នគរបាលជំនាញឃាត់ខ្លួនជនជាតិវៀតណាម ២នាក់ និងថ្នាំញៀនជាង ៧គីឡូក្រាម
ភំ្នពេញ៖ កម្លាំងនគរបាលជំនាញ នៃមន្ទីរប្រឆាំងគ្រឿងញៀន (ក១០) នៃក្រសួងមហាផ្ទៃ ចុះស្រាវជ្រាវបង្ក្រាប និងឃាត់ខ្លួនបុរស ជនជាតិវៀតណាម២នាក់ រួមនិងថ្នាំញៀនជាង៧គីឡូក្រាម យកមកសាកសួរ ដេីម្បីចាត់ការតាមច្បាប់ ។ នេះបេីយោង តាមរបាយការណ៍របស់អគ្គ ស្នងការ ដ្ឋាន នគរបាល ជាតិ បានឱ្យដឹងនៅថ្ងៃចន្ទទី១២ ខែមិថុនា ឆ្នាំ ២០២៣ម្សិលមិញ ។
យោង របាយការណ៍ មន្ទីរប្រឆាំងគ្រឿងញៀន (ក១០) បានឱ្យដឹងថា៖ ជនសង្ស័យទាំងពីរនេះ ១-ឈ្មោះ TRUNG DUC HA (ជុង ឌឹក ហា) ភេទប្រុស អាយុ៤៨ឆ្នាំ ជនជាតិវៀតណាម។ ២.ឈ្មោះ NGUYEN VAN LOC (ង្វៀន វ៉ាន់ឡុក) ភេទប្រុស អាយុ៣៤ឆ្នាំជនជាតិវៀតណាម ។
ក្នុងប្រតិបត្តិការនោះ ដោយអនុវត្តតាមបញ្ជា លោកនាយឧត្ដមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការ នគរបាលជាតិ និងលោកនាយឧត្ដមសេនីយ៍ ម៉ក់ ជីតូ អគ្គស្នងការរង ទទួលផែនប្រឆាំងបទល្មើសគ្រឿងញៀន និងក្រោមការបញ្ជាដឹកនាំផ្ទាល់ពីលោកឧត្ដមសេនីយ៍ឯក ឃឹង សារ៉ាត់ នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន នៅវេលាម៉ោង១៤និង០០នាទី ថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២៣ កម្លាំងជំនាញ (ក.១០) នៃមន្ទីរប្រឆាំងគ្រឿងញៀន បានបង្ក្រាបករណី រក្សាទុក ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន នៅ០២គោលដៅផ្សេងគ្នា ឃាត់ខ្លួនជនសង្ស័យចំនួន២នាក់ ជនជាតិវៀតណាម។
*គោលដៅទី១-ចំណុចបណ្ដោយមហាវិថីព្រះនរោត្ដម ទល់មុខខុនដូព្រីន សង្កាត់ទន្លេបាសាក់ខណ្ឌចំការមន។
*គោលដៅទី២-(ឆែកឆេរ)ចំណុចផ្ទះលេខ១៣៥D ផ្លូវលេខ៣០ ភូមិព្រែកតាឡុង១ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ។
ចំណែក វត្ថុតាងចាប់យករួមមាន ៖
១-សារធាតុញៀន MDMA (គ្រាប់និងទឹក) ទម្ងន់ ៧គីឡូក្រាម ២០០ក្រាម។
២-សារធាតុមិនស្គាល់ ទម្ងន់ ៦គីឡូក្រាម ៤៣៣ក្រាម ៧៦
៣-ជញ្ជីងសម្រាប់ថ្លឹងចំនួន ០១ គ្រឿង និងថង់វេចខ្ចប់មួយចំនួន។
បច្ចុប្បន្ននេះ ជនសង្ស័យ និងវត្ថុតាងខាងលេី ត្រូវបានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងចាត់ការតាមនីតិវិធី៕ដោយ ៖ ភារ៉ា និងប៊ុនធី