ជនសង្ស័យ ២២នាក់ត្រូវបានឃាត់ខ្លួន ក្នុងប្រតិបត្តិការ បង្ក្រាបបទល្មើសគ្រឿងញៀន ទូទាំងប្រទេសចំនួន ១១ករណី ថ្ងៃទី១៧ខែកក្កដា ម្សិលមិញ
អត្ថបទដោយ៖
ជឹម ភារ៉ា
ភ្នំពេញ៖ យោងតាមរបាយការណ៍ របស់អគ្គស្នងការដ្ឋាននគរបាលជាតិឲ្យដឹងថា ជនសង្ស័យចំនួន២២នាក់ ត្រូវបានសមត្ថកិច្ចជំនាញធ្វេីការឃាត់ខ្លួន ក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀនចំនួន១១ករណី ទូទាំងប្រទេស នៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៣។
ក្នុងចំណោមជនសង្ស័យចំនួន ២២នាក់ រួមមាន ៖
+ជួញដូរ ៤ករណី ឃាត់ ៦នាក់ (ស្រី ១នាក់)។
+ដឹកជញ្ជូន រក្សាទុក ៦ករណី ឃាត់ ១៣នាក់ (ស្រី ១នាក់)។
+ប្រើប្រាស់ ១ករណី ឃាត់ ៣នាក់ (ស្រី ០នាក់)។
វត្ថុតាងដែលចាប់យកសរុបក្នុងថ្ងៃទី១៧ ខែកក្កដា រួមមាន ៖
-មេតំហ្វេតាមីន (Ice) ស្មើ ៣៨,៣៨ក្រាម និង២កញ្ចប់តូច។
លទ្ធផលខាងលើ ៨អង្គភាព បានចូលរួមបង្ក្រាប ៖
នគរបាល ៖ ៧អង្គភាព ៕ដោយ ៖ ភារ៉ា និង ប៊ុនធី
ជឹម ភារ៉ា
អ្នកយកព័តមានសន្តិសុខសង្គម នៃស្ថានីយទូរទស្សន៍អប្សរា ចាប់ពីឆ្នាំ២០១៤ ដល់ឆ្នាំ២០២២ រហូតមកដល់បច្ចប្បន្ននេះ ដោយធ្លាប់ឆ្លងកាត់បទពិសោធន៍ និងការលំបាក ព្រមទាំងបានចូលរួមវគ្គបណ្ដុះបណ្ដាលវិជ្ជាជីវៈអ្នកសារព័ត៌មានជាច្រើនលើកផងដែរ ៕