សម្តេចធិបតី៖ ការដាក់ឱ្យអនុវត្តច្បាប់កាតព្វកិច្ចយោធា គឺពិតជាចាំបាច់និងមិនអាចខ្វះបាននៅក្នុងការរួមចំណែកធានាភាពរស់រានមានជីវិតរបស់ជាតិ និងការឯកភាពជាតិរបស់កម្ពុជាទាំងមូល | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
សម្តេចធិបតី៖ ការដាក់ឱ្យអនុវត្តច្បាប់កាតព្វកិច្ចយោធា គឺពិតជាចាំបាច់និងមិនអាចខ្វះបាននៅក្នុងការរួមចំណែកធានាភាពរស់រានមានជីវិតរបស់ជាតិ និងការឯកភាពជាតិរបស់កម្ពុជាទាំងមូល

សម្តេចធិបតី៖ ការដាក់ឱ្យអនុវត្តច្បាប់កាតព្វកិច្ចយោធា គឺពិតជាចាំបាច់និងមិនអាចខ្វះបាននៅក្នុងការរួមចំណែកធានាភាពរស់រានមានជីវិតរបស់ជាតិ និងការឯកភាពជាតិរបស់កម្ពុជាទាំងមូល

ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជាបានមានប្រសាសន៍ថា សម្រាប់កម្ពុជាដែលជាប្រទេសតូច និងធនធាននៅមានកម្រិតប្រព័ន្ធកាតព្វកិច្ចតាមសេចក្តីត្រូវការជាក់ស្តែង និងជាជម្រើសដែលសមស្របនៅក្នុងការពង្រឹង និងបង្កើបកងទ័ព ដើម្បីធានាឱ្យរាជរដ្ឋាភិបាលអាចប្រមូលផ្តុំកម្លាំងកងទ័ពបានយូរគ្រប់គ្រាន់សម្រាប់បម្រើឱ្យសេចក្តីត្រូវការចាំបាច់ នេះគឺផ្អែកទៅលើបទពិសោធន៍ជាក់ស្តែង។ អាស្រ័យហេតុនេះ រាជរដ្ឋាភិបាលបានរៀបចំច្បាប់កាតព្វកិច្ចយោធាថ្មី ដោយផ្អែកលើភាពចាំបាច់នៃបរិការជាក់ស្តែង និងឈរលើច្បាប់ដែលកំពុងតែមានជាធរមាន ដើម្បីឱ្យកាន់តែមានលក្ខណៈគ្រប់ជ្រុងជ្រោយ និងក្លាយជាឧបករណ៍គតិយុត្តរឹងមាំទាំងក្នុងពេលបច្ចុប្បន្ន និងទៅពេលអនាគត ហើយបានគោរពស្នើសុំការអនុម័តពីរដ្ឋសភាដ៏ឧត្តុង្គឧត្តម។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានធ្វើបទអន្តរាគមន៍ក្នុងសម័យប្រជុំវិសាមញ្ញ នីតិកាលទី៧ លើរបៀបវារៈ “សេចក្តីព្រាងច្បាប់ស្តីពី កាតព្វកិច្ចយោធា” កាលពីព្រឹកថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៦។

Advertisement

សម្តេចធិបតីបានបញ្ជាក់ថា ការស្វែងរកសន្តិភាព និងថែរក្សាសន្តិភាព មិនអាចសុំអ្នកណាជួយយើង ក្រៅពីយើងជួយខ្លួនឯង។ ការណ៍នេះហើយដែលជំរុញឱ្យរដ្ឋាភិបាលត្រូវអនុវត្តច្បាប់កាតព្វកិច្ចយោធាមានលក្ខណៈគ្រប់ជ្រុងជ្រោយ ព្រមទាំងមានគោលនយោបាយ និងយុទ្ធសាស្ត្រប្រកបដោយសមត្ថភាពជំនាញខ្ពស់ និងប្រកបដោយប្រសិទ្ធភាពសម្រាបើពេលបច្ចុប្បន្ន។ ដូច្នេះច្បាប់នេះ នឹងមិនត្រឹមតែជាឧបករណ៍ចាំបាច់ក្នុងការការពារជាតិ និងមាតុភូមិ ថែមជាមធ្យោបាយដ៏សំខាន់ក្នុងការកសាងកម្លាំងពលរដ្ឋប្រកបដោយសមត្ថភាព ឆន្ទៈ បម្រើសង្គមជាតិ ដែលជាប្រភពនៃកម្លាំងគ្រឹះ និងជាធនធានដ៏រឹងមាំមានតម្លៃមិនអាចកាត់ថ្លៃបានសម្រាប់សង្គមជាតិ។

សម្តេចធិបតីបានសង្កត់ធ្ងន់ថា ការដាក់ឱ្យអនុវត្តច្បាប់កាតព្វកិច្ចយោធានៅឆ្នាំ២០២៦ នេះ គឺពិតជាចាំបាច់និងមិនអាចខ្វះបាននៅក្នុងការរួមចំណែកធានាភាពរស់រានមានជីវិតរបស់ជាតិ និងការឯកភាពជាតិរបស់កម្ពុជាទាំងមូល ព្រោះវានឹងមិនត្រឹមតែរួមចំណែកក្នុងការពង្រឹងនិងបង្កើនសមត្ថភាព រក្សាសន្តិភាព ការពារអធិបតេយ្យ បូរណភាពទឹកដីកម្រិតខ្ពស់ និងជួយពង្រឹងសមត្ថភាពធនធានមនុស្សប្រកបដោតវិន័យ និងសីលធម៌ វិជ្ជាជីវៈ សមត្ថភាព និងសុឆន្ទៈបម្រើជាតិមាតុភូមិ៕
ដោយ៖ពលជ័យ

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា