ឯកឧត្តម ជា វ៉ាន់ដេត ៖ កម្មវិធីប្រកួតប្រជែង ដែលមានឈ្មោះថា បញ្ញវ័ន្តឌីជីថល គឺលើកកម្ពស់ការកសាងធនធានមនុស្សឆ្នើមរបស់កម្ពុជា

ភ្នំពេញ ៖ ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានលើកឡើងថា កម្មវិធីប្រកួតប្រជែង ដែលមានឈ្មោះថា បញ្ញវន្តឌីជីថល គឺលើកកម្ពស់ការកសាងធនធានមនុស្សឆ្នើមរបស់កម្ពុជា ។ ជាពិសេស ជាការជំរុញដល់សិស្សានុសិស្សថ្នាក់វិទ្យាល័យឱ្យស្វែងយល់ពី ការប្រើប្រាស់បច្ចេកវិទ្យាឌីជីថល តាមរយៈការចូលរួមប្រកួតប្រជែង និងទទួលបានការបណ្ដុះបណ្ដាលពីអ្នកជំនាញ។ នេះជាប្រសាសន៍លើកឡើងរបស់ឯកឧត្តមក្នុងឱកាសអញ្ជើញជាអធិបតីភាពក្នុងពិធីសម្ពោធជាផ្លូវការកម្មវិធី បញ្ជវ័ន្តឌីជីថល នាព្រឹកថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៣ នៅទីស្តីការក្រសួង ។

កម្មវិធីប្រកួតប្រជែង ដែលមានឈ្មោះថា បញ្ញវន្តឌីជីថល សម្រាប់សិស្សទូទាំងប្រទេសចាប់ពីថ្នាក់ទី ១០ ដល់ថ្នាក់ទី ១២ ហើយចាប់ផ្ដើមទទួលពាក្យ ចាប់ពីថ្ងៃទី ២ ខែមិថុនា រហូតដល់ថ្ងៃទី ១៩ ខែមិថុនា ឆ្នាំ ២០២៣។

ឯកឧត្តម ជា វ៉ាន់ដេត មានប្រសាសន៍បន្តថា កម្មវិធីនេះនឹងចូលរួមបង្កើនការយល់ដឹងរបស់សិស្ស និស្សិត ក៏ដូចជាសាធារណជន ឱ្យទទួលបានព័ត៌មាន និងចំណេះដឹងថ្មីៗ ពាក់ព័ន្ធនឹងបច្ចេកវិទ្យាឌីជីថល ដែលស្របតាមគោលនយោបាយ រដ្ឋាភិបាល ឌីជីថលកម្ពុជា ២០២២ -២០៣៥ ។

ស្របតាមចក្ខុវិស័យរបស់ក្រសួង កម្មវិធីនេះបានបង្ហាញឱ្យឃើញពីការដើរតួយ៉ាងសំខាន់ក្នុងការលើកកម្ពស់ការអប់រំឌីជីថល ទៅដល់សិស្សានុសិស្ស និងប្រជាជនកម្ពុជាគ្រប់ៗរូបឲ្យបានត្រៀមខ្លួនទទួលយកការមកដល់នូវវិស័យឌីជីថលដែលកំពុងរីកចម្រើនឥតឈប់ឈរនេះ។

បញ្ញវន្តឌីជីថល គឺជាថ្នាលដ័មានសក្តានុពលមួយក្នុងការលើកកម្ពស់យុវជនកម្ពុជាទៅលើចំណេះដឹងឌីជីថលតាមរយៈការសិក្សា ការប្រកួតប្រជែង និងការបង្ហាញសមត្ថភាព ហើយវាក៏នឹងធ្វើឲ្យមហាជនកម្ពុជាងាកមកចាប់អារម្មណ៍ និងចង់ស្វែងយល់បន្ថែមទៅលើចំណេះដឹងផ្នែកឌីជីថលផងដែរ ៕ ដោយ / គ្រី សម្បត្តិ

គ្រី សម្បត្តិ
គ្រី សម្បត្តិ
ជាអ្នកយកព័ត៌មាននៅស្ថានីយ៍វិទ្យុ និងទូរទស្សន៍អប្សរា។ ដោយសារទេពកោសល្យ និងភាពប៉ិនប្រសប់ ក្នុងការសរសេរអត្ថបទ ថត និងកាត់តព័ត៌មាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner