អ្នកលក់ដូរតាមផ្លូវជួបការលំបាក ខណៈទីក្រុងហាណូយរងរលកកម្ដៅ

ហាណូយ៖ អ្នកលក់ដូរតាមដងផ្លូវរាប់ពាន់នាក់ ដែលភាគច្រើនជាស្ត្រីរស់នៅក្នុងទីក្រុងហាណូយ កំពុងប្រឈមនឹងបញ្ហាសុខភាព ដោយសារតែរលកកំដៅជាបន្តបន្ទាប់ បានវាយប្រហារភាគខាងជើងនៃប្រទេសវៀតណាមក្នុងពេលប៉ុន្មានសប្តាហ៍ថ្មីៗនេះ។

អ្នកវិទ្យាសាស្ត្របាននិយាយថា ការកើនឡើងកំដៅភពផែនដីកំពុងធ្វើឱ្យអាកាសធាតុអាក្រក់កាន់តែខ្លាំង ហើយវៀតណាមគ្រាន់តែជាប្រទេសមួយក្នុងចំណោមប្រទេសជាច្រើននៅទូទាំងតំបន់អាស៊ីខាងត្បូង និងអាស៊ីអាគ្នេយ៍ដែលបានទទួលរងនូវសីតុណ្ហភាពខ្ពស់បំផុត ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ថ្មីៗនេះ។

ជាក់ស្តែង នៅដើមខែឧសភានេះ ប្រទេសវៀតណាមបានរាយការណ៍អំពីសីតុណ្ហភាពខ្ពស់បំផុតមិនធ្លាប់មានរបស់ខ្លួន គឺ ៤៤.១អង្សាសេ ដែលជំរុញឱ្យមានការព្រមានពីមន្ត្រីសុខាភិបាល ឱ្យជៀសវាងពីការត្រូវកំដៅថ្ងៃច្រើនពេក តាមដែលអាចធ្វើទៅបាន។

យោងតាមរបាយការណ៍របស់ក្រសួងបរិស្ថានវៀតណាមឆ្នាំ ២០២១ បានបង្ហាញថា ប្រជាពលរដ្ឋរស់នៅក្នុងទីក្រុងហាណូយ បានរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ដោយសារតែឥទ្ធិពលរលកកំដៅ។

បើតាមរបាយការណ៍ដដែលនេះ ចំនួនប្រជាជនដ៏ច្រើនសម្បើម, ការបង្កើនការងារផ្នែកសំណង់ និងការកើនឡើងចំនួនយានយន្ត គឺជាផ្នែកមួយដែលត្រូវស្តីបន្ទោស ពាក់ព័ន្ធនឹងអាកាសធាតុអាក្រក់៕

ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner