រដ្ឋមន្ត្រីកសិកម្ម ណែនាំ រដ្ឋបាលព្រៃឈើ យកចិត្តទុកដាក់ និងសហការ រៀបចំកិច្ចប្រជុំឧត្តមមន្ត្រីព្រៃឈើអាស៊ាន ខាងមុខនេះ ឱ្យបានល្អ ក្នុងនាមកម្ពុជា ជាម្ចាស់ផ្ទះ
ភ្នំពេញ ៖ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កាលពីថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៣ បានចូលរួមកិច្ចប្រជុំត្រួតពិនិត្យ ពិភាក្សាលើរបៀបវារៈ និងប្រធានបទពាក់ព័ន្ធនឹងកិច្ចប្រជុំឧត្តមមន្ត្រីព្រៃឈើអាស៊ានលើកទី២៦ និងកិច្ចប្រជុំពាក់ព័ន្ធ នៅទីស្តីការក្រសួង ។

ក្នុងកិច្ចប្រជុំនេះ ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា បានណែនាំដល់រដ្ឋបាលព្រៃឈើឱ្យយកចិត្តទុកដាក់ និងសហការគ្នាល្អ រៀបចំកិច្ចប្រជុំឧត្តមមន្ត្រីព្រៃឈើអាស៊ាននៅខែមិថុនាខាងមុខនេះ នៅខេត្តសៀមរាប ឱ្យបានល្អបំផុតក្នុងនាមកម្ពុជាជាម្ចាស់ផ្ទះ ដោយត្រូវតម្កល់ផលប្រយោជន៍ជាតិជាធំ ផ្តល់អត្ថប្រយោជន៍ជូនប្រជាជាតិ និងមានវិធីសាស្ត្រក្នុងការអនុវត្តការងារព្រៃឈើប្រកបដោយប្រសិទ្ធភាព និងនិរន្តរភាពពិតប្រាកដ ស្របតាមយន្តការអាស៊ាន ៕



ប្រភព ៖ ក្រសួងកសិកម្ម
ឈឹម សុផល
ពីឆ្នាំ៩១-៩៦ គឺជាអ្នកយកព័ត៌មាន ទូរទស្សន៍ជាតិកម្ពុជា។ ពីឆ្នាំ៩៦ដល់បច្ចុប្បន្ន បម្រើការងារព័ត៌មាននៅទូរទស្សន៍អប្សរា។ ក្រោមការអនុវត្តប្រឡូកក្នុងវិស័យព័ត៌មាន រយៈពេលជាច្រើនឆ្នាំ នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។