សម្ដេចតេជោ ហ៊ុន សែន៖ ក្រុមប្រឹក្សាភិបាលត្រួតពិនិត្យក្រុមហ៊ុន META ២២នាក់ នឹងមិនត្រូវអនុញ្ញាតឲ្យចូលកម្ពុជាមួយជីវិត

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន បានបង្ហាញមុខក្រុមប្រឹក្សាភិបាល ត្រួត ពិនិត្យក្រុមហ៊ុន META ចំនួន ២២នាក់ ដោយអ្នកទាំងនេះ មិនត្រូវ អនុញាតិឱ្យចូលកម្ពុជា អស់មួយជិវិត។

សម្ដេចបានលើកឡើងនៅលើ ឆេណែល តេឡេក្រាម នាល្ងាចថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៣ ថា៖ នេះជាលទ្ធផលដែលពួកអ្នកបង្ក ឡើងតាម រយៈនយោបាយជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងកម្ពុជា។ https://t.me/spmhunsen/15345

ក្នុងសេចក្ដីថ្លែងការណ៍ចុះថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៣ ក្រសួងការ បរទេស បានប្រកាសថា កម្ពុជា បានសម្រេចហាមឃាត់សមាជិកក្រុមប្រឹក្សាភិបាល ត្រួតពិនិត្យនៃក្រុមហ៊ុន META ២២នាក់ មិនឱ្យចូលប្រទេសកម្ដុជា ដោយ ថា អនុសាសន៍របស់ពួកគេ ក្នុងការផ្អាកជាបណ្ដោះអាសន្នចំពោះគណនី FACEBOOK ផ្លូវការរបស់នាយករដ្ឋមន្ត្រីកម្ពុជា គឺមានលក្ខណៈ នយោបាយ។

ក្នុងសេចក្ដីថ្លែងការណ៍ ក្រសួងការបរទេសបានរាយនាមអ្នកទាំង ២២នាក់នោះរួមមាន៖ Kenji Yoshino, Julie Owono, Pamela San Martin, Ronaldo Lemos, Michael McConnell, Nighat Dad, Katherine Chen, Andras Sajo, Emi Palmor, John Samples, Khaled Mansour, Suzanne Nossel, Tawakkol Karman, Catal ina Botero-Marino, Afia Asantewaa Asare-Kyei, Nicolas Suzor, Paolo Carozza, Evelyn Aswad, Sudhir Krishnaswamy, Hel le Thorn ing-Schmidt, Alan Rusbridger និង Endy Bayuni។

ក្រសួងការបរទេសបានបញ្ជាក់ថា៖ បុគ្គលដូចមានរាយនាមខាងលើ ត្រូវ បានហាមឃាត់មិនឱ្យចូល ឬមានវត្តមាននៅក្នុងព្រះរាជាណាចក្រ កម្ពុជា។ ពួកគេត្រូវចាកចេញពីទឹកដីកម្ពុជាក្នុងរយៈពេល ៤៨ម៉ោង គិតចាប់ពី កាលបរិច្ឆេទចេញសេចក្ដីថ្លែងការណ៍នេះនៅម៉ោង១៦ ថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៣ ៕ ដោយ៖ វណ្ណលុក

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner