ទម្លាប់​សាមញ្ញ​ៗ​ ​៥​ ​យ៉ាង​ ​ដែល​ធ្វើ​ឱ្យ​មនុស្ស​រស់នៅបានយូរ និង​មានសុខភាពល្អ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ទម្លាប់​សាមញ្ញ​ៗ​ ​៥​ ​យ៉ាង​ ​ដែល​ធ្វើ​ឱ្យ​មនុស្ស​រស់នៅបានយូរ និង​មានសុខភាពល្អ

ទម្លាប់​សាមញ្ញ​ៗ​ ​៥​ ​យ៉ាង​ ​ដែល​ធ្វើ​ឱ្យ​មនុស្ស​រស់នៅបានយូរ និង​មានសុខភាពល្អ

ការ​រស់នៅ​មាន​អាយុ​វែង​ និង​មាន​សុខភាព​ល្អ ​គឺជា​បំណងប្រាថ្នា​របស់​មនុស្ស​គ្រប់​រូប​! ​យោង​តាម​ការ​សិក្សា​ស្រាវជ្រាវ​លើ​តំបន់​ ​”​Blue​ ​Zones​” ​(​តំបន់​ដែល​មាន​ប្រជាជន​រស់​នៅ​ដល់​អាយុ​ ​១០០​ ​ឆ្នាំ​ច្រើន​ជាង​គេ​លើ​ពិភពលោក​) ​បាន​បង្ហាញ​ថា​ ​អាយុ​យឺនយូរ​មិន​មែន​កើត​ចេញ​ពី​បច្ចេកវិទ្យា ​ឬ​ឱសថ​ទិព្វ​ស្មុគស្មាញ​នោះ​ទេ​ ​ប៉ុន្តែ​វា​ជា​ផល​នៃ​ ​”​ទម្លាប់​រស់​នៅ​ប្រចាំ​ថ្ងៃ​សាមញ្ញ​ៗ​”​ ​តែ​ប៉ុណ្ណោះ​។​

​អ្នកជំនាញ​បាន​ដកស្រង់​ទម្លាប់​សំខាន់​ៗ​ចំនួន​ ​៥​ ​យ៉ាង​ពី​បណ្តា​អ្នក​ដែល​មាន​អាយុ​វែង​ ​ដែល​យើង​អាច​យកមក​អនុវត្ត​តាម​បាន​យ៉ាង​ងាយស្រួល​៖​

​១.​ រក្សា​សង្គម​ និង​មិត្តភក្តិ​ឱ្យ​ជិតស្និទ្ធ​

​ការ​ជួបជុំ​ និយាយ​សើច​សប្បាយ​ ​និង​ចែករំលែក​ទុក្ខ​ធុរៈ​ជាមួយ​មិត្តភក្តិ ​ឬ​ក្រុមគ្រួសារ​ ​ជួយ​កាត់បន្ថយ​អ័រម៉ូន​ស្ត្រេស ​និង​ពង្រឹង​ប្រព័ន្ធ​ការពារ​រាងកាយ​។ ​ការ​សិក្សា​បាន​បញ្ជាក់​ថា​ ​”​ភាព​ឯកោ​”​ ​អាច​បង្ក​គ្រោះថ្នាក់​ដល់​សុខភាព​ ​និង​ធ្វើឱ្យ​ឆាប់​ចាស់​ ​មិន​ចាញ់​ការ​ជក់​បារី​នោះ​ទេ​។ ​ការ​រស់នៅ​ក្នុង​គ្រួសារ​ និង​សហគមន៍​ដែល​ចេះ​ជួយ​យកអាសារ​គ្នា​ ​គឺជាកត្តាដែលនាំឱ្យ​មាន​​អាយុ​យឺនយូរ​។​

​២. ​ធ្វើ​កសិកម្ម​ ​ឬ​ដាំ​ដំណាំ​ជុំវិញ​ផ្ទះ​

​ការ​ដាំ​បន្លែ ​ឬ​ផ្កា​ជុំវិញ​ផ្ទះ​ ​គឺជា​សកម្មភាព​បែប​ធម្មជាតិ​ដែល​ជួយ​ឱ្យ​រាងកាយ​បាន​កម្រើក​ និង​ជួយ​សម្រួល​ដល់​សុខភាព​បេះដូង​។​ បន្ថែម​ពី​នេះ​ ការ​មើល​ថែ​ដំណាំ​ ​ឬ​ការ​ជួយ​មើល​ថែ​ចៅ​ៗ​ ​ធ្វើឱ្យ​មនុស្ស​វ័យ​ចំណាស់​មាន​អារម្មណ៍​ថា​ ​ខ្លួន​ ​”​មាន​តម្លៃ​ ​និង​មាន​ប្រយោជន៍​” ​សម្រាប់​គ្រួសារ​ និង​សង្គម​។​

​៣.​ ​បន្ថយ​ការ​ប្រញាប់ប្រញាល់​ ​និង​កាត់បន្ថយ​ស្ត្រេស​

​ស្ត្រេស​រ៉ាំរ៉ៃ ​គឺជា​កត្តារុញច្រាន​ឱ្យ​រាងកាយ​ឆាប់​ទ្រុឌទ្រោម​ ​និង​ចាស់​មុន​វ័យ​។ ​អ្នក​ដែល​មាន​អាយុ​វែង​ ​តែងតែ​មាន​ផ្លូវចិត្ត​ស្ងប់ស្ងាត់​ ​មិន​ប្រញាប់ប្រញាល់​ជ្រុល ​និង​ចេះ​ទទួលយក​ការ​ពិត​។ ​សកម្មភាព​សាមញ្ញ​ៗ​ដូចជា​ ​ការ​ដើរ​ហាត់ប្រាណ​ ការ​និយាយ​ប្រាស្រ័យទាក់ទង​ ​ឬ​ការ​បួងសួង​បែប​សាសនា ​ជួយ​សម្រួល​ផ្លូវចិត្ត​ឱ្យ​ស្ងប់​បាន​យ៉ាង​ល្អ​។​

​៤. ​គេង​ឱ្យ​ទៀងទាត់​

​សម្រាប់​សុខភាព​ ​និង​អាយុ​យឺនយូរ ​”​ភាព​ទៀងទាត់​នៃ​ការ​គេង​”​ (​ចូល​គេង​ ​និង​ភ្ញាក់​ពី​គេង​ម៉ោង​ដដែល​ជា​រៀងរាល់​ថ្ងៃ​) ​គឺ​មាន​សារៈសំខាន់​ជាង​ចំនួន​ម៉ោង​ដែល​អ្នក​គេង​ទៅ​ទៀត​។ ​ការ​រក្សា​ចង្វាក់​ជីវសាស្រ្ត ​(​Circadian​ ​Rhythm​) ​ឱ្យ​ទៀងទាត់​ និង​ការ​ទទួល​ពន្លឺ​ព្រះអាទិត្យ​ធម្មជាតិ​នៅពេលព្រឹក​ ​ជួយ​ឱ្យ​ខួរក្បាល​ និង​រាងកាយ​ស្តារ​កម្លាំង​ឡើងវិញ​បាន​ពេញលេញ​។​

​៥.​ ​ស្វែងរក​គោលបំណង​នៃ​ជីវិត​

​ការ​ដឹង​ច្បាស់​ថា​ ​”​តើ​យើង​ភ្ញាក់​ពី​គេង​រៀងរាល់​ព្រឹក​ដើម្បី​អ្វី​?​” ​ផ្តល់​ប្រយោជន៍​យ៉ាង​ធំធេង​ដល់​ជីវិត​។ ​ទោះជា​ការ​មើល​ថែទារ​ក ​ការ​ធ្វើ​ការងារ​ស្ម័គ្រចិត្ត​ ​ឬ​ការ​ប្រកប​មុខរបរ​ផ្សេង​ៗ​ ​ការ​មាន​គោលបំណង​រស់​នៅ​ច្បាស់លាស់​ ត្រូវ​គេ​រកឃើញ​ថា​ ​អាច​កាត់បន្ថយ​សារធាតុ​រលាក​ក្នុង​រាងកាយ​ ​ពង្រឹង​ប្រព័ន្ធ​ស៊ាំ ​និង​អាច​ជួយ​ពន្យារ​អាយុជីវិត​បាន​បន្ថែម​រហូតដល់ទៅ​ ​៧​ ​ឆ្នាំ​ឯណោះ​៕

ប្រភព ៖ oprahdaily

លោក សេក សត្យា | Mr. Sek Sathya

លោក សេក សត្យា | Mr. Sek Sathya

លោក សេក សត្យា មានបទពិសោធន៍ធ្វើការលើវិស័យសារព័ត៌មានរយៈ ពេលជាង ១០ឆ្នាំ និងជាផលិតករកម្មវិធីព័ត៌មានទូរទស្សន៍ ។

Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
Advertisement
Neocom Advertisement
Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា