កូនឈើ ១០០០ដើមត្រូវបានដាំក្នុងសហគមន៍ឃុំកំពង់ភ្លុក ស្រុកប្រាសាទបាគង ខេត្តសៀមរាប
ខេត្តសៀមរាប៖ កូនឈើដែលភាគច្រើនជាដើមរាំងប្រមាណ ១០០០ដើម ក្រោមការឧបត្ថម្ភពីណាក់ក្រុមហ៊ុនឯកជន ត្រូវបាននាំយកទៅដាំនៅ ក្នុងសហគមន៍ កំពង់ភ្លុក ស្ថិត ក្នុងឃុំ កំពង់ភ្លុក ស្រុកប្រាសាទបាគង ខេត្ត សៀមរាប ក្រោមវត្តមាន ឯកឧត្តម ឃឹម ហ្វីណង់ អភិបាលរង ខេត្តសៀមរាប ។
ឯកឧត្តម ឃីម ហ្វីណង់ មានប្រសាសន៍ លើកឡើងថា ដើមឈើ ១០០០ដើម ដែលដាំបន្ថែម ក្នុងសហគមន៍កំពង់ភ្លុកនាពេលនេះ វានឹងក្លាយជាជំរកមច្ឆាជាតិ និងផ្តល់នូវធនធានជីវចម្រុះសម្រាបបឹងទន្លេសាប ពិសេស ជួយបង្កើននូវភាពទាក់ទាញផ្នែកទេសចរណ៍ផងដែរ។
ទន្ទឹមនោះ ឯកត្តម បានអំពាវនាវឱ្យប្រជាពលរដ្ឋនៅក្នុងសហគមន៍ទាំងអស់ គួយកទម្លាប់គៀគរគ្នាដាំនូវកូនឈើបន្ថែមដែលជាប្រភេទព្រៃលេចទឹក ដើម្បីជាប្រយោជន៍ក្នុងសហគមន៍សម្រាប់ពេលអនាគត និងសម្រាប់កូនចៅជំនាន់ក្រោយ ។
ឯកត្តម ក្នុងនាមអភិបាលរង ខេត្តសៀមរាបទទួលបន្ទុកបរិស្ថាន និងអនាម័យ បានសំណូមពរឱ្យប្រជាពលសហគមន៍កំពង់ភ្លុកយកចិត្តទុកដាក់លើបរិស្ថានអនាម័យ សំអាតភូមិ ឃុំអោយបានស្អាត ដើម្បីភាពទាក់ទាញភ្ញៀវទេសចរណ៍មកកំសាន្ត ទទួលបានចំណូលលើកកម្ពស់សេដ្ឋកិច្ចក្នុងសហគមន៍៕ រូបភាព ងីម ឆៃ ហួត អត្ថបទ ជាវ ចន្ធូ