AVI VOICE

កម្មវិធី AVI VOICE on AMS ជាកម្មវិធីថ្មីមួយ ដែលត្រូវបានបង្កើតឡើងក្រោមកិច្ចសហការរវាង AMS និង AVI (វិទ្យាស្ថានចក្ខុវិស័យអាស៊ី) ក្នុងគោលបំណងចែករំលែកនូវចំណេះដឹង និងការវិភាគដល់ប្រិយមិត្តអ្នកស្តាប់ ជាពិសេសយុវជន លើប្រធានបទសំខាន់ៗ ដូចជាភូមិសាស្រ្តនយោបាយនិងសេដ្ឋកិច្ចសកលនិងក្នុងតំបន់ ការអភិវឌ្ឍដោយចីរភាព សេដ្ឋកិច្ចឌីជីថល និងនវានុវត្តន៍បច្ចេកវិទ្យា ដើម្បីរួមចំណែកក្នុងការអភិវឌ្ឍនូវសមត្ថភាព និងការយល់ដឹងរបស់យុវជនកម្ពុជាជំនាន់ថ្មី ក៏ដូចជា ផ្សព្វផ្សាយឲ្យអន្តរជាតិយល់ដឹង និងស្គាល់កាន់តែច្បាស់អំពីកម្ពុជា។កម្មវិធីនេះ មានចាក់ផ្សាយ ជារៀងរាល់ថ្ងៃច័ន្ទ វេលាម៉ោង ១១:៣០-១២:០០នាទី និងចាក់ផ្សាយឡើងវិញ ជារៀងរាល់ថ្ងៃអង្គារ វេលាម៉ោង ១១:៣០-១២:០០នាទី នៅក្នុងវិទ្យុអប្សរា FM 97MHz ។សូមកុំភ្លេចតាមដានសណ្តាប់ទាំងអស់គ្នា

វិដេអូដែលអ្នកអាចចាប់អារម្មណ៍

ព័ត៌មានថ្មីចុងក្រោយ

- Advertisement -spot_imgspot_img