ច្បាប់ស្តីពីវិសោធនកម្មច្បាប់បោះឆ្នោត ត្រូវបានប្រកាសឱ្យប្រើ

ភ្នំពេញ៖ច្បាប់ស្តីពីវិសោធនកម្មច្បាប់បោះឆ្នោត ត្រូវបានប្រកាសឱ្យប្រើជាផ្លូវការ។នេះបើយោងតាមព្រះរាជក្រមប្រកាសឱ្យ ប្រើច្បាប់ស្តីពីវិសោធនកម្មច្បាប់បោះឆ្នោតដែលឡាយព្រះហស្តដោយព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជានៅថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២៣នេះ។

ច្បាប់ស្ដីពីវិសោធនកម្មច្បាប់បោះឆ្នោត ត្រូវបានរដ្ឋសភាបានអនុម័តកាលពីថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៣នាសម័យប្រជុំរដ្ឋ សភាលើកទី៩ នីតិកាលទី៦ ហើយព្រឹទ្ធសភាបានពិនិត្យចប់សព្វគ្រប់ លើទម្រង់និងគតិច្បាប់នេះទាំងស្រុងកាលពីថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៣ នាសម័យប្រជុំពេញអង្គលើក ទី១០ នីតិកាលទី៤ ​​​​​​​​​​​​​​ព្រមទាំងត្រូវបានក្រុមប្រឹក្សាធម្មនុញ្ញប្រកាសថា​ ស្របនឹងរដ្ឋធម្មនុញ្ញក្នុងសេចក្តីសម្រេច លេខ២២២/០០៤/២០២៣ កបធ.ច ចុះថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៣។

សូមជម្រាបថា កាលពីថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៣ ក្រុមប្រឹក្សាធម្មនុញ្ញបានសម្រេចជាឯកច្ឆន្ទថា ច្បាប់ស្តីពីវិសោធនកម្មច្បាប់ បោះឆ្នោតដែលរដ្ឋសភាបានអនុម័តនៅថ្ងៃទី២៣ខែមិថុនាឆ្នាំ២០២៣នាសម័យប្រជុំរដ្ឋសភាលើកទី៩នីតិកាលទី៦ហើយព្រឹទ្ធសភាបានពិនិត្យនិងឱ្យយោបល់ឯកភាពទាំងស្រុងលើទម្រង់និងគតិច្បាប់ដោយឥតកែប្រែនិងចាត់ទុកជាការប្រញាប់ ក្នុងសម័យប្រជុំ លើកទី១០ នៃព្រឹទ្ធសភា នីតិកាលទី៤ នាថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៣ ស្របនឹងរដ្ឋធម្មនុញ្ញ៕ដោយ៖ពលជ័យ

ads banner