សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី១៧ កក្កដា ២០២៣

១. កម្ពុជាបន្តរក្សាជំហរជួយគ្រប់ភាគីពាក់ព័ន្ធដើម្បីបញ្ចប់ជម្លោះមីយ៉ាន់ម៉ា ខណៈអាស៊ានកំពុងខិតខំដោះស្រាយវិបត្តិស្មុគស្មាញជាង៣ឆ្នាំនេះ – AMS Central

២. រយៈពេល៦ខែ ឆ្នាំ២០២៣ ខេត្តរតនគិរី ក្រចេះ ស្ទឹងត្រែង ទទួលបានភ្ញៀវទេសចរជាង៩ម៉ឺននាក់ប៉ុណ្ណោះ ខណៈអ្នកដើរលេងទូទាំងប្រទេសមានជាង ១១លាននាក់ – ថ្មីៗ

៣. ៦ខែឆ្នាំ២០២៣ កម្ពុជាទទួលបានជើងហោះហើរជាង ២ម៉ឺនជើង កើនឡើងជាង ១៤៧% ចំណែកការដឹកជញ្ជូនទំនិញ មានត្រឹមជាង ២ម៉ឺន៤ពាន់តោន ថយចុះជាង ១៧% – ថ្មីៗ

៤. មនុស្សយ៉ាងហោចណាស់ ៣៧នាក់បានស្លាប់ និង៧នាក់បានបាត់ខ្លួន ដោយសារភ្លៀងធ្លាក់ខ្លាំង ដែលបង្កជាទឹកជំនន់ និងការរអិលបាក់ដីនៅកូរ៉េខាងត្បូងក្នុងរយៈពេល៤ថ្ងៃចុងក្រោយនេះ – CNA

៥. សីតុណ្ហភាពនៅភាគពាយ័ព្យចិន បានឡើងរហូតដល់ ៥២,២អង្សាសេ កាលពីចុងសប្តាហ៍ ដែលជាកំណត់ត្រាថ្មីសម្រាប់តំបន់នេះ – AFP

#ams1minute

ads banner