងឡាយនៅក្នុងពេលនេះ ហាក់មានភាពស្មុគ្រស្មាញច្រើន។ អ្នកនឹងត្រូវការពេលវេលាច្រើនបន្តិចក្នុងការអនុវត្តការ ងារ ឬធ្វើការដោះស្រាយបញ្ហារឹងស្ទះទាំងនោះ។ លើសពីនេះ អ្នករឹតតែមិនអាចខ្ជះខ្ជាយ ពេលវេលាមកនិយាយ ឬបកស្រាយលើករណីណាមួយនោះដែរ សកម្មភាពរបស់អ្នកតែ មួយមុននឹងពន្យល់អំពីកិច្ចការងារ និងការទទួលខុសត្រូវរបស់អ្នកបានពេញលេញ។ សម្រួលការងារដែលមានផលិតភាពនៅពេលព្រឹក ប៉ុន្តែចែកចាយកម្លាំងរបស់អ្នកអោយ បានសមហេតុផល។ ដោយឡែក លោកអ្នកអាចធ្វើការសម្រេចចិត្តបានត្រឹមត្រូវ និងដោះ ស្រាយបានយ៉ាងងាយ ប្រសិនបើអ្នកយកចិត្តទុកដាក់បន្ថែម។
ឆ្នាំវក
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំវក នាមសត្វស្វា ធាតុដែក ពង្សយក្សប្រុស។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ ហោរាសាស្រ្តណែនាំអោយអនុវត្តការងារជាក់ស្តែង និងសមហេតុផល។ កុំប្រញាប់ទទួលយកការផ្តល់ជូនពីដៃគូប្រកួតប្រជែងរបស់អ្នក ពីព្រោះ អ្នកអាចធ្វើការសម្រេចចិត្ត និងអនុវត្តការងារដោយខ្លួនឯងបាន។ ក្នុងនោះលោកអ្នកមាន សមត្ថភាពក្នុងការស្វែងយល់ពីករណីដែលបានកើតឡើងជុំវិញកិច្ចការងារ ហើយធ្វើការ សម្របសម្រួលបានល្អ។ ទន្ទឹមនឹងការអនុវត្តការងារនាថ្ងៃនេះ សូមព្យាយាមស្វែងរកពត៌មាន លម្អិតផ្សេងៗទាក់ទងនឹងការងារ។ ធ្វើការបែងចែក និងគ្រប់គ្រងការងាររបស់អ្នក ពីព្រោះ អ្នកនៅមានពេលវេលាច្រើនសម្រាប់អនុវត្តដើម្បីគោលដៅដែលអ្នកចង់បាន។
ឆ្នាំរកា
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរកា នាមសត្វមាន់ចែ ធាតុដែក ពង្សយក្សប្រុស។ រាសីអស់លោកអ្នកថ្ងៃនេះស្រុតចុះ។ ហោរាសាស្រ្តអាជីពព្យាករណ៍អំពីផលលំបាកដែល អាចកើតឡើងក្នុងការអនុវត្តការងារទៅរកគោលដៅ។ អ្នកនឹងអាចប្រឈមនឹងភាពលំបាក ក្នុងទំនាក់ទំនង និងដំណើរការដែលមានភាពស្មុគ្រស្មាញ។ សូមអនុវត្តការងារទៅតាម គម្រោង ឬលោកអ្នកត្រូវតែរៀបចំគម្រោងអោយបានត្រឹមត្រូវមុនធ្វើការអនុវត្ត។ ភាពរឹងស្ទះ មានភាពធំដុំ ដែលអាចធ្វើអោយអ្នកបាត់បង់លំនឹងប្រសិនបើអ្នកគ្មានផែនការត្រឹមត្រូវនោះ ទេ។ លើសពីនេះ ប្រហែលជាអ្នកត្រូវប្រឈមមុខនឹងឧបាយកលពីដៃគូប្រកួតប្រជែងផង ដែរ។ ក្នុងពេលនេះ ការប្រឹងប្រែងព្យាយាមនឹងអាចជួយដោះស្រាយបញ្ហា និងបង្ការការខាត បង់បានយ៉ាងប្រសើរ។
ឆ្នាំច
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំច នាមសត្វឆ្កែ ធាតុដី ពង្សយក្សស្រី។ រាសីអស់លោកអ្នកថ្ងៃនេះល្អជាមធ្យម។ ហោរាសាស្រ្តអាជីពណែនាំកុំអោយភ្ជាប់ការងារទៅលើករណីតូច តាច។ ក្នុងពេលចាប់ផ្តើមការងារ អ្នកប្រហែលជាមើលមិនឃើញពីលទ្ធផលល្អនោះទេ បើ ទោះបីជាយ៉ាងនេះក្តី សូមកុំបោះបង់គោលដៅរបស់ខ្លួន បន្តការងារជានិច្ច ពីព្រោះផល លំបាកនឹងអាចដោះស្រាយបានដោយការប្រឹងប្រែងយកចិត្តទុកដាក់របស់អ្នក។ ក្នុងនោះ ប្រសិនបើអ្នកនឹងត្រូវទទួលការផ្តល់ជូន សូមពិនិត្យអោយបានល្អិតល្អន់ ពីព្រោះនៅថ្ងៃនេះ ការខកបំណង ការបោកបញ្ឆោតកំពុងមានភាពវិជ្ជមាន។ មតិរិះគន់ក៏ហាក់នៅក្បែរលោក អ្នកផងដែរ ដូច្នេះសូមអត់ធ្មត់សិន ធ្វើយ៉ាងណាអោយពេលវេលាអវិជ្ជមាននេះកន្លងផុតទៅ ហើយផលល្អនឹងកើតឡើងវិញ។
ឆ្នាំកុរ
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំកុរ នាមសត្វជ្រូក ធាតុទឹក ពង្សមនុស្សស្រី។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អមធ្យម។ សកម្មភាពការងារ និងល្អនៃកិច្ចការងារនាពេលនេះ នឹងកើតឡើងចំពោះលោកអ្នក។ ប៉ុន្តែនេះមិនមែនជាពេលវេលាសម្រាប់ធ្វើការអបអរនោះ ទេ ភាពជោគជ័យដែលអ្នកប៉ងប្រាថ្នាហាក់នៅឆា្ងយនៅឡើយ។ នៅក្នុងពេលនេះ ក៏មិន មែនជាពេលល្អប្រសើរក្នុងការពិភាក្សារឿងលុយកាក់ ឬការតម្លើងប្រាក់ឧបត្ថម្ភនោះឡើយ ពីព្រោះបំណងរបស់អ្នកនឹងមិនអាចទទួលបានការគាំទ្រនោះទេ។ សូមព្យាយាមបង្កើតភាពខុសប្លែកគ្នានៅក្នុងការអនុវត្តការងារធម្មតា ធ្វើយ៉ាងណាអោយមានគំនិតច្នៃប្រឌិត។ ចូល រួមសកម្មភាពការងារជាក្រុម សិក្ខាសាលា ឬវគ្គបណ្តុះបណ្តាល។
ចំណាំៈ
ឆ្នាំទាំង៣ ជូត ឆ្លូវ ខាល រាសីឡើងខ្ពស់ត្រដែត។