សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី២២ មិថុនា ២០២៣
១. អាជ្ញាធរមីនបានប្រកាសក្រុងពោធិ៍សាត់ ស្រុកបាកាន ស្រុកក្រគរ និងស្រុកកណ្តៀង នៃខេត្តពោធិ៍សាត់ ជាក្រុង-ស្រុកអស់មីន – AMS Central
២. ពូជស្វាយចន្ទី M23 មានការពេញនិយមក្នុងការដាំដុះច្រើន ដោយសារមានទំហំគ្រាប់ធំ រសជាតិឆ្ងាញ់ ផ្តល់ទិន្នផលខ្ពស់ជាមធ្យម ដោយក្នុង១ហិកតា អាចផ្ដល់ទិន្នផលបានជិត២តោន – កម្ពុជាថ្មី
៣. ការចិញ្ចឹមមាន់ និងកង្កែប គឺជាជម្រើសបង្កើតចំណូលថ្មីសម្រាប់ប្រជាជនក្នុងសហគមន៍ខេត្តពោធិ៍សាត់ ដែលគាំទ្រដោយគម្រោងអភិរក្សធនធានធម្មជាតិ REDD+ សំកុស – ខ្មែរថាមស៍
៤. ចិនបន្តវិធានការបន្ធូរបន្ថយពន្ធ ៧២ពាន់លានដុល្លារ ដើម្បីជំរុញតម្រូវការរថយន្តបៃតងក្នុងរយៈពេល ៤ឆ្នាំខាងមុខ – Reuters
៥. ឥណ្ឌូណេស៉ីសម្រេចចិត្ត ផ្លាស់ប្តូរទីតាំងធ្វើសមយុទ្ធយោធារួមរបស់អាស៊ាន ចេញពីតំបន់សមុទ្រចិនខាងត្បូង – AFP
#ams1minute