ជនសង្ស័យ ៦៣នាក់ត្រូវបានឃាត់ខ្លួន ក្នុងប្រតិបត្តិការ បង្ក្រាបបទល្មើសគ្រឿងញៀនទូទាំងប្រទេសចំនួន ២៧ករណី ថ្ងៃទី១៧ ខែមិថុនាម្សិលមិញ
អត្ថបទដោយ៖
ជឹម ភារ៉ា
ភ្នំពេញ ៖ យោងតាមរបាយការណ៍ របស់អគ្គស្នងការដ្ឋាននគរបាលជាតិឲ្យដឹងថា ជនសង្ស័យចំនួន៦៣នាក់ ត្រូវបានសមត្ថកិច្ចជំនាញធ្វេីការឃាត់ខ្លួន ក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀនចំនួន២៧ករណី ទូទាំងប្រទេស នៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៣។
ក្នុងចំណោមជនសង្ស័យចំនួន ៦៣នាក់ រួមមាន ៖ +ជួញដូរ ៨ករណី ឃាត់ ១៥នាក់ (ស្រី ១នាក់)។ +ដឹកជញ្ជូន រក្សាទុក ៨ករណី ឃាត់ ១៦នាក់ (ស្រី ១នាក់)។ +ប្រើប្រាស់ ១១ករណី ឃាត់ ៣២នាក់ (ស្រី ១នាក់) ។
វត្ថុតាងដែលចាប់យកសរុបក្នុងថ្ងៃទី១៧ ខែមិថុនា រួមមាន ៖ -មេតំហ្វេតាមីន (Ice) = ៧៣,៥៣ក្រាម និង៤កញ្ចប់តូច។ -កេតាមីន (Ke) = ៥២៤,២៣ក្រាម។ -អុិចស្តាសុី (mdma) = ១៤៤,៥០ក្រាម។
លទ្ធផលខាងលើ ១០អង្គភាព បានចូលរួមបង្ក្រាបនគរបាល ៖ ៩អង្គភាព ៕ដោយភារ៉ា និងប៊ុនធី
ជឹម ភារ៉ា
អ្នកយកព័តមានសន្តិសុខសង្គម នៃស្ថានីយទូរទស្សន៍អប្សរា ចាប់ពីឆ្នាំ២០១៤ ដល់ឆ្នាំ២០២២ រហូតមកដល់បច្ចប្បន្ននេះ ដោយធ្លាប់ឆ្លងកាត់បទពិសោធន៍ និងការលំបាក ព្រមទាំងបានចូលរួមវគ្គបណ្ដុះបណ្ដាលវិជ្ជាជីវៈអ្នកសារព័ត៌មានជាច្រើនលើកផងដែរ ៕