អតីតអគ្គលេខាធិការរងគណបក្សហ្វ៊ុនស៊ិនប៉ិច និងជាអតីតសមាជិកអចិន្រ្តៃយ៍គណបក្សខ្មែររួបរួមជាតិ ស្ម័គ្រចិត្តចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា

ភ្នំពេញ ៖ ឆ្លើយតបតាមសំណើ របស់ លោកជំទាវ ប្រាក់ ចន្ថា សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បានប្រកាសស្វាគម៍យ៉ាងកក់ក្តៅចំពោះការសម្រេចចិត្តនយោបាយរបស់លោកជំទាវ ប្រាក់ ចន្ថា និងបានសម្រេចបញ្ចូលលោកជំទាវជាសមាជិកគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជា ក្រសួងមុខងារសាធារណៈ និងបានទូលថ្វាយព្រះមហាក្សត្រឡាយព្រះហស្តលេខាលើព្រះរាជក្រឹត្យតែងតាំងលោកជំទាវ ប្រាក់ ចន្ថា ជារដ្ឋលេខាធិការ នៃក្រសួងមុខងារសាធារណៈ ។

ក្នុងពិធីប្រកាសចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា នាល្ងាចទី១៣ ខែមិថុនា ឆ្នាំ២០២៣ ក្រោមអធិបតីភាព ឯកឧត្តម ព្រុំ សុខា សមាជិកគណៈកម្មាធិការកណ្តាល និងជាប្រធានគណៈកម្មាធិការបក្សក្រសួងមុខងារសាធារណៈ នៅសាលប្រជុំវិមាន ៧មករា លោកជំទាវ ប្រាក់ ចន្ថា បានប្តេជ្ញាចិត្តខ្ពស់ចូលរួមក្នុងជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា រួមសុខរួមទុកចូលរួមបម្រើដល់ប្រជាពលរដ្ឋមូលដ្ឋាន ។

ឯកឧត្តម ព្រុំ សុខា មានប្រសាសន៍ថា គណបក្សប្រជាជនកម្ពុជាស្វាគមន៍ជានិច្ចចំពោះអ្នកមកចូលរួមជីវភាពជាមួយគណបក្សប្រជាជន។ ឯកឧត្តម បានចាត់ទុកវត្តមាន លោក ជំទាវ ប្រាក់ ចន្ថា មកចូលរួមជីវភាពថ្មីជាមួយគណបក្សប្រជាជនកម្ពុជា នឹងក្លាយជាកម្លាំងមួយសំខាន់ដែលនឹងរួមសុខរួមទុកជំរុញជួយឲ្យមូលដ្ឋានកាន់តែមានការអភិវឌ្ឍនិងរីកចំរើន។ទន្ទឹមជាមួយគ្នានេះ ឯកឧត្តម ក៏បាន ឲ្យសមាជិកទាំងចាស់ទាំងថ្មី បន្តនូវឆន្ទៈចុះជាប់ជាប្រចាំនៅតាមមូលដ្ឋានដែលខ្លួនទទួលខុសត្រូវ ដើម្បីដឹងពីសុខទុក្ខ និងតម្រូវការប្រជាពលរដ្ឋ ៕ ជាវ ចន្ធូ

ជាវ ចន្ធូ
ជាវ ចន្ធូ
អ្នកយកព័ត៌មានកីឡា ពិធីករព័ត៌មានកីឡា រាយការព័ត៌មានកីឡា ថត សសេរអត្ថបទព័ត៌មាន កាត់ត អានព័ត៌មាន។ បទពិសោធន៍ការងារ៖ ធ្លាប់ធ្វើការងារផ្នែកវិស័យព័ត៌មានកីឡាជាង១០ឆ្នាំ ធ្វើការក្នុងស្ថានប័នធំៗជាច្រើនខាងផ្នែកទូរទស្សន៍ និងទទួលបានការបណ្តុះបណ្តាលវគ្គព័ត៌មានកីឡាខ្លីៗពីស្ថានប័នជំនាញជាច្រើនវគ្គផងដែរ។
ads banner
ads banner
ads banner