សម្តេចព្រះសង្ឃរាជ បួរ គ្រី ផ្តល់យុត្តិធម៌ដល់ការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា (Video Inside)
សម្តេចព្រះមហាសង្ឃរាជ បួរ គ្រី នៃគណៈធម្មយុត្តិរបស់ព្រះរាជាណាចក្រកម្ពុជា បានមានព្រះរាជបន្ទូលផ្តល់យុត្តិធម៌ជូនដល់គណបក្សប្រជាជនកម្ពុជា ដែលជាគណបក្សបានជួយសង្គ្រោះប្រជាពលរដ្ឋពីរបបកាប់សម្លាប់ខ្មែរក្រហម, ជាគណបក្សធ្វើឱ្យប្រទេសជាតិកម្ពុជា ទទួលបានសុខសន្តិភាពពិតប្រាកដ និងធ្វើឱ្យប្រទេសមានការរីកចំរើនដូចបច្ចុប្បន្ន។
ព្រះរាជបន្ទូលផ្តល់យុត្តិធម៌នេះ បានធ្វើក្នុងសេចក្តីអំពាវនាវមួយដល់ពលរដ្ឋទាំងអស់នៅទូទាំងប្រទេសសូមអញ្ជើញនាំគ្នាចូលរួមបោះឆ្នោតសកលថ្ងៃទី២៣កក្កដាឆ្នាំ២០២៣។
ព្រះរាជបន្ទូលរបស់សម្តេចព្រះមហាសង្ឃរាជ បួរ គ្រី បានធ្វើឡើងក្នុងស្ថានការណ៍ ដែលមេខ្លោងក្រុមឧទ្ទាមដឹកនាំដោយ សម រង្ស៊ី កំពុងចលនាប្រជាជនប្រឆាំងសន្តិភាព ដែលរកបានដោយលំបាកតាមនយោបាយឈ្នះឈ្នះដាក់ចេញដោយសម្តេចតេជោ ហ៊ុន សែន ដែលធ្វើឱ្យប្រទេសអស់សង្គ្រាមស៊ីវិល និងបានទទួលសុខសន្តិភាពពិតប្រាកដ។
សម្តេចព្រះមហាសង្ឃរាជ បួរ គ្រី បានមានបន្ទូលបង្ហាញថាដំណើរទៅមុខរបស់ប្រទេសកម្ពុជា បច្ចុប្បន្នបានស្ថិតក្នុងគន្លងដ៏ត្រឹមត្រូវហើយកំពុងឆ្ពោះទៅរីកចំរើនដូចអរិយៈប្រទេសនានាលើសកលលោក។
សម្តេចព្រះមហាសង្ឃរាជ បួរ គ្រី ដែលមានព្រះជន្មាយុ៧៨ព្រះវស្សា គឺជាថ្នាក់ដឹកនាំសង្ឃដ៏កំពូលមួយរបស់ព្រះរាជាណាចក្រកម្ពុជា និងវត្តមានរបស់ព្រះអង្គក្នុងពិធីនានា នៃគ្រប់សាសនាលើពិភពលោក តែងទទួលបានការកោតគោរព និងការផ្តល់ឱវាទទូន្មានរបស់ព្រះអង្គ មិនថាតែពលរដ្ឋខ្មែរប៉ុណ្ណោះទេដែលត្រងត្រាប់ សូម្បីតែបរទេសក៏បានទទួលស្គាល់ថា ព្រះអង្គគឺជាថ្នាក់សង្ឃកំពូលមួយអង្គក្នុងរង្វង់ព្រះសង្ឃល្បីល្បាញនានាក្នុងសកលលោក ផងដែរ។