សមត្ថកិច្ចកម្ពុជា បន្តទទួលបណ្តឹង ៤ករណីទៀត ដែលស្នើឱ្យជួយសង្គ្រោះជនជាតិបរទេស ៥នាក់

ភ្នំពេញ៖ នាយឧត្តមសេនីយ៍ ខៀវ សុភ័គ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងមហាផ្ទៃ នៅរសៀល ថ្ងៃ ទី ២៣ ខែមិថុនា ឆ្នាំ ២០២៣ម្សិលមិញ បានថ្លែង ថា៖ សមត្ថកិច្ចកម្ពុជាបានទទួលសំណើចំនួន ០៤ករណីទៀត ដែលស្នើឱ្យជួយសង្គ្រោះជនជាតិបរទេស ០៥នាក់ ។

លោកនាយឧត្តមសេនីយ៍ ខៀវ សុភ័គ បានថ្លែងបន្តថា ៖ បច្ចុប្បន្នភាពស្រាវជ្រាវ តាមបញ្ជីតាមដាន គិតត្រឹមថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៣ រួមមាន៖

*១៖ សំណើក្នុងបញ្ជីតាមដានរបស់សម្តេចក្រឡាហោម សរុប ៩៥៨ករណី មានមនុស្ស ២,៤៥១នាក់។

*២៖ បានស្រាវជ្រាវស៊ើបអង្កេតបឋម ៩១១សំណើ និងបិទសំណុំរឿង ៣០៥សំណើ (រកឃើញមនុស្ស ១,៤១៤នាក់, ឃាត់ខ្លួនជនសង្ស័យ ១៣៧នាក់, បិទក្រុមហ៊ុន ៥ទីតាំង, និងផ្អាកអាជីវកម្ម ក៏ដូចជាស្រាវជ្រាវក្រុមហ៊ុន ៤ទីតាំង)។

*៣៖ កំពុងបន្តបើកប្រតិបត្តិការស្រាវជ្រាវ និងស៊ើបអង្កេត ៤៨ករណី៕
ដោយ ៖ ភារ៉ា និងប៊ុនធី

ជឹម ភារ៉ា
ជឹម ភារ៉ា
អ្នកយកព័តមានសន្តិសុខសង្គម នៃស្ថានីយទូរទស្សន៍អប្សរា ចាប់ពីឆ្នាំ២០១៤ ដល់ឆ្នាំ២០២២ រហូតមកដល់បច្ចប្បន្ននេះ ដោយធ្លាប់ឆ្លងកាត់បទពិសោធន៍ និងការលំបាក ព្រមទាំងបានចូលរួមវគ្គបណ្ដុះបណ្ដាលវិជ្ជាជីវៈអ្នកសារព័ត៌មានជាច្រើនលើកផងដែរ ៕
ads banner
ads banner
ads banner