ផ្លូវក្រាលកៅស៊ូប្រភេទ DBST ចំនួន ០៤ខ្សែប្រវែង ២២,៥៣ គ.ម ត្រូវបានបើកការដ្ឋានសាងសង

ខេត្តកំពង់ចាម ៖ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អញ្ជើញជាអធិបតីក្នុង ពិធីបើកការដ្ឋានផ្លូវក្រាលកៅស៊ូប្រភេទ DBST ចំនួន ០៤ខ្សែប្រវែង ២២,៥៣ គ.ម នៅភូមិក្រដាស(ខ) តាំងក្រសាំង ស្រុកបាធាយ ខេត្តកំពង់ចាម នាថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៣។

ឯកឧត្តមរដ្ឋមន្ត្រី បានគូសបញ្ជាក់ថា ការធ្វើផ្លូវនេះជាសក្ខីភាពបង្ហាញពីការចូលរួមជួយសម្រួលបងប្អូនក្នុងការធ្វើដំណើរ និងការដឹកជញ្ជូនផ្សេងៗ ព្រមទាំងចូលរួម ក្នុងការកាត់បន្ថយភាពក្រីក្រផងដែរ ដូច្នេះបងប្អូនត្រូវចូលរួមថែរក្សានិងការពារផ្លូវឱ្យប្រើប្រាស់បានយូរអង្វែង។

ឯកឧត្តមរដ្ឋមន្ត្រី ក៏បានបង្ហាញជំហរបន្តអភិវឌ្ឍ និងចូលរួមកែប្រែជីវភាពប្រជាជនឱ្យមានភាពប្រសើរឡើង តាមរយៈការលើកស្ទួយវិស័យកសិកម្មឱ្យកាន់តែងាយស្រួលជាងមុន ការប្រើពូជស្រូវសុទ្ធនិងបច្ចេកទេសទំនើប ការកាត់បន្ថយថ្លៃដើម មានផលិតភាពខ្ពស់ មានខ្សែច្រវាក់តម្លៃល្អ ព្រមទាំងបង្កើតទំនុកចិត្តតាមរយៈការអនុវត្តកសិកម្មតាមកិច្ចសន្យា (Contract Farming) ដើម្បីទទួលបានប្រាក់ចំណូល មានចំណេញ មានប្រសិទ្ធភាពនិងនិរន្តរភាពសេដ្ឋកិច្ចពិតប្រាកដ។

ឯកឧត្តមរដ្ឋមន្ត្រី បានលើកបញ្ជាក់ផងដែរថា គោលនយោបាយកសិកម្មនៅថ្ងៃមុខនឹងប្រែមុខមាត់ថ្មី តាមរយៈសហគមន៍កសិកម្ម ដែលពីមុនកសិករធ្វើស្រែជំពាក់គេទាំងការទិញពូជ និងជី តែគំរូថ្មី សហគមន៍នឹងជួយចេញ ហើយកសិករត្រូវចូលរួមជាទឹកដី និងកំលាំងពលកម្មផ្សេងៗ ដែលវានឹងជួយឱ្យកសិករកាន់តែមានលទ្ធភាពនិងភាពប្រសើរឡើង។
ឯកឧត្តមរដ្ឋមន្ត្រី ក៏បានផ្តាំផ្ញើដល់ប្រជាពលរដ្ឋត្រូវជឿជាក់ និងទុកចិត្តលើការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។

ហើយសម្រាប់បងប្អូនដែលមានឈ្មោះបោះឆ្នោត ចាំបាច់ត្រូវចូលរួមបោះឆ្នោតទាំងអស់គ្នា ដោយយើងជាម្ចាស់សន្លឹកឆ្នោតរបស់យើង ដើម្បីសម្រេចជោគវាសនារបស់យើង៕
ប្រភព ៖ ក្រសួងកសិកម្ម

ឈឹម សុផល
ឈឹម សុផល
ពីឆ្នាំ៩១-៩៦ គឺជាអ្នកយកព័ត៌មាន ទូរទស្សន៍ជាតិកម្ពុជា។ ពីឆ្នាំ៩៦ដល់បច្ចុប្បន្ន បម្រើការងារព័ត៌មាននៅទូរទស្សន៍អប្សរា។ ក្រោមការអនុវត្តប្រឡូកក្នុងវិស័យព័ត៌មាន រយៈពេលជាច្រើនឆ្នាំ នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner