អត្ថប្រយោជន៍សុខភាពទាំង ៦ យ៉ាងពីការទទួលទានផ្លែល្ហុង | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
អត្ថប្រយោជន៍សុខភាពទាំង ៦ យ៉ាងពីការទទួលទានផ្លែល្ហុង

អត្ថប្រយោជន៍សុខភាពទាំង ៦ យ៉ាងពីការទទួលទានផ្លែល្ហុង

ការជ្រើសរើសរបបអាហារដែលពោរពេញដោយជីវជាតិ គឺជាគ្រឹះដ៏សំខាន់សម្រាប់សុខភាពរាងកាយទាំងមូល។ ប្រសិនបើលោកអ្នកកំពុងស្វែងរកផ្លែឈើបន្ថែមទៅក្នុងរបបអាហារប្រចាំថ្ងៃ ផ្លែល្ហុងគឺជាជម្រើសដ៏ប្រសើរដែលលោកអ្នកមិនគួររំលង ដោយសារមូលហេតុសំខាន់ៗដូចខាងក្រោម៖

Advertisement

១. កាត់បន្ថយហានិភ័យ នៃជំងឺភ្លេចភ្លាំង

ជំងឺភ្លេចភ្លាំង ឬជំងឺអាល់ហ្សៃមើរ គឺជាជំងឺចុះខ្សោយប្រព័ន្ធប្រសាទដែលបំផ្លាញកោសិកាខួរក្បាល បណ្តាលឱ្យបាត់បង់ការចងចាំ និងសមត្ថភាពបញ្ញា។ ការសិក្សាមួយចំនួនបានបង្ហាញថា ល្ហុងអាចជួយប្រឆាំងនឹងផលប៉ះពាល់នៃស្ត្រេសអុកស៊ីតកម្ម (ការកើនឡើងជាតិពុលក្នុងរាងកាយ) និងកាត់បន្ថយការផលិតរ៉ាឌីកាល់សេរីចំពោះអ្នកជំងឺភ្លេចភ្លាំង។

២. ពង្រឹងប្រព័ន្ធការពាររាងកាយឱ្យកាន់តែរឹងមាំ

ផ្លែល្ហុងគឺជាប្រភពដ៏សម្បូរបែបនៃវីតាមីន C ដែលក្នុងមួយចំណិតអាចផ្តល់រហូតដល់ ១៤០ មីលីក្រាម។ ការទទួលទានផ្លែល្ហុងជាប្រចាំ អាចជួយឱ្យប្រព័ន្ធភាពស៊ាំរបស់លោកអ្នកកាន់តែខ្លាំងក្លា ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺផ្សេងៗ ស្រដៀងទៅនឹងការទទួលទានផ្លែឈើអម្បូរក្រូច ស្ពៃ ខាត់ណា និងម្ទេសប្លោកផងដែរ។

៣. ការពារសុខភាពបេះដូង

នៅក្នុងផ្លែល្ហុងមានផ្ទុកនូវសារធាតុចិញ្ចឹមសំខាន់ៗដូចជា ជាតិសរសៃ (Fiber) ប៉ូតាស្យូម និងសារធាតុប្រឆាំងអុកស៊ីតកម្ម។ ជាតិសរសៃជួយកាត់បន្ថយកម្រិតកូឡេស្តេរ៉ុល និងសម្ពាធឈាម ខណៈដែលប៉ូតាស្យូមជួយគ្រប់គ្រងសម្ពាធឈាមឱ្យមានលំនឹង ហើយសារធាតុប្រឆាំងអុកស៊ីតកម្មជួយកាត់បន្ថយការរលាក និងការពារបេះដូង។

៤. ដើរតួនាទីសំខាន់ក្នុងការប្រឆាំងការរលាក

តាមបែបបុរាណ ល្ហុងខ្ចីត្រូវបានគេយកមកប្រើប្រាស់ដើម្បីជួយឱ្យរបួសឆាប់ជាសះស្បើយ។ ការសិក្សាក្នុងមន្ទីរពិសោធន៍បានរកឃើញថា ផ្លែល្ហុងអាចជួយសម្រួលដល់ការរលាកតាមរយៈក្រុមប្រូតេអ៊ីនម្យ៉ាងហៅថា Cytokines ។

៥. ជួយការពារសុខភាពភ្នែក

ផ្លែល្ហុងមានផ្ទុកសារធាតុប្រឆាំងអុកស៊ីតកម្មសំខាន់ៗដូចជា Lutein, Zeaxanthin និងវីតាមីន E ដែលជួយការពារកែវភ្នែក និងទប់ស្កាត់ជំងឺភ្នែកផ្សេងៗ ជាពិសេសជំងឺភ្នែកឡើងបាយ ឬការចុះខ្សោយនៃចក្ខុវិញ្ញាណទៅតាមវ័យ។

៦. សម្រួលដល់ប្រព័ន្ធរំលាយអាហារ

ដោយសារវាជាផ្លែឈើដែលសម្បូរទៅដោយជាតិទឹក ផ្លែល្ហុងជួយឱ្យការរំលាយអាហារកាន់តែប្រសើរ និងកាត់បន្ថយការទល់លាមក។ ជាពិសេស វាក៏មានអង់ស៊ីមរំលាយអាហារដែលជួយបំបែកប្រូតេអ៊ីន កាត់បន្ថយការហើមពោះ៕

លោក សេក សត្យា | Mr. Sek Sathya

លោក សេក សត្យា | Mr. Sek Sathya

លោក សេក សត្យា មានបទពិសោធន៍ធ្វើការលើវិស័យសារព័ត៌មានរយៈ ពេលជាង ១០ឆ្នាំ និងជាផលិតករកម្មវិធីព័ត៌មានទូរទស្សន៍ ។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា