ក្រោមមាគ៌ានយោបាយដឹកនាំដ៏ត្រឹមត្រូវ របស់គណបក្សប្រជាជនកម្ពុជា បានធ្វើឲ្យកម្ពុជា ទទួលបានសុខសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍលើគ្រប់វិស័យ

ភ្នំពេញ ៖ ឯកឧត្តម ខ្វៃអាទិត្យា អនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកអូររាំងឪ និងជាអនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានឃុំព្រះធាតុ ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ នៅក្នុងជំនួបជាមួយប្រជាពលរដ្ឋនៅតាមមូលដ្ឋានក្នុងឃុំព្រះធាតុ កាលពីរសៀលថ្ងៃអាទិត្យ ទី១៨ ខែមិថុនា បានលើកឡើងនូវគុណសម្បត្តិ និងស្នាដៃដ៏មហាធំធេង ជាច្រើនរបស់គណបក្សប្រជាជនកម្ពុជា ដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដែលបានយកជីវិតធ្វើជាដើមទុន ដើម្បីអាយុជីវិតជាតិ និងប្រជាជន។

សច្ចធម៌ប្រវត្តិសាស្រ្តបានបង្ហាញថា គណបក្សបានវាយផ្តួលរំលំរបបខ្មែរក្រហមនាថ្ងៃទី០៧ ខែមករា ឆ្នាំ១៩៧៩ សម្តេចតេជោ ហ៊ុន សែន ដាក់ចេញនូវនយោបាយឈ្នះ-ឈ្នះ បិទបញ្ចប់ភ្លើងសង្គ្រាមនៅកម្ពុជាទាំងស្រុងនាថ្ងៃទី២៩ ខែធ្នូ ឆ្នាំ១៩៩៨ ដែលជាការនាំមកនូវសន្តិភាព ការបង្រួបបង្រួមជាតិ និងឯកភាពជាតិជាលើកដំបូងក្នុងរយៈពេលប្រមាណ ៥០០ឆ្នាំនៃប្រវត្តិសាស្ត្រកម្ពុជា។ ឯកឧត្តម ខ្វៃ អាទិត្យា បានឲ្យដឹងថា ក្រោមមាគ៌ានយោបាយដឹកនាំដ៏ត្រឹមត្រូវរបស់គណបក្សប្រជាជនកម្ពុជា បានធ្វើឲ្យកម្ពុជា ទទួលបានសុខសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍលើគ្រប់វិស័យ។

លើសពីនេះ ឯកឧត្តម បានបញ្ជាក់ថា រាជរដ្ឋាភិបាលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា រួមមានការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ដើម្បីធានាការរស់រៀនមានជីវិតរបស់ប្រជាពលរដ្ឋពីជំងឺឆ្លងសាកលនេះ, ការរៀបចំការប្រកួតស៊ីហ្គេមលើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ដែលជាព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រ នាំឱ្យកិត្តិនាមរបស់កម្ពុជាខ្ទរខ្ទារលើឆាកអន្តរជាតិ ហើយមានការកោតសរសើរ និងស្ញប់ស្ញែងទាំងមជ្ឈដ្ឋានជាតិ និងអន្តរជាតិ។

ឯកឧត្តម ខ្វៃ អាទិត្យា ក៏បានលើកឡើងផងដែរសមិទ្ធផលទាំងឡាយ សម្រេចបានដូចការលើកឡើងខាងលើ គឺដោយសារតែកត្តាសុខសន្តិភាព។ ក្នុងន័យនេះ ឯកឧត្តម អំពាវនាវប្រជាពលរដ្ឋទៅចូលរួមបោះឆ្នោតនៅថ្ងៃទី២៣ ខែកក្កដា ហើយបោះជូនគណបក្សបក្សប្រជាជនកម្ពុជា ធានារក្សាបាននូវសុខសន្តិភាព និងការអភិវឌ្ឍន៍។

សូមបញ្ជាក់ថា ឯកឧត្តម ខ្វៃ អាទិត្យា រួមដំណើរជាមួយលោក ឡេង ជីវិន និងក្រុមការងារចុះមូលដ្ឋានឃុំព្រះធាតុ ថ្នាក់ដឹកនាំ និងយុវជន គណៈកម្មធិការបក្សប្រជាជនកម្ពុជាស្រុកអូររាំង គណបក្សមូលដ្ឋានឃុំព្រះធាតុ ជាច្រើននាក់ នៅរសៀលថ្ងៃអាទិត្យ ទី១៨ ខែមិថុនា ឆ្នាំ២០២៣នេះ បានជួបសំណេះសំណាល ជាមួយពលរដ្ឋចំនួន៦០នាក់ មកពីភូមិចំនួន២ គឺភូមិ២៥ និងភូមិបាស្រី ក្នុងឃុំព្រះធាតុ ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ។ ក្រុមការងារបានចែកជូនសម្ភារៈប្រើប្រាស់ និងថវិកាមួយចំនួន ជូនដល់ប្រជាពលរដ្ឋ ចូលរួមផងដែរ ៕ ដោយ ៖ ជីម ភារ៉ា

ជឹម ភារ៉ា
ជឹម ភារ៉ា
អ្នកយកព័តមានសន្តិសុខសង្គម នៃស្ថានីយទូរទស្សន៍អប្សរា ចាប់ពីឆ្នាំ២០១៤ ដល់ឆ្នាំ២០២២ រហូតមកដល់បច្ចប្បន្ននេះ ដោយធ្លាប់ឆ្លងកាត់បទពិសោធន៍ និងការលំបាក ព្រមទាំងបានចូលរួមវគ្គបណ្ដុះបណ្ដាលវិជ្ជាជីវៈអ្នកសារព័ត៌មានជាច្រើនលើកផងដែរ ៕
ads banner
ads banner
ads banner