មីយ៉ាន់ម៉ាបន្តវិធានការទប់ស្កាត់ជំងឺកូវីដ១៩ រហូតដល់ដំណាច់ខែមិថុនា

ណៃពិដោ៖ មីយ៉ាន់ម៉ាបានសម្រេចពង្រីកវិធានការការពារកូវីដ១៩ រហូតដល់ថ្ងៃទី៣០ ខែមិថុនាខាងមុខ។ នេះបើយោងតាមគណៈកម្មាធិការកណ្តាលរបស់មីយ៉ាន់ម៉ា ទទួលបន្ទុកការការពារ គ្រប់គ្រង និងព្យាបាលជំងឺកូវីដ១៩។

ប្រទេសមីយ៉ាន់ម៉ាបានសម្រេចចិត្តពន្យារពេលវិធានការការពារកូវីដ១៩ រហូតដល់ថ្ងៃទី៣០ ខែមិថុនាខាងមុខ។ គណៈកម្មាធិការកណ្តាលរបស់មីយ៉ាន់ម៉ា ទទួលបន្ទុកការការពារ គ្រប់គ្រង និងព្យាបាលកូវីដ១៩ នៅថ្ងៃពុធនេះ បាននិយាយថា ការពន្យារពេលនេះ រួមបញ្ចូលទាំងការរឹតបន្តឹងទប់ស្កាត់កូវីដ១៩ទាំងអស់ ដែលបានផុតកំណត់នៅថ្ងៃទី៣១ ខែឧសភាផងដែរ លើកលែងតែករណីដែលនឹងត្រូវបានបន្ធូរបន្ថយជាបណ្តើរៗប៉ុណ្ណោះ។

ការបន្តវិធានការការពារកូវីដ១៩នេះដែរ នឹងគ្រប់ដណ្តប់លើបទបញ្ជា, សេចក្តីប្រកាស និងសេចក្តីណែនាំដែលចេញដោយស្ថាប័នពាក់ព័ន្ធរបស់រដ្ឋាភិបាល និងក្រសួង ក្នុងកិច្ចខិតខំប្រឹងប្រែងរបស់ពួកគេ ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺរាតត្បាត។

ទិន្នន័យផ្លូវការបានបង្ហាញថា ប្រទេសមីយ៉ាន់ម៉ាបានកត់ត្រាករណីឆ្លងកូវីដ១៩ថ្មីៗចំនួន ៩២ករណីក្នុងរយៈពេល ២៤ម៉ោងកន្លងមកនេះ ដែលនាំឱ្យចំនួនករណីឆ្លងសរុបកើនឡើងដល់ ៦៣៨,៨១៨ករណី គិតត្រឹមថ្ងៃអង្គារសប្តាហ៍នេះ។

ចំណែកចំនួនអ្នកស្លាប់ដោយសារកូវីដ១៩ នៅក្នុងប្រទេសអាស៊ីអាគ្នេយ៍មួយនេះ បានកើនឡើងដល់ ១៩,៤៩៤នាក់ គិតត្រឹមថ្ងៃអង្គារសប្តាហ៍នេះ ខណៈដែលអ្នកជំងឺ ៦១៧,៧៧៤នាក់បានជាសះស្បើយ៕ ប្រភព៖ The Star ប្រែសម្រួលដោយ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner