ពិធីចងសម្ព័ន្ធមេត្រីភាព រវាងការិយាល័យ អភិវឌ្ឍន៍កងទ័ពជើងគោក ជាមួយក្រុមហ៊ុន THE FIRST UNITED GROUP CO,LIMITED

អត្ថបទដោយ៖
ឈឹម សុផល

ភ្នំពេញ៖ នៅបញ្ជាការដ្ឋានកងទ័ពជើងគោក ព្រឹកថ្ងៃទី១៤  ខែមិថុនា ឆ្នាំ២០២៣ មានរៀបចំពិធីចុះហត្ថលេខាលើពិធីសារ នៃការចងសម្ព័ន្ធមេត្រីភាព រវាងការិយាល័យ អភិវឌ្ឍន៍កងទ័ពជើងគោក ជាមួយក្រុមហ៊ុន THE FIRST UNITED GROUP CO,LIMITED ក្រោមអធិបតីភាព ឯកឧត្តម ឧត្តមសេនីយ៍ឯក ខឹមជា សាឃឿន មេបញ្ញាការរង នាយសេនាធិការ កងទ័ពជើងគោក ។
ឧត្តមសេនីយ៍ឯក ខឹម ជាសាឃឿន តំណាង ឧត្តមសេនីយ៍ឯក ម៉ៅ សុផាន់ មេបញ្ជាការស្តីទីកងទ័ពជើងគោក បាន សម្តែងការអបអរសាទ រចំពោះការចងសម្ព័ន្ធមេត្រីភាពរវាង រវាងការិយាល័យ អភិវឌ្ឍន៍កងទ័ពជើងគោក ជាមួយក្រុមហ៊ុន THE FIRST UNITED GROUP CO,LIMITED នាពេលនេះ និងបានថ្លែងអំណរគុណចំពោះប្រមុខរាជរដ្ឋាភិបាល ក្រសួងការពារជាតិ អគ្គបញ្ជាការ បញ្ជាការដ្ឋានកងទ័ពជើងគោក ដែលបានផ្តល់ឱកាសឲ្យអង្គភាពទាំងពីរបានចងសម្ព័ន្ធមេត្រីភាព និងមានឱកាសបានជួយគ្នាទៅវិញទៅមកលើគ្រប់វិស័យ ក្នុងន័យមិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការយូរអង្វែង ។

ឧត្តមសេនីយ៍ឯក ខឹម ជាសាឃឿន បានបន្ថែមទៀតថា ពិធីចងសម្ព័ន្ធមេត្រីភាពជាសក្ខីភាព ពិតជាបានការឆ្លុះ បញ្ចាំងឱ្យឃើញនូវស្មារតី ឧបត្ថម្ភគាំទ្រ និងការចូលរួមចំណែកដល់ការកសាងពង្រឹង កងយោធពលខេមរភូមិន្ទ ក្នុងបុព្វហេតុការពារបូរណភាពទឹកដី ការចូលរួមចំណែកថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់សង្គម តាមកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាលដែលមាន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំ ដែលបានដាក់ចេញនូវយុទ្ធសាស្ត្រ និងការកែទម្រង់លើគ្រប់វិស័យ ដើម្បីឆ្ពោះទៅសម្រេចបានជោគជ័យ និងកាត់បន្ថយបាននូវភាពក្រីក្រប្រជាជនយើង និងស្របតាម អនុសាសន៍ ដ៏ខ្ពង់ខ្ពស់របស់ សម្តេចតេជោ នាយករដ្ឋមន្តី នៃព្រះរាជាណាចក្រកម្ពុជា ដើម្បីរួមចំណែកក្នុងការផ្សារភ្ជាប់សមរភូមិមុខ និងសមរភូមិក្រោយ ដែលជាការចូលរួមយ៉ាងសកម្ម របស់ក្រុមហ៊ុនក្នុងការអភិវឌ្ឍ វិស័យកសិកម្មក្នុងកងទ័ព ការកសាង ហេដ្ឋារចនាសម្ព័ន្ធ, ការធ្វើទំនើបកម្មសម្ភារៈគ្រឿងយន្តកសិកម្ម, បណ្តុះបណ្តាលធនធានមនុស្ស ជំនាញកសិកម្ម , ការបង្កើតរោងចក្រកែច្នៃកសិផលនិងស្វែងរកទីផ្សារជាដើម។ចំណុចទាំងនេះបាន ផ្តល់អត្ថប្រយោជន៍ដល់ការលើកស្ទួយកម្រិតជីវភាពរស់នៅរបស់យោធិន និងក្រុមគ្រួសារយោធិន ថែមមួយកម្រិតទៀត ៕ ប្រភព ៖ កងទ័ព

ឈឹម សុផល
ឈឹម សុផល
ពីឆ្នាំ៩១-៩៦ គឺជាអ្នកយកព័ត៌មាន ទូរទស្សន៍ជាតិកម្ពុជា។ ពីឆ្នាំ៩៦ដល់បច្ចុប្បន្ន បម្រើការងារព័ត៌មាននៅទូរទស្សន៍អប្សរា។ ក្រោមការអនុវត្តប្រឡូកក្នុងវិស័យព័ត៌មាន រយៈពេលជាច្រើនឆ្នាំ នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner